» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10160 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700331 នាក់

លោកស្រី ហួត ចាន់​សុខ នាយរង​ផ្នែក​សន្តិសុខ​នៃ​អធិការនគរបាល​ស្រុក​ពញាឮ​ត្រូវ​បញ្ឈរជើង​ព្រោះ ទារលុយ​២០០​ដុល្លារ​ពី​ជនរងគ្រោះ​

​ខេត្តកណ្ដាល​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​នគរបាល​ខេត្តកណ្ដាល បានចេញ​លិខិត​ចំណាត់ការ​ការងារ​បណ្តោះ​អាសន្ន លោកស្រី​អនុសេនីយ៍ឯក ហួត ចាន់​សុខ នាយរង​ផ្នែក​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ។a po money1 

មូលហេតុ​គឺ​ដោយសារ​នាយរង​ផ្នែក​រូបនេះ ប្រព្រឹត្ត​កំហុស​មានចែង​ក្នុង​បទបញ្ជា​លេខ​០០៦ បប​ជ ករណី​លោកស្រី​បាន​ទារលុយ​ចំនួន​២០០​ដុល្លារ​ពី​គ្រួសារ​ជនរងគ្រោះ​ជា​ថ្នូរ​នឹង​ការចុះ​ចាប់​ជនសង្ស័យ ខណៈ​ជនរងគ្រោះ​ត្រូវគេ​កាប់​ស្ទើរតែ​ស្លាប់​ទៅហើយ​។​បន្ទាប់ពី​មាន​មាន​សារព័ត៌​មានបាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២៣ មាន​ខ្លឹមសារ​ថា អះអាងថា​ខ្លួន​ជា​ប៉ូលីស​និង​ជា​ដៃស្តាំ​លោក​អធិការនគរបាល​ស្រុក​ពញាឮ ហើយ​បាន​ទារលុយ​ចំនួន​២០០​ដុល្លារ​ពី​គ្រួសារ​ជនរងគ្រោះ​ជា​ថ្នូរ​នឹង​ការចុះ​ចាប់​ជនសង្ស័យ ខណៈ​ជនរងគ្រោះ​ត្រូវគេ​កាប់​ស្ទើរតែ​ស្លាប់​ទៅហើយ​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ការចុះផ្សាយ​ខាងលើ​លោក​ឧ​ត្ត​ម​សេនីយ៍​ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​កម្លាំង​ជំនាញ​ចុះ​ធ្វើ​ការងារ​ស្រាវជ្រាវ​បញ្ជាក់​ការពិត​និង​ឲ្យ​បានច្បាស់លាស់​។ បន្ទាប់ពី​ប្រមូលបាន​ព័ត៌មាន​ជុំវិញ​ករណី​ការចុះផ្សាយ​ខាងលើ​បង្ហាញថា​៖​លោកស្រី ហួត ចាន់​សុខ ពិតជា​បាន​ទារប្រាក់​ពី​ឈ្មោះ ឈៀង សំ ចំនួន​២០០$ (​ពីរ​រយ​ដុល្លារ​) តាមរយះ​គណនី ABA ឈ្មោះ Hout Chansok ជា​ថ្នូរ​នឹង​ការ​តាម​ចាប់​ជនល្មើស និង​បាន​សរសេរ​ពាក្យបណ្តឹង​ថ្មី ឲ្យ​ជនរងគ្រោះ​យកទៅដាក់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។

នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៨​និង​២៤​នាទី ឈ្មោះ ហួត ចាន់​សុខ បាន​តេ​ទៅ​ឈ្មោះ ឈៀង សំ តាមរយៈ​លេខ​ទូរ​សព្ទ ០១២-២៩៣ ៤៥៧ ទា​..​រ​ប្រាក់​ចំនួន​៣០០$ (​បី​រយ​ដុល្លារ​) បន្ថែមទៀត ដើម្បី​ធ្វើ​សោហ៊ុយ​ទៅ​ចាប់​ជនដៃដល់ តែ​ឈ្មោះ ឈៀង សំ មិនមាន​លទ្ធភាព​រក​ប្រាក់​បន្ថែមចំនួន​៣០០​ដុល្លារ​ឡើយ ទើប​ឲ្យ​បណ្តាញ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​កមួយ បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដោយមាន​ខ្លឹមសារ​ដូចខាងលើ​ប្រាកដ​មែន​។​

​រឿង​ទា​លុយ​នេះ​លោកស្រី ហួត ចាន់​សុខទ​ទយ​ល​ស្គាល់​ថា ពិត​ជាមាន​ចេតនា​ប្រព្រឹត្ត​អំពើ​ខាងលើ​ដោយ​ខ្លួនឯង ព្រោះ​ចង់បាន​លុយ​យកទៅ​ចាយ ដោយ​មិនមាន​ការណែនាំ ឬ​បង្គាប់បញ្ជា​ពី​លោក​អធិការ នគរបាល​ស្រុក​ពញាឮ ឲ្យ​ទៅ​ទារប្រាក់​ពី​ជនរងគ្រោះ​ជា​ថ្នូរ​ទៅនឹង​ការ​តាម​ចាប់​ជនសង្ស័យ​នោះទេ​!​។​​លោកស្រី​អនុសេនីយ៍ឯក ហួត ចាន់​សុខ អត្តលេខ​៦៣៥៥៤ នាយរង​ផ្នែក​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ៕a po money 

​