» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9172 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699343 នាក់

កម្ពុជា​វៀតណាម​ឡាវ​សន្យា​ជួយ​គ្នា​អភិ​វ​ឌ្ឈ​ន៍​វិស័យ​ទេសចរណ៍​

​ប្រទេស​ជប៉ុន​៖​នាយករដ្ឋមន្ត្រី​កម្ពុជា ឡាវ និង​វៀតណាម បាន​ឯកភាពគ្នា​ក្នុង​ការបន្ត​រៀបចំ​លំ​ហាត់​រួម​ត្រីភាគី និង​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ក៏ដូចជា​ការរួម​គ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា សំដៅ​ធានាបាន​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​។​​ជំនួប​នេះ​បានធ្វើ​ឡើង​នៅ​ប្រទេស​ជប៉ុន​ក្នុងពេល​អាហារ​ពេលព្រឹក ក្នុងឱកាស​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​នៅ​ឥណ្ឌូចិន​ទាំងបី​ចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន លើក​ទី​៥០ ចាប់ពី​ថ្ងៃទី ១៥-១៩ ខែធ្នូ ឆ្នាំ ២០២៣ នៅ​ទីក្រុង​តូ​ក្យូ ។​a indochina 

តាមរយៈ​តេ​ឡេ​ក្រាម​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា ថ្នាក់ដឹកនាំ​កម្ពុជា ឡាវ និង​វៀតណាម បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង ៣ ឱ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ រួមទាំង​ការជំរុញ​អនុវត្ត «​កញ្ចប់​ទេសចរណ៍​ប្រទេស ៣ គោលដៅ​តែ ១ (Three Countries One Destination Package)» ផងដែរ​។​ក្រៅពីនេះ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង ៣ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជំនួប​ជា​លក្ខណៈ​ត្រីភាគី នាឱកាស​នេះ​ដែល​រួមចំណែក​ដល់​ការថែរក្សា​មិត្ត​ភាពជា​ប្រពៃណី និង​ការបន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង ៣ ឱ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​គ្រប់​កម្រិត​។​

​វិស័យ​ទាំងនោះ រួមមាន​ជាអាទិ៍​៖ កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ថាមពល​, ការតភ្ជាប់​,​ការបន្ត​លើកកម្ពស់​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ​, ការជំរុញ​អនុវត្ត​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ទេ​ចរណ៍​ត្រីភាគី​កម្ពុជា​-​ឡាវ​-​វៀតណាម «​កញ្ចប់​ទេសចរណ៍​ប្រទេស ៣ គោលដៅ​តែ ១» និង​ជាពិសេស​ការខិតខំ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ប្រសើរឡើង​។​​សម្តេចហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ និង​សន្តិសុខ​, ថ្នាក់ដឹកនាំ​ទាំង ៣ បាន​ឯកភាពគ្នា​ក្នុង​ការបន្ត​ការរៀបចំ​លំ​ហាត់​រួម​ត្រីភាគី និង​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ក៏ដូចជា​ការរួម​គ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​សំដៅ​ធានាបាន​សន្តិភាព ស្ថិរភាព និង​សន្តិសុខ ដែល​សុទ្ធសឹង​ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កំណើន​នៃ​ការអភិវឌ្ឍ​ប្រទេស​ទាំង ៣ កម្ពុជា​ឡាវ និង​វៀតណាម​»​។​

លោក​បណ្ឌិត គិ​ន ភា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​តា​មរយៈ​កាសែត​បាន​គាំទ្រ​ដោយ​ចាត់ទុកថា​៖ «​ប្រទេស​ដែល​នៅក្បែរ​ខាង​គ្នា​នេះ ការរស់នៅ​ជាមួយគ្នា​ក្នុង​ភាពជា​អ្នកជិតខាង​ល្អ​មាន​កិច្ចសហការ​ដោយ​គោរព​លើ​គោលការណ៍ ជាពិសេស​កិច្ចការ​ផ្ទៃក្នុង​របស់​ផង​គ្នា ការគោរព​អធិបតេយ្យ បូរណភាព​ទឹកដី​របស់​ផង​គ្នា​ទៅវិញទៅមក​ខ្ញុំ​គិតថា ជា​រឿង​មួយ​ដែល​សំខាន់បំផុត​គឺ​គោលការណ៍​ប​ច្ច​សិលា​សន្តិ​សហ​វិជ្ជមាន (five principles of peaceful coexistence) ក្នុង​ភាពជា​អ្នកជិតខាង​ល្អ​នៃ​ប្រទេស​ទាំង ៣»​។​

សូមបញ្ជាក់ថា​កាលពី​ក្នុងសម័យ​សង្គ្រាមត្រជាក់​ប្រទេស​ទាំងបី​កម្ពុជា​វៀតណាម​ឡាវ​នៅក្នុង​តំបន់់​ឥណ្ឌូចិន​គឺមាន​សម្ព​ន្ធ័​ភាព​ជាមួយគ្នា​ដើម្បី​ទប់ទល់​ប្រទេស​លោក​សេរី​ព​សេស​អាស៊ាន​ដែលមាន​៧​ប្រទេស​។​ឡូ​វ​នេះ​កម្ពុជា​វៀតណាម​ស្ថិតក្នុង​ស្ថានភាព​ថ្មី​ទោះបី​វៀតណាម​ឡាវ​គ្រប់គ្រង​ប្រទេស​បែប​កុំ​មុ​ស​និ​ស​តែ​បាន​ប្រកាន់​នយោបាយ​សេដ្ឋកិច្ច​ទីផ្សារសេរី​ហើយក៏​ជា​ជា​សមាជិក​អាស៊ាន​ដូចគ្នា​។​ឡាវ​ជា​ប្រទេស​គ្មាន​សមុទ្ទ​ហើយ​ការ​អភិ​វ​ឌ្ឈ​ន៍​ក៏​មិនសូវមាន​សេដ្ឋកិច្ច​នៅមាន​កំ​រឹត​។​កម្ពុជា​និង​វៀតណាម​នៅមាន​បញ្ហា​ព្រុំដែន​គោក​ចំនួន​១៦​ភាគរយ​ទៀត​ត្រូវ​ដោះស្រាយ​ដែល​មិនដឹង​កាល​ចប់​នេះ​មិន​និយាយ​ពី​ព្រុំ​ដែនទឹក​។​ឡាវ​ក៏មាន​បញ្ហា​ដែរ​តែ​មិនសូវ​រសើប​ដូចជា​មួយ​វៀតណាម​។​ការរកស៊ី​កម្ពុ​ជាមាន​ឱនភាព​ជាមួយ​វៀតណាម​បើទោះបី​មាន​កំណើន​ដល់​១១​ពាន់​លាន​ដុល្លារ​ហើយក៏​ដោយ​៕

​