» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7068 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697239 នាក់

រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីជួយកសិករក្នុងគ្រាដែលតម្លៃស្រូវធ្លាក់ចុះខ្លាំងដោយសារបញ្ហាទីផ្សារស្រូវ?

 

 


ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់រាប់ចាប់តាំងពីឈ្មួញទិញស្រូវ និងអ្នកទិញសម្រាប់ទទួលទានក្នុងស្រុក រហូតដល់ម្ចាស់បំណុល ត្រូវរួបរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» ជួយបង្កើនការទិញស្រូវ-អង្ករពីប្រជាកសិករក្នុងតម្លៃសមរម្យ និងយោគយល់ចំពោះការទារបំណុល ក្នុងគ្រាដ៏លំបាកដែលស្រូវកំពុងធ្លាក់ថ្លៃក្នុងរដូវប្រមូលផលឆ្នាំនេះ។a dyna dit2 

ការអំពាវនាវរបស់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បែបនេះ បន្ទាប់ពីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានផុស និងចែករំលែកអំពីការត្អូញត្អែររបស់ប្រជាកសិករដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃស្រូវ ដែលមិនអាចទូទាត់ថ្លៃដើម និងការសងបំណុលបាននៅរដូវប្រមូលផលឆ្នាំនេះ។តាមរយៈវីដេអូបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី ២ខែវិច្ឆិកានេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងអំណគុណចំពោះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលបានជួយផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការធ្លាក់ចុះនៃតម្លៃស្រូវរបស់ប្រជាកសិករ ដើម្បីបង្ហាញពីការលំបាករបស់ប្រជាកសិករនាពេលនេះ ដើម្បីរកវិធីជួយពួកគាត់ ប៉ុន្តែការដឹងត្រឹមតែព័ត៌មានមិនគ្រប់គ្រាន់ទេ ពោលគឺយើងក៏ត្រូវប្រែក្លាយការអាណិតអាសូរកសិករនេះ ទៅជាសកម្មភាពជាក់ស្តែង ដើម្បីយើងជួយពួកគាត់។

លោករដ្ឋមន្ត្រី បានលើកពីហេតុផលថា ដោយសារការប្រមូលផលស្រូវនាពេលនេះ មានចំនួនច្រើនជិត ៣ម៉ឺនតោន ក្នុងមួយថ្ងៃ ធ្វើឲ្យការចំណាយរបស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកក៏មានចំនួនច្រើនដែរ ទោះបីជាតម្លៃស្រូវនាពេលនេះ មានតម្លៃទាបក៏ដោយ។លោករដ្ឋមន្ត្រី អំពាវនាវឲ្យឈ្មួញជួយទិញស្រូវក្នុងតម្លៃសមរម្យ និងអ្នកទិញសម្រាប់បរិភាគ ក៏ជួយបង្កើនការទិញបន្ថែម ខណៈរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ជួយទម្លាក់ថវិកាបន្ថែមទៀត ដើម្បីជួយជំរុញឲ្យតម្លៃស្រូវឡើងខ្ពស់។ ដោយក្នុងនោះលោករដ្ឋមន្ត្រី ក៏បានស្នើឲ្យឈ្មួញ ជួយទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យ ដូចជា ប្រភេទស្រូវផ្ការំដូល ក្នុងរង្វង់ ១០០០រៀល ក្នុងមួយគីឡូក្រាមផងដែរ។បន្ទាប់ពីការអំពាវនាវនេះគេឃើញមានអ្នកកាសែតដូចជាលោកផែងវណ្ណៈ​ថៅកែស្រាបៀហ្កឹនស្បើកនិងឧគញ៉ាឡេងណាវ៉ាត្រាថៅកែផ្ទះជាដើមប្រកាសចេញមុខជួយទិញ។

 រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ បានណែនាំឲ្យមន្ត្រីក្រោមឱវាទ សហការគ្នាចុះត្រួតពិនិត្យ និងស៊ើបអង្កេត លើករណីឈ្មួញកណ្តាលដើរប្រមូលទិញស្រូវផ្តាច់មុខនៅតាមបណ្តាខេត្តដែលនាំឱ្យតម្លៃស្រូវធ្លាក់ថ្លៃ។ តែអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យេង វិញលើកឡើងថា កម្ពុជាគ្មានករណីឈ្មួញកណ្តាលទិញស្រូវផ្តាច់មុខទេ ពីព្រោះពួកគេគ្មានទុន ឬគ្មានលទ្ធភាពទៅបោះមេប្រមូលទិញស្រូវផ្តាច់មុខបានឡើយ។

លោករដ្ឋមន្ត្រី បានបន្តថា ក្រសួង ក៏បានធ្វើការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការត្រៀមទិញស្រូវពីកសិករនៅក្នុងខែវិច្ឆិកានេះ ក្នុងយុទ្ធនាការប្រមូលទិញស្រូវក្នុងតម្លៃសមរម្យ និងព្យាយាមស្នើសុំឲ្យម្ចាស់បំណុលពន្យាពេលសម្រាប់ប្រជាកសិករ ព្រោះថា ស្ថានភាពតម្លៃស្រូវដូចសព្វថ្ងៃនេះ ពួកគាត់មិនអាចមានលទ្ធភាពសងបានឡើយ។លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យម្ចាស់បំណុល ជួយពន្យាពេលក្នុងការទារបំណុលរហូតដល់ ការប្រមូលផលរដូវកាលក្រោយ ដើម្បីផ្តល់លទ្ធភាពឲ្យប្រជាកសិករអាចធ្វើការដាំដុះបន្តទៀតបាន(គេមិនដឹងថាតើខាងធនាគារគេស្តាប់ដែរឬអត់នោះទេ?)។

តាមក្រសួងកសិកម្មបច្ចុប្បន្ននេះ កម្ពុជា មានគ្រួសារកសិករប្រហែល ១,៧លានគ្រួសារ ដែលដាំដុះលើផ្ទៃដីជាង ៣លានហិកតា លោករដ្ឋមន្ត្រី ឌិត ទីណា ក៏បានលើកទឹកចិត្តឲ្យប្រជាកសិកររួបរួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប ក្នុងការងាយស្រួលទទួលបានទុនកម្ចីមានអត្រាការប្រាក់ទាប ទទួលបានការណែបច្ចេកទេសពីអ្នកជំនាញ ដែលជួយកាត់បន្ថយថ្លៃដើមផលិតកម្ម និងការធានាទីផ្សារ និងតម្លៃតាមកិច្ចសន្យាទុកមុន។

ទាក់ទងតម្លៃស្រូវលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រាប់ថា តម្លៃស្រូវបានធ្លាក់​ចុះ ចាប់តាំងពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥ ដោយសារប្រទេសបញ្ជាទិញពីប្រទេសនាំចូលអង្ករស ស្របពេលដែលមានការប្រជែងទម្លាក់​ថ្លៃអង្ករ​យ៉ាងគំហុកពីសំណាក់ប្រទេសនាំចេញ ដែលបង្កឱ្យមានបញ្ហាជា​សកល​នៅលើទីផ្សារអង្ករអន្តរជាតិ។

 

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា៖ «ដើម្បីជួយកាត់បន្ថយសម្ពាធលើថ្លៃស្រូវនៅតាមវាលស្រែ ក្រសួងកសិកម្មបានសហការជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ធនាគារ ARDB អាជ្ញាធរថ្នាក់ក្រោមជាតិ និងសហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈការផ្ដល់​ប្រាក់កម្ចីពិសេសឱ្យរោងម៉ាស៊ីនដៃគូជួយទិញស្រូវសើមដល់វាល ព្រមទាំងបានដាក់ពង្រាយ​មន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យជួយសម្របសម្រួលរកម្ចាស់រោងម៉ាស៊ីនទិញស្រូវ និងរករថយន្តដឹកឱ្យទាន់ពេលវេលា។

គោលដៅចម្បងនៃការអន្តរាគមន៍ទាំងនេះ គឺដើម្បីជួយស្តារថ្លៃស្រូវឱ្យបាន​កើនឡើងវិញមួយ​កម្រិត និងបញ្ចៀសការកក​ស្ទះការប្រមូលផលរបស់ប្រជាកសិករនៅតាមទីវាល។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា​ (CRF) នៅក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៥ កម្ពុជាបាន​នាំចេញ​អង្ករបានចំនួន ៤២០ ៥៧២តោន​ ទៅកាន់គោលដៅ ៦៥ ប្រទេស គិតជាទឹកប្រាក់​បានចំនួន ៣០៩.៣២ លានដុល្លារសហរដ្ឋអាមេរិក។កម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ៨៧៣ ០៧៨ តោនស្រូវសើម ដែលគិតជាទឹក​ប្រាក់​បានប្រមាណ ៩១៤.២១ លានដុល្លារ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា​ ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១ ៥២២តោន (អង្ករចំនួន ៦៤៥ ៨៧២ តោន បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអជ្ញាធរមានសមត្ថកិច្ច) តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៨ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ៣២៧ ១៥៦ តោន គិតជាទឹកប្រាក់ចំនួន ២៥៣.១៨ លានដុល្លារសហរដ្ឋអាមេរិក។ក្នុងនោះ ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១១៧ ៩២៥ តោន គិតជាទឹកប្រាក់បានតែចំនួន ៧៥.៦៦ លានដុល្លារសហរដ្ឋអាមេរិក ។សូមបញ្ជាក់ថាប្រទេសថៃទើបតែទទួលបានការសន្យាទិញពីប្រទេសចិននៅអង្ករ៥០ម៉ឺនតោនផងដែរក្នុងជំនួបនាយករដ្ឋមន្ត្រីថៃជាមួយលោកស៊ីជិងពីងនៅកូរ៉េ។ថៃជាប្រទេសទី៥ដែលនាំអង្ករទៅស្រុកចិន៕a dyna dit a dyna dit1 a dyna dit3