» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5351 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744377 នាក់

នូវ៉ែល​ហ្សេ​ឡង់​ប្រកាស​ផ្តាច់ទំនាក់ទំនង​ជាមួយ​មី​យ៉ាន់​ម៉ា​ក្នុងពេល​មេ​រដ្ឋប្រហារ​យោធា​ប្រកាសថា​នឹងធ្វើ​ការបោះឆ្នោត​!


​ប្រទេស​មី​យ៉ាន​ម៉ា​៖​នៅ​ថ្ងៃទី​៩​ខែកុម្ភៈ នាយករដ្ឋមន្ត្រី​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​លោកស្រី​Jacinda Ardern បានប្រកាសថា រដ្ឋាភិបាល​លោកស្រី​បាន​ផ្អាក​រាល់​ទំនាក់ទំនង​នយោបាយ និង​យោធា​ជាមួយ​ប្រទេស​មី​យ៉ាន់​ម៉ា ។​a newzeland 

​លោកស្រី​នាយករដ្ឋមន្ត្រី​Jacinda Ardern បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា នូ​វែ​ល​ហ្សេ​ឡង់​នឹង​អនុម័ត​ច្បាប់​ហាម​ធ្វើដំណើរ​ទៅកាន់​មី​យ៉ាន់​ម៉ា និង​នយោបាយ​ជាច្រើន​ទៀត ដែល​អាច​នាំមក​ផលប្រយោជន៍​ដល់​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​។​រដ្ឋមន្ត្រី​កា​ក្រសួងរ​បរទេស​នូ​វែ​ល​ហ្សេ​ឡង់​បានចេញ​សេចក្តី​ថ្លែង​គា​រណ៍ប​ញ្ជាំ​ក់ថា រដ្ឋាភិបាល​មិន​ទទួលស្គាល់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​យោធា​មី​យ៉ាន់​ម៉ា​នោះឡើយ ។ ប្រទេស នូ​វែ​ល​ហ្សេ​ឡង់​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​យោធា ដោះលែង​មេដឹកនាំ​ដែល​យោធា​បាន​ចាប់ខ្លួន​ផងដែរ​។​​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​និង​ប្រទេស​ជាច្រើន​ទៀត​អំពាវនាវ​ដល់​យោធា​ដោះលែង​មន្ត្រីជាន់ខ្ពស់​ដែល​យោធា​បាន​ចាប់ខ្លួន ក្នុងនោះ​មាន លោកស្រី អោ​ង​សាន ស៊ូ​ជី និង​ប្រធានាធិបតី​ផងដែរ​។

​នៅ​ថ្ងៃ​ច​ន្ទ័​ទី​៨​កុម្ភៈ​អគ្គ​មេ​បញ្ចា​ការ​កងទ័ព​មី​យ៉ាន់​ម៉ា ឧ​ត្ត​ម​សេនីយ៍​Min Aung Hlaing បាន​និយាយ​ទៅកាន់​សារព័ត៌មាន​រ៉​យ​ទ័​រថា «​កម្លាំង​ទាហាន​នឹង​បង្កើត​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ មានការ​ទទួលខុសត្រូវ​ខ្ពស់ ខុសពី​រដ្ឋាភិបាល​នាពេល​កន្លងមក​។ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា បាន​យក​ហេតុផល​នៃ​ការឆ្លង​រាលដាល​កូ​វីដ​-១៩ ដើម្បី​រារាំង​ការឃោសនាបោះឆ្នោត ដោយមាន​តម្លាភាព​។ បញ្ហា​ទាំងឡាយ​ត្រូវតែ​កែទម្រង់ ។ យើង​នឹងមាន​ការបោះឆ្នោត ដោយមាន​គណបក្ស​ជាច្រើន​ចូលរួម ហើយ​កម្លាំង​ទាហាន​នឹង​ផ្តល់​អំណាច​ទៅ​ឲ្យ​គណបក្ស​ដែល​ទទួលបាន​ជ័យជម្នះ​»​។​
​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ផ្សាយ​ថា ការប្រកាស​ដោយ​បើកចំហ​ក្រោយ​ការធ្វើ​រដ្ឋប្រហារ គឺ​ក្នុងពេលដែល​បាតុកម្ម​នៅក្នុង​ប្រទេស​នេះ​កើន​កម្តៅ​កាន់តែខ្លាំង​ឡើង ហើយ​ពលរដ្ឋ​ចូលរួម​កាន់តែច្រើន​។​

សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស សម្ព័ន្ធមិត្ត​ដើម្បី​ប្រជាធិបតេយ្យ (NLD) កាលពី​ថ្ងៃទី​៨​ខែកុម្ភៈ បាន​ផ្ញើលិខិត​ទៅកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​Antonio Guterres អំពាវនាវ​ដល់​អង្គកា​រ​សហប្រជាជាតិ ប្រើ​គ្រប់​វិធានការ​ច្បាប់​ដើម្បី​ប្រែ​ក្រឡាស់​ការធ្វើ​រដ្ឋប្រហារ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​
​ការប្រកាស​របស់​ថ្នាក់ដឹកនាំ​យោធា​ស្តីពី​ការបោះឆ្នោត​ឡើងវិញ​នេះ គឺ​មិនទាន់​កំណត់ថា​ពេលវេលា​ណា​នោះឡើយ ។

​នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន​ដែលជា​ទីក្រុង​សេដ្ឋកិច្ច ក្រុមបាតុករ​បាន​ជួបជុំគ្នា​ក្នុង​ថ្ងៃ​អង្គារ ទី​៩ កុម្ភៈ​នៅក្បែរ​ទីស្នាក់ការ​កណ្តាល​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី​អ៊ុង សាន​ស៊ូ​ជី​។ ជាមួយនឹង​សម្លៀកបំពាក់​ពណ៌​ក្រហម​ដែលជា​ពណ៌​របស់​គណបក្ស ក្រុមបាតុករ​បាន​កាន់​បដារ​សរសេរថា « គ្មាន​អំណាច​ផ្តាច់ការ » « យើង​ចង់បាន​មេ​កើយ​របស់​យើង​វិញ »​។​

នៅ​សង្កាត់​មួយទៀត​ក្នុង​ទីក្រុង​រ៉ង់​ហ្គូ​ន គឺជា​ក្បួន​បាតុកម្ម​របស់​គ្រូបង្រៀន​ដោយ​នាំគ្នា​លើក​ម្រាមដៃ​ចំនួន ៣ ដែលជា​សញ្ញា​នៃ​ការតស៊ូ​។ ចំណែក​នៅ​ទីក្រុង​ណៃ​ពី​ដ៏​ដែលជា​ក្រុង​ធំ​ទី​២ របស់​ភូមា កម្លាំង​ប៉ូលិស​បាន​បង្ក្រាប​លើ​ហ្វូង​បាតុករ​ដោយ​ប្រើ​កាណុង​បាញ់​ទឹក គ្រាប់កាំភ្លើង​ជ័រ និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​។ ការ​ក្រោកឈរ​របស់​ប្រជាជន​ភូមា​ប្រឆាំងនឹង​រដ្ឋប្រហារ​ពេលនេះ​ជា​ព្រឹត្តិការណ៍​ថ្មី​នៅ​ភូមា គិត​តាំងពី​ចលនា​មហាជន​ក្នុង​ឆ្នាំ ២០០៧ ដែល​ដឹកនាំ​ដោយ​ព្រះសង្ឃ​។ ចលនា​បះបោរ​ឆ្នាំ ២០០៧ កាលណោះ​ត្រូវបាន​កងទ័ព​បង្ក្រាប​យ៉ាង​ចាស់ដៃ​។​​នៅក្នុង​ចលនា​បះបោរ​ប្រឆាំងនឹង​រដ្ឋប្រហារ​ពេលនេះ មាន​មនុស្ស​ជាង ១៥០​នាក់​ត្រូវបាន​ចាប់ខ្លួន ក្នុងនោះ​មាន​អ្នកតំណាងរាស្ត្រ អ្នកទទួលខុសត្រូវ​តាម​ឃុំ សង្កាត់ និង​ស្រុក រួមទាំង​សកម្មជន​អ្នកប្រជាធិបតេយ្យ​។a miyan nou a miyan nou1 a miyanmar leader new1