» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7886 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698057 នាក់

នគរបាល​ព្រហ្មទណ្ឌ​បន្ត​សំណុំរឿង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កឹម ជាតិ​បន្ទាប់ពី​បាត់​តំណែង​អនុរដ្ឋលេខាធិកា

​ភ្នំពេញ​៖ នគរបាល នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចេញ លិខិត​កោះហៅ ឈ្មោះ កឹម ជាតិ ភេទ​ប្រុស ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​៣៩E0 ផ្លូវ​លេខ​៤៤០. សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ដែល​ទើប​ត្រូវបាន​បណ្តេញចេញ​ពី​តួនាទី​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ឲ្យ​ចូលមក នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ វេលា​ម៉ោង​៨​និង​៣០​នាទី ដើម្បី​មក​បំភ្លឺ​បណ្ដឹង​របស់​ក្រុមហ៊ុន ឈី​វ ទី​មិច គ្រុប​។a kim cheat

​នៅ​រសៀល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២៣ លោក ទូច សុខ​: អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់ កាសែត ថា​, គឺជា​លិខិត​ពិតប្រាកដ​ហើយ មិនមែន​ក្លែងក្លាយ​ទេ ដែល​ចេញ​ដោយ​អង្គភាព​នាយកដ្ឋាន​នគ​របាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បាន​កោះហៅ លោក កឹម ជាតិ លើក​ទី​១ ដើម្បី​ចូលខ្លួន​មក​បំភ្លឺ​ចំពោះ បណ្ដឹង​មួយ​ដែល​ចោទប្រកាន់ ថា​លោក​យក​ស្រា​របស់គេ និង​ថវិកា​ប្រមាណ​ជា ១០​ម៉ឺន​ដុល្លារ​នោះ​។​​លោក​បញ្ជាក់ទៀតថា​, ដើមឡើយ​អគ្គាធិការដ្ឋាន នៃ​ក្រសួងមហាផ្ទៃ ទទួល​បទបញ្ជា​ពី លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ឱ្យ​ចាត់ចែង​ទទួល ស៊ើបអង្កេត ស្រាវជ្រាវ ទៅលើ​ក្រុម​ទាំងឡាយ ដែល​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប ឬ​ត្រួតពិនិត្យ នូវ ផលិតផល​ក្លែងក្លាយ ដែល​រង​បណ្ដឹង រង​ការរិះគន់ ជាពិសេស​ពី​ម្ចាស់​អាជីវកម្ម អាជីវករ ផលិតផល​នានា ហើយ​ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង ប្ដឹងផ្ដល់​លោក កឹម ជាតិ នេះ ! គឺ​អគ្គាធិការ​ដ្ដាន ស្នើសុំ​គោលការណ៍ ពី​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បញ្ជូន​មកកាន់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជា​សមត្ថកិច្ច​វិញ អញ្ចឹង​ហើយ​បានជា ពេលនេះ អង្គភាព​នាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ គឺ​ចាត់ការ កោះហៅ លោក កឹម ជាតិ មក​បំភ្លឺ​ចំពោះ​បណ្ដឹង​ទាំងនេះ​។​

កាលពីថ្ងៃ,​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៣ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់​មុខតំណែង លោក គឹម ជាតិ ពី​អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។​សូមបញ្ជាក់ថា​លោក​កឹម​ជាតិ​ធ្លាប់បាន​បញ្ជាក់​ក្នុង​លិខិត​មួយច្បាប់ ចុះ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ទៅកាន់​លោក មៀ​ច សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ថា ខ្លឹមសារ​នៃ​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន «​គ្មាន​ភស្តុតាង បំផ្លើស​ខុសពី​ការណ៍​ពិត​»​។​

​​មេធាវី​ការពារ​ក្តី​ឱ្យ​ក្រុមហ៊ុន ឈី​វ​ទី​ម៉ិច គ្រុប បានដាក់​ពាក្យបណ្តឹង​មួយ​ទៅកាន់​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៣ ដោយ​ប្តឹង​លោក ឧ​ត្ត​ម​សេណីយ៍​កឹម ជាតិ អនុប្រធាន​គណៈកម្មាធិកា​រ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ និង​ក្រុមការងារ​របស់​អង្គភាព​នេះ ពាក់ព័ន្ធ​នឹង​ការយក​ស្រា​របស់​ក្រុមហ៊ុន​ចំនួន ៤៨ ដប និង​ជំរិត​ទារលុយ​ចំនួន ១០ ម៉ឺន​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការមិនបិទ​ផ្អាក​ដំណើរការ​អាជីវកម្ម កាលពី​ឆ្នាំ ២០២១​។ មេធាវី​ក្រុមហ៊ុន​លោក អ៊ូច សុភ​ត្រា បន្ថែមថា ការណ៍​ដែល​ក្រុមហ៊ុន​ឱ្យ​លុយ​ទៅ​ក្រុមការងារ​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធ​ប្រឆាំងនឹង​ផលិតផល​ក្លែងក្លាយ ដែល​បាន​ចុះ​ពិនិត្យ​ឃ្លាំង​ក្រុមហ៊ុន​កាលពី​ឆ្នាំ ២០២១ ដោយសារ​មន្ត្រី​ព្រមាន​បិទ​ឃ្លាំង​អាជីវកម្ម​របស់​ក្រុមហ៊ុន ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ព្រួយបារម្ភ​អំពី​ដំណើរការ​អាជីវកម្ម ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​។​

​យោងតាម​ពាក្យបណ្តឹង​របស់លោក​មេ​ធា​វី អ៊ូច សុភ​ត្រា ដែល​ប្តឹង​ទៅកាន់​អគ្គាធិការ​ក្រសួងមហាផ្ទៃ​បាន​រៀបរាប់ថា​៖ «​កាលពី​ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមការងារ​របស់​អង្គភាព​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ផលិតផល​ក្លែងក្លាយ ដែល​ដឹកនាំ​ដោយ​លោក កឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ បាន​ចូលមកក្នុង​ទីតាំង​ឃ្លាំង​ស្រា​ស្របច្បាប់​របស់​ក្រុមហ៊ុន​កូនក្តី​ខ្ញុំបាទ ដោយ​ចោទប្រកាន់ថា ផលិតផល​របស់​ក្រុមហ៊ុន​កូនក្តី​ខ្ញុំបាទ មានដូចជា​ស្រា​ចម្រុះ និង​ប្រេងកូឡា ប្រេងខ្យល់ មិន​ស្របច្បាប់ ហើយ​តម្រូវឱ្យ​ដកហូត​ស្រា​មួយចំនួន​ទៅពិនិត្យ និង​តម្រូវឱ្យ​បិទ​សៀ​ល​លើ​ទ្វារ​ឃ្លាំង​មិនឱ្យ​ក្រុមហ៊ុន​កូនក្តី​ខ្ញុំបាទ​ធ្វើ​អាជីវ​កម្មបាន និង​ទាមទារ​ប្រាក់​ចំនួន ១០០.០០០ ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការបើក​ឱ្យ​ដំណើរការ​អាជីវ​កម្មធ​ម្ម​តា​វិញ​។ ដោយ​ខ្លាច​រាំងស្ទះ​ដល់​ដំណើរការ​អាជីវកម្ម​ក្រុមហ៊ុន កូនក្តី​ខ្ញុំបាទ​ក៏បាន​យល់ព្រម​ប្រគល់​សាច់ប្រាក់​សុទ្ធ​ឱ្យ​ក្រុម​ឯកឧត្តម កឹម ជាតិ តាម​ការទាមទារ​នៅ​ល្ងាច​ថ្ងៃ​ដដែល និង​បង្គាប់​ឱ្យ​តំណាង​ក្រុមហ៊ុន​ផ្តិតមេដៃ​ព្រម​ទទួល​លើ​កិច្ចសន្យា​ស្នើសុំ​កែប្រែ​កំហុស ដោយ​លិខិត​នោះ ពុំមាន​ចុះ​លេខ​ចេញ​របស់​លេខាធិការដ្ឋាន​ជា​ផ្លូវការ​ឡើយ​»​។​

​មូល​ហេតុដែល​ក្រុមហ៊ុន​ទើប​ប្តឹង​មក​អគ្គាធិការដ្ឋាន​នៃ​ក្រសួងមហាផ្ទៃ កាលពីដើម​ខែតុលា ឆ្នាំ ២០២៣ នេះ ដោយសារតែ​ក្រុមហ៊ុន​ទើបតែ​ឃើញ​ក្រសួងមហាផ្ទៃ​ផ្សព្វផ្សាយ​ឱ្យ​អ្នក​ទទួលរង​ភាពអយុត្តិធម៌ ដោយ​គណៈកម្មាធិការ​នេះ មក​ដាក់ពាក្យ​ប្តឹង​នៅ​អគ្គាធិការដ្ឋាន​នៃ​ក្រសួងមហាផ្ទៃ​។ លោក អ៊ូច សុភ​ត្រា ដែលជា​មេធាវី​ការពារ​ក្តី​ឱ្យ​ក្រុមហ៊ុន ឈី​វ​ទី​ម៉ិច គ្រុប បានឱ្យដឹង​ទៀតថា រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​មិនទាន់​ទទួលបាន​ស្រា និង​លុយ​ចំនួន ១០ ម៉ឺន​ដុល្លារ​អាមេរិក​ត្រឡប់មកវិញ​ឡើយ​។​​សូមបញ្ជាក់ថា​ក្រុមហ៊ុន ឈី​វ​ទី​ម៉ិច គ្រុប ត្រូវបាន​គ្រប់គ្រង​ដោយ​ឧកញ៉ា​ម្នាក់​ឈ្មោះ ដួង តិច ដែល​គេ​ដឹងថា​ជា​កូនប្រុស​លោក​ឧកញ៉ា​ឌួង​ឈី​វ​ដែលជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​យូ​អង្វែង​មកហើយ​។​លោក​ដួង​តិច​ក៏បាន​បង្កើត​ក្រុមហ៊ុន​មួយទៀត​ឈ្មោះថា រ៉ូ​ហ្វា​ខេ​ម គ្រុប (Roffa Cam Group) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ឈី​វ​ទី​ម៉ិច គ្រុប​។ ក្រុមហ៊ុន​នេះ​បាន​នាំចូល​ផលិតផល ដូចជា​ស្រា ភេសជ្ជៈ និង​ផលិតផល​វេជ្ជសាស្ត្រ​ជាដើម​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣ ក្រសួងមហាផ្ទៃ​បានចេញ​សេចក្តី​ស​ម្រ​ចមួយ​ស្តីពី​ការផ្អាក​សកម្មភាព​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​ផលិតផល​ក្លែងក្លាយ ស្ថិតនៅក្នុង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ដោយបាន​ប្រគល់​ភារកិច្ច​ជូន​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ដើម្បី​ស៊ើបអង្កេត​ស្រាវជ្រាវ​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​របស់​មន្ត្រីនគរបាល​ជាតិ ក្នុងការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​៕a cheat a cheat1 
​