» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8910 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699081 នាក់

ស្ត្រី​ដែល​យក​កាំបិទ​ឆូត​មុខ​ក្មេងស្រី​ដែល​គប់​ក្បាល​កូនប្រុស​ខ្លួន​ជាប់គុក​១២​ឆ្នាំ​

 

ភ្នំពេញៈ តុលាការ​កំពូល​នៅ​ថ្ងៃទី ១៦ ឧសភា បានប្រកាស​សាលដីកា​កំបាំងមុខ​ស្ត្រី​ជាប់ចោទ​ម្នាក់​ឱ្យ​ជាប់គុក ១២ ឆ្នាំ​តាម​សាលក្រម​សាល​ឧ​ត្ធ​រណ៍​ដដែល ពាក់ព័ន្ធ​ករណី​យក​កាំបិត​ឆូត​មុខ​ក្មេងស្រី​អាយុ ៥ ឆ្នាំ​ម្នាក់ នៅ​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០២០ បើទោះជា​ស្ត្រី​ជាប់ចោទ​សង​ប្រាក់​ទៅ​ម្តាយ​ក្មេងរងគ្រោះ ២០០ លាន​រៀល​ក៏ដោយ​។​លោក​ចៅក្រម ១ រូបតំណាង​លោក​ចៅក្រម ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​សាលដីកា​កំបាំងមុខ​ស្ត្រី​ជាប់​ចោទថា សំណុំ​រឿងនេះ​មាន​ជនជាប់ចោទ​ឈ្មោះ លីវ ប៊ុនធឿន អាយុ ៤៣ ឆ្នាំ រស់នៅក្នុង​ភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​-​ភ្នំពេញ​។ ជនជាប់ចោទ​ត្រូវបាន​សាលាឧទ្ធរណ៍​ភ្នំពេញ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ១២ ឆ្នាំ​តាម​អំណាច​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០​។​a beat child 

​តាម​អង្គហេតុ​តុលាការ​កំពូល​បង្ហាញថា កាលពី​នៅ​ថ្ងៃទី ១៤ កក្កដា ឆ្នាំ ២០២០ ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឡាស់ ម៉ា​វី​លី​យ៉ា អាយុ ៥ ឆ្នាំ រស់នៅក្នុង​បុរី​ពិភពថ្មី​ឈូក​វ៉ា ២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម​បាន​លេង​ជាមួយ​កូនប្រុស​ម្នាក់​របស់​ស្ត្រី​ជាប់ចោទ​។ ពេលនោះ​កូន​របស់​ស្ត្រី​ជាប់ចោទ​បាន​ឈ្លោះ​គ្នា​ជាមួយ​ក្មេងស្រី​រងគ្រោះ ហើយ​ត្រូវ​ក្មេងស្រី​រងគ្រោះ​ខឹង​បាន​យក​ដុំថ្ម​គប់​ត្រូវ​ក្បាល​កូនប្រុស​របស់​ស្ត្រី​ជាប់ចោទ​រហូត​ចេញឈាម​។ ដោយ​ឃើញ​កូនប្រុស​របស់ខ្លួន​យំ ហើយ​ក្បាលមាន​ឈាម​ផង​នោះ​ធ្វើឱ្យ​ស្ត្រី​ជាប់ចោទ​ខឹង​។ ស្ត្រី​ជាប់ចោទ​បាន​ចូលទៅ​ក្នុងផ្ទះ​របស់ខ្លួន​ហើយ​បាន​យក​កាំបិត​ចុង​ស្រួច ១ ដើម​មក​ឆូត​មុខ​ក្មេងស្រី​រងគ្រោះ​បណ្តាលឱ្យ​ហូរឈាម និង​រងរបួស​ជា​ទម្ងន់​។​

ឪពុកម្តាយ​សាច់ញាតិ​ក្មេងស្រី​រងគ្រោះ​បាន​យក​កូន​ទៅ​មន្ទីរពេទ្យ ហើយ​បាន​ប្តឹង​នគរបាល​ប៉ុស្តិ៍​សំរោងក្រោម​ឱ្យ​ចាប់ខ្លួន​តែម្តង​។ ស្ត្រី​ជាប់ចោទ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ១២ ឆ្នាំ ចោទ​ពីបទ​ទារុណកម្ម និង​អំពើ​ឃោរឃៅ​ស្ថាន​ទម្ងន់ទោស​នឹង​ជនរងគ្រោះ​តាម​មាត្រា ២១១ នៃ​ក្រមព្រហ្មទណ្ឌ និង​បង្គាប់​ឱ្យ​ស្ត្រី​ជាប់ចោទ​សង​សំណង​ជំងឺ​ចិត្ត​ទៅ​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​ចំនួន ២០០ លាន​រៀល​។​ស្ត្រី​ជាប់ចោទ​បាន​បន្ត​ប្តឹង​មក​សាលាឧទ្ធរណ៍​ភ្នំពេញ ហើយ​សាលាឧទ្ធរណ៍​បាន​បើកសវនាការ និង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី ១២ កុម្ភៈ ឆ្នាំ ២០២១ សម្រេច​បង្វិល​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ដដែល​៕

​