» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7909 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698080 នាក់

លោក ហ៊ុន ម៉ា​ណែ​ត យក​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​ដាក់​ភ្នាល់​ជាមួយ សម រង្ស៊ី


​ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត កូនច្បង​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បបួល​មេ​ឧទ្ទាម​ក្រៅច្បាប់ សម រង្ស៊ី ភ្នាល់ បើសិនជា សម រង្ស៊ី អាចអោយ​សាលា​បណ្ឌិតសភាយោធា​អាមេរិក (West Point) ថ្នាក់​បរិញ្ញាបត្រ​, សាកលវិទ្យាល័យ​ញូវយ៉ក (New York University) ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​នៅ​សាកលវិទ្យាល័យ​ប្រ៊ី​ស​ស្តុល (Bristol University) នៅ​ចក្រភព​អង់គ្លេស បញ្ជាក់ថា លោក​(​ហ៊ុន ម៉ា​ណែ​ត​) កាល​នៅ​រៀន​ទីនោះ​គឺ​គ្មាន​សមត្ថភាព ឬ​រៀន​ក្រោម​ស្តង់ដារ​បស់​សាលា ហើយ​សាលា​បានផ្ដល់​សញ្ញាបត្រ​ឱ្យ​ដែលជា​សញ្ញាបត្រ​ប្រភេទ​២ ឬ​សញ្ញាបត្រ​យោគយល់​នោះ លោក​នឹង​លាលែង​ពី​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​រប​ស់​គណបក្ស​ប្រជាជន​។a hun licen2 

ផ្ទុយទៅវិញ​បើ​លោក សម រង្ស៊ី មិនអាច​ឲ្យ​សាលា​បញ្ជាក់​ជា​ផ្លូវការ​ថា សញ្ញាប័ត្រ​ដែល​សាលា​ទាំងនោះ​ផ្តល់អោយ ហ៊ុន ម៉ា​ណែ​ត ជា​សញ្ញាបត្រ​ប្រភេទ​២ ឬ​សញ្ញាបត្រ​យោគយល់​ទេនោះ សូម​លោក​សម រង្ស៊ី លាឈប់​ពី​ឆាកនយោបាយ​ចាប់ពីពេលនេះ​តទៅ​.។នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ នេះ លោក​ហ៊ុន ម៉ា​ណែ​ត បានសរសេរថា កាលពី​ថ្ងៃទី ២៨ ខែកញ្ញា ២០១៩ នៅ​ទីក្រុង​ឡុង​ប៊ិច លោក​សម រង្ស៊ី ធ្លាប់បាន​និយាយ​មើលងាយ​ថា សញ្ញាប័ត្រ​របស់លោក​ពី​សាលា​បណ្ឌិតសភាយោធា​អាមេរិក (United States Military Academy ឬ​ហៅ​កាត់​ថា West Point) ជា​សញ្ញាបត្រ​កម្រិត​២ ដែល​ផ្ដល់ឱ្យ​ជា​កិត្តិ​យ​សម្រាប់​និស្សិត​នាយទាហាន​បរទេស​ដែល​រៀន​ក្រោម​ស្តង់ដា​។ ដើម្បី​ការពារ​នូវ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូ​របស់លោក ក៏ដូចជា​របស់​និស្សិត​នាយទាហាន​ខ្មែរ​ជាច្រើនរូប​ដែល​កំពុង​សិក្សា​និង​ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាលា West Point និង​សាលា​បណ្ឌិតសភា​ផ្សេងទៀត​របស់​សហរដ្ឋអាមេរិក និង​នៅតាម​ប្រទេស​នានា​លើ​សកលលោក លោក​បានទាមទា​អោយ​លោក សម រង្ស៊ី ធ្វើការ​បង្ហាញ​នូវ​ភស្តុតាង​ដើម្បី​ការពារ​នូវ​ពាក្យសំដី​ក្នុង​ចេតនា​មាក់ងាយ​របស់គាត់ តាមរយៈ​ការ​ភ្នាល់​គ្នា​។

​លោក​បាន​បន្តថា ជាការ​ឆ្លើយតប​នៅពេលនោះ​លោក សម រង្ស៊ី មិន​ត្រឹមតែ​មិន​ហ៊ាន​ធ្វើការ​ភ្នាល់​នោះទេ ប៉ុន្តែ​បែរជា​បង្វែរ​ប្រធានបទ ហើយ​ព្រមទាំង​លើកឡើងថា "​មិនចាំបាច់​ទៅ​ស្បថស្បែ ឬ​ភ្នាល់​គ្នា​ដូច​កូនក្មេង​ទេ​"​។ sic​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា “​អ្វីដែល​ខ្ញុំ​ស្មាន​មិន​ដល់ គឺ​អ្នកនយោបាយ​ចាស់វស្សា​ម្នាក់នេះ មិន​ត្រឹមតែ​ខ្វះ​ភាពក្លាហាន​ដើម្បី​ការពារ​អំណះអំណាង​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បែរជា​គាត់ នៅតែ​បន្ត​វាយប្រហា​ខ្ញុំ​រឿង​សញ្ញាប័ត្រ "​ប្រភេទ​២" ឬ "​សញ្ញាប័ត្រ​យោគយល់​" ដដែលៗ ហើយ​ព្រមទាំង​វាយប្រហារ មាក់ងាយ ទៅលើ​និស្សិត​ខ្មែរ​ជាច្រើន​នាក់​ទៀត​ដែល​រៀន​នៅក្រៅ​ប្រទេស ដោយ​ថា​សាកលវិទ្យាល័យ​បរទេស​ផ្ដល់​សញ្ញាបត្រ​ក្លែងក្លាយ ឬ​សញ្ញាប័ត្រ​យោគយល់ អោយ​និស្សិត​ទាំងនោះ​។ ប្រហែលជា​បងប្អូន​និស្សិត​ខ្មែរ​ដែល​ធ្លាប់បាន​សិក្សា ឬ​កំពុង​សិក្សា​នៅក្រៅ​ប្រទេស​ទាំងអស់​យល់​ច្បាស់​ហើយ​ថា តើ​បងប្អូន​ត្រូវខិតខំ​ប្រឹងប្រែង​យ៉ាងណាខ្លះ ទម្រាំ​បានទទួល​សញ្ញាបត្រ​បញ្ច​ប់​ការសិក្សា​ពី​បណ្តា​សាលា​នៅក្រៅ​ប្រទេស​”​។

​លោក​បាន​លើកឡើងថា ជាថ្មី​ម្ដងទៀត​ដើម្បី​ជាការ​ការពារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់លោក ក្នុងនាម​ជា​និស្សិត​ម្នាក់​ដែល​បានបញ្ចប់​ការសិក្សា​នៅក្រៅ​ប្រទេស (​និង​ដើម្បី​ជា​តំណាងអោយ​និស្សិត​ខ្មែរ​ទាំងអស់​ដែល​រៀន​នៅក្រៅ​ប្រទេស​ដែល​ត្រូវ​លោក​សម រង្សី មើលងាយ​) លោក​សូម​បបួល​លោក សម រង្ស៊ី ធ្វើការ​ភ្នាល់​គ្នា​ម្ដងទៀត ហើយ​សង្ឃឹមថា លោក សម រង្ស៊ី នឹងមិន​ប្រើ​យុទ្ធសាស្ត្រ​មាន់​ត្រចៀកស​ម្ដងទៀត​ទេ (​មាន់​ត្រចៀកស គឺ​វាយ​គេ​ពី​ក្រោយខ្នង ដល់​គេ​បក​មក​វាយតប​វិញ រត់គេច​បាត់​។ ដល់ពេល​គេ​ដើរចេញ គឺ​វា​ចាប់ផ្តើម​ដេញ​វាយ​គេ​ពី​ក្រោយខ្នង​ទៀត​)​។

​លក្ខ​ណ្ឌ​នៃ​ការ​ភ្នាល់​÷​ខ្ញុំ​បាន​រៀន​នៅ​បណ្ឌិតសភាយោធា​អាមេរិក (West Point) ថ្នាក់​បរិញ្ញាបត្រ​, នៅ​សាកលវិទ្យាល័យ​ញូវយ៉ក (New York University) ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង នៅ​សាកលវិទ្យាល័យ​ប្រ៊ី​ស​ស្តុល (Bristol University) នៅ​ចក្រភព​អង់គ្លេស ថ្នាក់បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​។
​បើសិនជា​លោក សម រង្ស៊ី អាចអោយ​សាលា​ទាំងបី​នេះ​បញ្ជាក់ថា ហ៊ុន ម៉ា​ណែ​ត កាល​នៅ​រៀន​ទីនោះ​គឺ​គ្មាន​សមត្ថភាព ឬ​រៀន​ក្រោម​ស្តង់ដារ​បស់​សាលា ហើយ​សាលា​បានផ្ដល់​សញ្ញាបត្រ​ឱ្យ ហ៊ុន ម៉ា​ណែ​ត ដែលជា​សញ្ញាបត្រ​ប្រភេទ​២ ឬ​សញ្ញាបត្រ​យោគយល់ ខ្ញុំ​នឹង​លាលែង​ពី​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​រប​ស់​គណបក្ស​ប្រជាជន​។ ផ្ទុយទៅវិញ​បើ​លោក សម រង្ស៊ី មិនអាច​ឲ្យ​សាលា​បញ្ជាក់​ជា​ផ្លូវការ​ថា សញ្ញាប័ត្រ​ដែល​សាលា​ទាំងនោះ​ផ្តល់អោយ ហ៊ុន ម៉ា​ណែ​ត ជា​សញ្ញាបត្រ​ប្រភេទ​២ ឬ​សញ្ញាបត្រ​យោគយល់​ទេនោះ សូម​លោក​សម រង្ស៊ី លាឈប់​ពី​ឆាកនយោបាយ​ចាប់ពីពេលនេះ​តទៅ​។

​ករណី​លោក សម រង្ស៊ី ឯកភាព ដើម្បីអោយ​មាន​តម្លាភាព​ក្នុងការ​បញ្ជាក់​នេះ យើង​អាច​រៀបចំ​ក្រុមការងារ​ចម្រុះ​មួយ ដែល​រួមមាន​ភាគី​ខាង​លោក សម រង្ស៊ី និង​ភាគី​ខាង​ខ្ញុំ ដើម្បី​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​សាលា​ទាំងបី​ដែល​ខ្ញុំ​ធ្លា​ប់រៀន​។ បន្ថែម​លើ​នេះ យើង​ក៏​អាចអោយ​ក្រុមការងារ​របស់​វិទ្យុ​អាស៊ីសេរី​, VOA, RFI,...,​។​ល​។ ទៅយក​ពត៌មាន​ផ្ទាល់​តែម្តង កុំអោយ​លោក​បារម្ភ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​សម្ពាធ​ទៅលើ​សាលា​ទាំងបី​នោះ​មិនអោយ​បញ្ជាក់​ការពិត​។​a hun licen a hun licen1 

​