» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6896 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697067 នាក់

រាជអាជ្ញា​អយ្យការ​តុលាការខេត្ត​ប៉ៃលិន​ប្តឹង​ឧទ្ធរណ៍​រឿង​ប្រធាន​តុលាការ​ដោះលែង​ជនជាប់ចោទ​ជនជាតិ​ថៃ​

​ខេត្ត​ប៉ៃលិន​៖​លោក សេង គឹម​ឡាក់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ប្តឹង​ឧទ្ធរណ៍​លើ​ករណី​ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន​ដែលជា​ចៅក្រម​ស៊ើបសួរ​សម្រេច​ដោះលែង​ជនសង្ស័យ​ជនជាតិ​ថៃ​ពីបទ​រំលោភ​សេពសន្ថវ​: ខណ​:​ដែល​នារី​រងគ្រោះ លើកឡើងថា ការដោះលែង​ជនសង្ស័យ ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​រូបនាង​។​​ជនជាប់ចោទ​ឈ្មោះ​ឈ្មោះ សីល​ប៉ាក់ កាន់​នុ​ក​ផុន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ថៃ ត្រូវបាន​លោក​គឹម ម៉េង ប្រធាន និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ប៉ៃលិន​ដីកា​សម្រេច​មិន​ឃុំខ្លួន​លេខ ៧៨៨ ចុះ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២៣ ។​a pay rap2 

​ប្រភព​បញ្ជាក់ថា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​បើក​ការ​ស៊ើបសួរ​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ សីល​ប៉ាក់ កាន់​នុ​ក​ផុន ភេទ​ប្រុស ជនជាតិ​ថៃ ពីបទ​រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​នៅ​ព្រះរាជាណាចក្រ​ថៃ កាលពី​អំឡុង ខែមេសា ឆ្នាំ​២០២៣ បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៣៩ នៃ​ក្រមព្រហ្មទណ្ឌ តាម​ដីកា សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​លេខ ១៩០ ចុះ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៣​។ នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២៣ លោក​គឹម ម៉េង ប្រធាន និង​ជា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ប៉ៃលិន បានសម្រេច​មិន​ឃុំខ្លួន​លើ​ឈ្មោះ សីល​ប៉ាក់ កាន់​នុ​ក​ផុន ទៅវិញ​។​

​យោងតាម​ពាក្យបណ្តឹង​ឧ​ទ្ធ​ណ៍​របស់​ព្រះ​អាជ្ញាសាលា​ដំបូង​ខេត្ត​ប៉ៃលិន បាន​លើកឡើងថា តាម​ការពិនិត្យ​សំណុំរឿង​បង្ហាញថា អង្គ​ហេតុដែល​ចោទប្រកាន់​នេះ​ជា​បទឧក្រិដ្ឋ មាន​ភាព​ធ្ងន់ធ្ងរ ព្យសនកម្ម​ដែល​ទទួលរង ដោយសារ​បទល្មើស​ក៏មាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ ក្រោយ​ការប្រព្រឹត្ត​បទល្មើស ជន​ត្រូវ​ចោទ​មិនមាន​ចេតនា​សុចរិត​ក្នុងការ​ដោះស្រាយ​សំណង​ជូន​ជនរងគ្រោះ​ឡើយ ។ ការសម្រេច​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ អាច​នឹង​បណ្តាលឱ្យមាន​ការលំបាក​ក្នុងការ​ស៊ើបសួរ​ស្វែងរក​ការពិត និង​ការផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​។ ការសម្រេច​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ អាច​បណ្តាលឱ្យមាន​បទ​ល្មើស​កើតឡើង​សារជាថ្មី ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ កិត្តិយស​សេចក្តីថ្លៃថ្នូរ​បុគ្គល ជាក់​ជាមិនខាន​។​

​ពាក្យបណ្តឹង​ឧ​ទ្ធ​ណ៍រ​បស់​ព្រះ​អាជ្ញា​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​បញ្ជាក់ថា ជារួម​ផ្អែក​តាម​សំអាង​ខាងលើនេះ បញ្ជាក់ថា ដីកា​សម្រេច​មិន​ឃុំខ្លួន​ខាងលើ មិនមាន​មូលហេតុ​ត្រឹមត្រូវ​តាមច្បាប់ ដែល​គប្បី​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍ សម្រេច​បដិសេធចោល និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​លើ ជន​ត្រូវ​ចោទ ឈ្មោះ សីល​ប៉ាក់ កាន់​នុ​ក​ផុន តាម​នីតិវិធី​។​​យោងតាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ បានឱ្យដឹងថា នាង​បានដាក់​ពាក្យបណ្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន សុំ​ប្តឹង​ពី​ឈ្មោះ សីល​ប៉ាក់ កាន់​នុ​ក​ផុន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ថៃ ពីបទ​រំលោភ​សេពសន្ថវៈ ”​ប្រព្រឹត្ត​នៅ​ខេត្ត​ប៉ៃលិន និង​នៅ​ប្រទេស​ថៃ កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០២៣ ។​

​នាង​បាន​រៀបរាប់​ក្នុង​ពាក្យបណ្តឹង​ទៀតថា កាលពី​អំឡុង​ចុងឆ្នាំ​២០២២ នាង និង​ឈ្មោះ សីល​ប៉ាក់ កាន់​នុ​ក​ផុន ភេទ​ប្រុស បាន​ស្គាល់គ្នា​តាម​ពូ​របស់​នាង​។ ក្រោយមក​ជនសង្ស័យ និង​នាង មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​។​​ស្រាប់តែ​ក្រោយមក​ជនជាតិ​ថៃ​រូបនេះ តែងតែ​បង្ខំ​នាង​ច្រើនលើកច្រើនសារ ឱ្យ​នាង​រួមភេទ​ជាមួយ​តែ​នាង​មិន​ព្រម​។ លុះ​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០២៣ បុរស​រូបនេះ បាន​កុហក​នាង​ថា នាំ​ទៅលេង​ឪពុកម្តាយ​ខ្លួន​នៅឯ​ប្រទេស​ថៃ​។ ពេលទៅដល់​ប្រទេស​ថៃ ជនសង្ស័យ មិនបាន​នាំ​នាង​ទៅលេង​ឪពុកម្តាយ​នោះទេ​។ បែរជា​នាំ​នាង​ទៅកាន់​កន្លែង​ផ្សេង ហើយ​បាន​បង្ខំ​នាង​រួមភេទ​ជាមួយ​រហូត​បានសម្រេច​១​លើក​។ ពេល​រួមភេទ​រួចហើយ រូបគេ​បាន​សន្យាថា នឹង​ទទួលខុសត្រូវ​លើ​នាង ហើយនឹង​ចូល​ស្តីដណ្តឹង​តាម​ប្រពៃណី​។ តែ​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ ជនសង្ស័យ បានគេច​វេស​ពី​នាង ហើយ​មិន​ព្រម​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​នាង ទើប​នាង​កើតទុក្ខ​មិន​សុខចិត្ត​ក៏​សម្រេច​ដាក់ពាក្យ​បណ្តឹង​តែម្ដង​។​

​ក្នុង​ពាក្យបណ្តឹង​នាង​ទាមទារ​សំណង​ជម្ងឺ​ចិត្ត​និង​ថ្លៃ​ខូចខាត​ចំនួន​៣០,០០០$ (​បី​ម៉ឺន​ដុល្លារ​) អាមេរិក ព្រមទាំង​សូមឱ្យ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។ នាង​បញ្ជាក់ថា អ្វីដែល​នាង​ហួសចិត្ត​បំផុត និង​ទទួលរង​ភាពអយុត្តិធម៌​គឺ ខាង​ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ដោះលែង​ជនសង្ស័យ ក្រោយពី​ព្រះរាជ​អាជ្ញាធរ​ចេញ​ដីកាឃុំខ្លួន​រួចមក​។ នាង​ក៏​សំណូមពរ​ឱ្យ​ខាង​ថ្នាក់លើ និង​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ជួយ​រក​យុត្តិធម៌​ដល់​នាង​ផងដែរ​។​​មិនអាច​ទាក់ទង លោក គឹម ម៉េង ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​សុំ​ការបកស្រាយ​បានទេ​?៕a pay rap a pay rap1 a pay rap4 

​