» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7851 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698022 នាក់

ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​៣​បើក​ដំណើរការ​សាងសង់​ហើយ​

 

​ភ្នំពេញ ៖ ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​៣ តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ត្រូវបាន​សម្ពោធ​បើក​ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ម៉ាសា​ហ៊ី​រ៉ូ មិ​កា​មិ (MASAHIRO MIKAMI) ឯកអគ្គរដ្ឋទូត​ជប៉ុន​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០​។​a eon mall1 

​គម្រោង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​៣ មាន​ឈ្មោះថា (​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល​មានជ័យ​) ដែលមាន​ទីតាំង​ក្នុង​គម្រោង​អភិវឌ្ឍន៍ INC CITY ស្ថិតនៅ​ភូមិ​ព្រែក​តា​ឡុង​ទី​៣ សង្កាត់​ចាក់អង្រែ​ក្រោម តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ខណ្ឌមានជ័យ ។ តាម​គម្រោង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​៣ ដែល​គ្រោង​សាងសង់​រួច​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០២២​។​

​លោក ឃួ​ង ស្រេង ថា​៖ ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​សូម​ចូលរួម​អបអរសាទរ​ចំពោះ​វឌ្ឍនភាព និង​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន អ៉ី​អន ម៉​ល ខេ​ម​បូ​ឌា​ខូ​អិ​ល​ធី​ឌី ដែលជា​ក្រុមហ៊ុន​វិនិយោគិន​របស់​ជប៉ុន បាន​បណ្តាក់ទុន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់ ដ៏​ច្រើន​សន្ធឹកសន្ធាប់​លើ​គម្រោង​អភិវឌ្ឍ​ផ្សារ​ទំនើប ចាប់តាំងពី​គម្រោង​ទី​១ រហូតដល់​គម្រោង​ទី​៣ នៅ​រាជធានី​ភ្នំពេញ​ដែល​នេះ មិន​ត្រឹមតែ​ជា​សក្ខីភាព​បង្ហាញឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​ខិតខំ​ទាក់ទាញ​ការវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ រឹតចំណង​មិត្តភាព​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ ក្នុង​ខួប​លើក​ទី​៦៧ នៃ​ទំនាក់ទំនង​ការទូត​រវាង ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ជប៉ុន​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។​

​លោក ម៉ាសា​ហ៊ី​រ៉ូ មិ​កា​មិ​(MASAHIROMIKAMI) ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រាប់ ថា ៖ គម្រោង​ផ្សារ​ទំនើប​នេះ​មាន​ផ្ទៃដី​ទំហំ (១៧៤០០០​ម៉ែត្រការ៉េ​) ដោយនៅ​ក្នុងនោះ​មាន​ផ្ទៃ​អគារ និង​ផ្ទៃ​ហាង​សរុប​៩៨.០០០ (GLA) ធំជាងគេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​គម្រោង​ស្នូល​នៃ​តំបន់​អភិវឌ្ឍន៍​ខាងលើ​។ លើសពី​ទៅទៀត​នេះ​គម្រោង​ផ្សារ​ទំនើប​នេះ​ក៏​ជា​គម្រោង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ដែលមាន​ទំហំ​ធំជាងគេ នៅក្នុង​តំបន់​អាស៊ាន​ផងដែរ​។​ក្រៅពី​ផ្សារ​ទំនើប​អុ​ី​អន ដែលមាន​លក់ទំនិញ​ច​ម្រុះ​និង​ហាង​លក់​សំលៀកបំពាក់ ហាង​លក់​សម្ភារៈ ម្ហូបអាហា កន្លែង​ផ្គត់ផ្គង់ ភោជនីយដ្ឋាន​សេវាកម្ម​ផ្សេងៗ ជាច្រើន​មុខ​ទៀតផង​ដែរ​៕a eon mall a eon mall2 

​