» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12119 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702290 នាក់

ហេតុ​អី​គណ​:​កម្ម​ការដេញថ្លៃ​ភាស៊ី​ខេត្តស្ទឹងត្រែង ដេញ​លោក ជា គួ​ង មិន​ឲ្យ​ចូលរួម​ដេញថ្លៃ​ចំណតរថយន្ត​?!

​ស្ទឹងត្រែង​៖ ថ្មីៗ​នេះ​មាន​ករណី​បង្ករ​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​រឿង​ប៉ូលិស​ចូលចាប់​អ្នកចូលរួម​ដេញថ្លៃ​ចំណតរថយន្ត​ស្ទឹងត្រែង​មិន​ឲ្យ​ចូលរួម​ដេញថ្លៃ​បើទោះបី​សា​ម៉ី​ខ្លួន​មាន​ឯកសា​គ្រប់គ្រាន់​សម្រាប់​ការចូលរួម​ដេញថ្លៃ​ក៏ដោយ​!​។​a bit steunga 

ករណី​ភ្ញាក់ផ្អើល​នេះ នៅពេល​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តស្ទឹងត្រែង រៀបចំ​ពិធី​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​ក្នុង​ខេត្តស្ទឹងត្រែង សម្រាប់​ការធ្វើ​អាជីវកម្ម ឆ្នាំ​២០២៤ នៅ​រសៀល​ថ្ងៃទី​១២ ខែធ្នូ​ឆ្នាំ​២០២៣​កន្លងទៅនេះ ករណី​យ៍​នេះ​បើតាម​ប្រភព​គណនី​ហ្វេ​ស​ប៊ុ​កមួយ​លើកឡើងថា ដោយសារ​ចំណតរថយន្ត​ខេត្តស្ទឹងត្រែង​នេះ​គ្រប់គ្រង​ដោយ​គ្រួសារ សាច់ញាតិ លោក ខេង ទិ​ត្យ​សីហា ប្រធាន​មន្ទីរ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្តស្ទឹងត្រែង​ច្រើន​ទសវត្ស មកហើយ ។

​យោងតាម​ឯកសារ​ដាក់ពាក្យ​ចូល​ដេញថ្លៃ​របស់ លោក ជា គួ​ង មាន​ឯកសារ​ចូលរួម​ដេញថ្លៃ​ក៏ដោយ បើសិន​លោក​ជា គួ​ង មិនមាន​លក្ខណ​:​គ្រប់គ្រាន់​ចូលរួម​ដេញថ្លៃ ហេតុ​អី​ទទួល​ពាក្យ​គាត់​ចូលរួម​ដេញថ្លៃ​?
ក្នុងពេល​រៀបចំ​ការដេញថ្លៃ​គ្រប់គ្រង​ភាស៊ី​នៅ​មន្ទីរ​ហិរញ្ញ​វ​ត្តុ​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​១២ ខែធ្នូ​ឆ្នាំ​២០២៣​កន្លងមក លោក ខេង ទិ​ត្យ​សីហា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​បាន​បញ្ជាក់ថា ឈ្មោះ​ជា គួ​ង ដែល​បានមក​ទិញ​ពាក្យ​ចូល​ដេញថ្លៃ​គណៈកម្មការ​ថ្នាក់​ខេត្ត មិនបាន​អនុញ្ញាតឱ្យ​ដេញថ្លៃ​ទេ ព្រោះ​កន្លងមក​ឈ្មោះ​នេះ​ធ្វើការ​អនុវត្ត​ការងារ​ភាស៊ី​ក្នុង​ខេត្ត​មិនមាន​ភាពប្រក្រតី ដូចជា​ផ្នែក​កុងស៊ី​សត្តឃាដ និង​ការវិនិយោគ​ផ្នែក​បរិស្ថាន​ក្នុង​ខេត្ត​ជាដើម ទើប​ក្រុម​គណៈកម្មការ​ចម្រុះ​ថ្នាក់​ខេត្ត​សម្រេច​មិន​ឱ្យចូល​ដេញថ្លៃ​ព្រោះ​កន្លងមក​បាន​បង្ក​ភាពលំបាក​រួចមកហើយ​?​។​

​ដោយឡែក​លោក ស៊ី សួន អភិបាលរង​ខេត្តស្ទឹងត្រែង​បាន​មានប្រសាសន៍គាំទ្រចមណាត់ការមន្ទីរហិរញ្ញវត្ថុថា ចំពោះ​អាជីវករ​មិនបាន​ចូល​ដេញថ្លៃ​ព្រោះ​គណៈកម្មការ​បានកំណត់​គោលការណ៍​ច្បាស់​លាស់​មិនអាច​ធ្វើទៅ​តាមតែ​ការចង់បាន​នោះទេ ព្រោះ​វា​បង្ក​ផល​លំបាក​និង​ធ្វើឱ្យមាន​ភាព​ស្មុ​គ្រ​ស្មាញ​និង​ប៉ះពាល់​ដល់​ផ្នែក​សន្តិ​សុច​ក្នុង​ខេត្ត​ទើប​គណៈកម្មការ​ចម្រុះ​សម្រេច​មិនឱ្យ​ឈ្មោះ​ជា​គួ​ង​ចូល​ដេញថ្លៃ​រឿង​ភាស៊ី​នៅ​ខេត្តស្ទឹងត្រែង​នេះ​។​

​លោក​ជា គួ​ង អាជីវករ​ដែល ត្រូវ​សមត្ថកិច្ច​នាំខ្លួន​ចេញពី​បរិវេណ​ដេញថ្លៃ​ភាស៊ី​នេះ បាន​បញ្ជាក់ថា​៖​លោក​មក​ដាក់ពាក្យ​ដេញថ្លៃ​ភាស៊ី​បេនឡាន​នៅ​ស្ទឹងត្រែង​នេះ​គឺមាន​បំណងល្អ​ចង់​ឱ្យបាន​ចំណូល​ខ្ពស់​ចូល​រដ្ឋ​តែ ប៉ុណ្ណោះ មិនត្រូវ​យក​រឿង​ចាស់ មក​កកូរកកាយ បង្កឱ្យមាន​បញ្ហា​និង​ហាមឃាត់​មិនឱ្យ​ដេញថ្លៃ​នោះទេ​។​​លោក ជា គួ​ង បាន​សំណូមពរ​ឱ្យ គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង ពិនិត្យ​រឿន​នេះ​ឡើងវិញ​ដើម្បី​ជួយ​រក​ថវិកា​ជូន​ជាតិ​ឱ្យមាន​ភាព​រីកចម្រើន​និង​ធ្វើឱ្យ​ការដេញថ្លៃ​ភាស៊ី​នេះ​មាន​ភាព​សុ​ក្រិ​ត្យ​ផងដែរ​។​គេ​មិនទាន់​ដឹងថា​ក្រោមលេស​ដែល​លើកឡើង​ដោយ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​មានការ​ធ្ថើ​សន​កម្ម​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដើម្បី​ឲ្យ​មាន​តម្លាភាព​តាមច្បាប់់​ហើយ​ឬ​នៅ​នោះទេ​?​ឬ​ទុក​ឲ្យ​ខេត្ត​ធ្វើ​អី​ស្រេច​ចិត្ត​ដើម្បី​ចែក​ទឹកតែ​គ្នា​ផឹក​?៕a bit steung a bit steung1 a bit steung2 a bit steung3 a bit steung4 

​