» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12144 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702315 នាក់

ស្ត្រី​ខ្មែរ​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ពីរ​បប​ខ្មែរក្រហម​បាន​ចូល​មរណៈភាព​នៅ​ស្រុក​បារាំង​

 

​ភ្នំពេញៈ ស្ដ្រី​ខ្មែរ​ម្នាក់​ដែល​ធ្វើ​ពិភពលោក​បាន​ស្គាល់ តាមរយៈ​រូបថត​បី​កូនតូច​ម្នាក់ និង​អមដោយ​កូន​២​នាក់​ទៀត​ពេល​រត់គេច​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បានទទួល​មរណភាព​ហើយ ក្នុង​ជន្មាយុ​៨៦​ឆ្នាំ ដោយ​រោគាពាធ កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ កន្លងទៅ​ថ្មីៗ​នេះ នៅក្នុង​ប្រទេស​បារាំង​កន្លែង​ដែល​គាត់​រស់នៅ​។​a g kr1 

​លោកយាយ​ឈ្មោះ តោ អូន (​ថោង អូន​) កើត​ក្នុង​ឆ្នាំ​១៩៣២ (១-​កក្កដា ១៩៣២) នៅក្នុង​រាជធានី​ភ្នំពេញ​។ លោកយាយ​បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយនឹង​លោក ថោង សំ ។​ពួកគាត់​មានកូន​ចំនួន​៥​នាក់ (​ប្រុស​៤​នាក់ ស្រី​ម្នាក់​)​។​

​នៅក្នុង​ប្រល័យពូជសាសន៍ ប៉ុល ពត លោកយាយ​ក៏ដូចជា​ព្រ​ជា​ពលរដ្ឋ​ខ្មែរ​ជាង​៦​លាន​នាក់​ទៀត​បាន​ទទួលរង​ទុក្ខវេទនា ដោយសារ​ហូប​មិន​ឆ្អែត​និង​បង្ខំ​ឲ្យ​ធ្វើការ​ជាទ​ម្ង​ន​ប្រៀប​ដូច​អ្នកទោស​។ លុះ​មកដល់​ចុងឆ្នាំ​១៩៧៩ លោកយាយ​បាន​រត់​ភៀសខ្លួន​ជាមួយ​ស្វាមី និង​កូនៗ​៥​នាក់​ទៀត មក​រស់នៅ​ប្រទេស​ទី​បី (​បារាំង​សេស​) ដូច​មាននៅ​ក្នុង​រូបថត​ស្រាប់ (​ស្លាប់​ម្នាក់ ក្នុងសម័យ​នោះ កូនស្រី​) ។​

​នៅក្នុង​រូបថត​ក្មេង​ដែល​លោកយាយ​បី​គឺ​កូនប្រុស មានឈ្មោះ តោង សំណាង ហើយ​រហូតមក​ដល់ពេលនេះ​គាត់​មាន​អាយុ​៣៩​ឆ្នាំ (​រស់នៅ​ប្រទេស​បារាំង​) ក្មេងស្រី​ដែល​ឈរ​នៅ​ខាងឆ្វេង​ដៃ ឈ្មោះ តោង សុភាព មាន​អាយុ​៤២​ឆ្នាំ (​រស់នៅ​ប្រទេស​បារាំង​) និង​ក្មេងប្រុស​ឈរ​នៅ​ខាងស្ដាំ​ដៃ ឈ្មោះ តោង សារឿន មាន​អាយុ​៤៧​ឆ្នាំ (​រស់នៅ​ប្រទេស​បារាំង​) (​មាន​ស្វាមី និង​កូន​ឈរ​នៅក្បែរ​នោះដែរ​)​។​

​លោកយាយ តោ អូន គឺជា​ស្រី្ត​ខ្មែរ​ម្នា​ក់បាន​នាំ​កូនតូចៗ រត់​ភៀសខ្លួន​ទៅ​រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន​ក្នុង​ទឹកដី​ថៃ ដោយ​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​គ្រោះថ្នាក់ ដូចជា​សមរភូមិ វាយ​ប្រយុទ្ធ​ស៊ីសាច់ហុតឈាម​គ្នា​យ៉ាង​សាហាវ រវាង​កងទ័ព​ក្រុងភ្នំពេញ ដែល​គាំទ្រ​ដោយ​វៀតណាម និង​កងកម្លាំង​ចលនា​តស៊ូ​ខ្មែរ​អ្នក​ជាតិនិយម​។ ការរត់​ភ្លៀស​ខ្លួន​របស់​លោកយាយ​ទៅកាន់​ជំរំ​ភៀសខ្លួន នៅលើ​ទឹកដី​ថៃ​នោះ គាត់​ត្រូវ​ឆ្លងកាត់​ចម្ការមីន ហើយ​មានពេលខ្លះ​ត្រូវ​ប្រឈម​នឹង​ការភ័យខ្លាច​អំពី​ពួកចោរ​ប្លន់ ដែល​នេះ​គឺជា​ដំណើរ​ផ្សងព្រេង ប្រកបដោយ​គ្រោះថ្នាក់​បំផុត ក្រោម​ដំណក់ទឹកភ្លៀង​គួរឱ្យ​សង្វេគ​ពន់ពេក​ណាស់​ฯ


​យើងខ្ញុំ​មាន​ឈាមជ័រ​ជា​ខ្មែរ​ដូចគ្នា សូម​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព ហើយ​សូម​វិញ្ញាណក្ខន្ធ​របស់លោក​ទៅកាន់​សុខ​គតិ​ភព​ខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕ (​រូបនេះ​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដី្ដ Le Figaro នៅ​ឆ្នាំ​១៩៧៩) ។​a g kr2 a g kr a g kr3 a g kr4 

​