» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11409 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701580 នាក់

នគរបាល ឆ្មក់​ចូល​ក្លឹប​កម្សាន្ត​ស្តា​ស៊ី​ធី​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​ជនបរទេស និង​ខ្មែរ​ជាង ១០០​នាក់​តែ​ចាប់​មិនបាន​ភស្តុ​ង​តាង​!?

 


​បន្ទាយមានជ័យ​៖ តាម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នា​យប់​រំលង​អា​ធ្រា​តុ​ឈានចូល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៤​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឆ្មក់​ចូលក្នុង​ក្លឹប​កម្សាន្ត​យីហោ ស្តា​ស៊ី​ធី (STAR CITY PUB &KTV) ស្ថិតនៅ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ដោយ​ឃាត់ខ្លួន​ជនបរទេស និង​ខ្មែរ​ប្រុស​ស្រី មាន​ទាំង​ភ្ញៀវ និង​អ្នកបម្រើ​ការងារ​សរុប​ប្រមាណ​ជាង ១០០​នាក់ យកទៅ​សាកសួរ និង​ពិនិត្យ​រក​សារធាតុ​ញៀន​។​a club pet 


​លោក​វរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ក្រោយពី​ត្រួតពិនិត្យ​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនបរទេស និង​ជនជាតិខ្មែរ​ដែល​បម្រើកា​រងារ​នៅក្នុង​ក្លឹប​កម្សាន្ត​ខាងលើនេះ​រួចមក​រហូត​ព្រឹក​ឡើង​បាន​ដឹក​តាម​រថយន្ត ១៦​កៅអី​របស់​សាលាក្រុង បញ្ជូន​ទៅកាន់​ទីបញ្ជាកា​រ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ដើម្បី​ធ្វើការ​សាកសួរ​។ ដោយឡែក​មធ្យោបាយ​ធ្វើដំណើរ​ដូចជា​ម៉ូតូ​ជាដើម របស់​ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដឹក​យកទៅ​រក្សាទុក រីឯ​ក្លឹប​កម្សាន្ត ត្រូវបាន​បិទ​បណ្ដោះអាសន្ន​រង់ចាំ​ធ្វើ​នីតិវិធី​ជា​ក្រោយ​។​

​មនុស្ស​ដែល​បាន​ឃាត់ខ្លួន​ខាងលើ កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ និង​រង់ចាំ​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​ធ្វើតេស្ត​រកសារ​ធាតុ​ញៀន ដើម្បី​អនុវត្តតាម​នីតិវិធី ក្នុងករណី​ធ្វើតេស្ត​មិនមាន​សារធាតុ​ញៀន​ទេ​នឹងធ្វើ​ការដោះលែង​ឲ្យ​ត្រឡប់​ទៅវិញ​។​

​គួរ​រំលឹក​ផងដែរ​ថា រយៈ​ការ​កន្លងមកនេះ​អាជ្ញាធរ​មូលដ្ឋាន ពិសេស​សមត្ថកិច្ច​ក្រុង​តែងតែ​ចុះ​ធ្វើការ​ណែនាំ នៅតាម​ក្លឹប​កម្សាន្ត​(KTV) ជារឿយៗ នៅ​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ក្រោយពី​មានការ​ផ្សព្វផ្សាយ​បែកធ្លាយ​រឿង​ក្លឹប​កម្សាន្ត (KTV) មួយចំនួន​លួច​បង្កប់​ល្បែងស៊ីសង និង​ថ្នាំ​គ្រវី រហូត​សមត្ថកិច្ច​ឱ្យ​ម្ចាស់​ទីតាំង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់ ហើយ​កន្លែង​ខ្លះ​ត្រូវបាន​បិទ​បណ្ដោះអាសន្ន​ថែម​ទៀតផង​។ គេ​មិនដឹងថា​តើ​ករណី​ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​ពិនិត្យ​រហូត​ឈានដល់​ឃាត់ខ្លួន​ជនបរទេស និង​ខ្មែរ​រហូត​ជាង ១០០​នាក់​នេះ មិនដឹងថា​ជា​ករណី​អ្វី​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ​ក្រៅពី​លេស​ត្រួតពិនិត្យ​គ្រឿងញៀន​។ព្រោះ​ថ្នាក់​ពេល​ឆ្មក់​ចូលចាប់​មិនបាន​ភស្តុតាង​គ្រឿ​ងឿ​ញ​ជាក់ស្តែង​គឺជា​សកម្មភាព​រំខាន​ការរកស៊ី​របស់​ប្រជាពលរដ្ឋ​!​។​a club pet1 a club pet2 
​