
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8200 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698371 នាក់
ខេត្តកណ្តាល៖បញ្ហាចាក់ដី លើខ្សែផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាលដែលត្រូវបានមន្ទីរអភិវឌ្ឈនជនបទខេត្តប្រាប់ថាដើម្បីបំពេញជើងទេផ្លូវ ត្រូវបានដោះស្រាយរួចរាល់ បន្ទាប់ពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្ទាល់ នៅថ្ងៃទី២០ ខែកញ្ញានេះ។
ក្នុងពេលចុះពិនិត្យផ្ទាល់ លោក ឆាយ ឫទ្ធិសែន បានណែនាំឱ្យក្រុមការងារកងវិស្វកម្ម ពន្លឿនការឈូសឆាយ កៀរ និងសម្អាតដីលើតួផ្លូវ ឱ្យបានស្អាតឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
គិតត្រឹមល្ងាចថ្ងៃទី២០ ខែកញ្ញា ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទបើគ្មានការដឹកនាំបញ្ជាផ្ទាល់របស់រដ្ឋមន្ត្រី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីប្រជាពលរដ្ឋទេមិនបាន បានដោះស្រាយបញ្ហានេះ រួចរាល់ទេ។
ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានបញ្ជាក់ថា នឹងចាត់វិធានការតឹងរឹងចំពោះការអនុវត្តបទដ្ឋានបច្ចេកទេសសាងសង់ផ្លូវ ដើម្បីបង្ការកុំឱ្យបញ្ហាប្រហាក់ប្រហែលនេះកើតឡើងជាថ្មីនៅពេលក្រោយ
សូមបញ្ជាក់ថាករណីយ៍ការឲ្យរួចពីដៃបង្កការរវល់ដល់រដ្ឋមន្ត្រីនេះបានកើតឡើងបន្ទាប់ពីមាន ប្រជាពលរដ្ឋរស់នៅឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាលថត បង្ហោះករណីចាក់ដីលើផ្លូវវបេតុងដែលទើបសាងសង់រួចបង្កការពិបាកធ្វើដំណើរដលើប្រជាពលរដ្ខ។
គម្រោងផ្លូវបេតុងនេះមានប្រវែង ១,០០០ម៉ែត្រ ទទឹង៦ម៉ែត្រ និងបានបញ្ចប់ការចាក់បេតុង ១០០ភាគរយ។ បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ការងារដែលនៅសេសសល់ គឺការធ្វើជើងទេរ ដោយត្រូវចាក់ដីបំពេញ និងកៀរដីទៅចំហៀងផ្លូវ។ ការងារនេះមានភាពយឺតយ៉ាវ ដោយសារស្ថានភាពភ្លៀងធ្លាក់ជោគជាំ ដែលធ្វើឱ្យការដ្ឋានជួបការលំបាកក្នុងការអនុវត្តការងារ។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សន្យាថា ក្រុមការងារការដ្ឋាន នឹងដោះស្រាយការងារដែលនៅសេសសល់ឱ្យរួចរាល់ត្រឹម ថ្ងៃទី២០ ខែកញ្ញានេះ ៕