» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1539 នាក់

ម្សិលមិញ 15181 នាក់

សរុប 19469041 នាក់

មេ​ពេទ្យសត្វ​ខេត្តឧត្ដរមានជ័យ ត្រូវ​គ្នា​ជាមួយ​ក្រុមហ៊ុន ឆៃ​ណា នាំចូល​សត្វ​មាន់​រស់​ពី​ថៃ លើស​ច្បាប់​ក្រសួង​កំណត់


​ខេត្តឧត្ដរមានជ័យ ៖ ក្នុង​មួយថ្ងៃៗ មាន​សត្វ​មាន់​រស់ នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​មិនតិច ជាង ១៥​តោន​ទេ​គឺ​ច្រើ​ជាង​ការកំណត់​របស់​ក្រសួងកសិកម្ម​ដោយ​ក្រុមហ៊ុន ឆៃ​ណា ដែល​គេ​ជឿថា​មិន​បង់ពន្ធ​ឬ​បង់​មិន​គ្រប់ ។​a chiken thai2 

​បើ​យោងទៅតាម​ក្រុមអាជីវករ​រកស៊ី​លក់​មាន់ នៅ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩ មក​ថា មន្ដ្រី​ជំនាញ​ពេទ្យសត្វ បាន​ឃុបឃិត​ជាមួយនឹង​ក្រុមហ៊ុន ឆៃ​ណា នាំចូល​សត្វ​មាន់​រស់ ពី​ប្រទេស​ថៃ ក្នុង​មួយថ្ងៃ ជាង ១៥.០០០​ក្បាល (​មួយ​ម៉ឺន​ប្រាំ​ពាន់​ក្បាល​) ដែល​បើតាម​ច្បាប់​អនុញ្ញាតិ​ក្រសួងកសិកម្ម ឲ្យ​នាំចូល ត្រឹមតែ ៣.០០០​ក្បាល (​បី​ពាន់​ក្បាល​) ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ និង​បង់ពន្ធ​ជូន​រដ្ឋ ត្រឹមតែ​បី​ពាន់​ក្បាល តាមច្បាប់​ក្រសួង​កំណត់ ។​

​ក្រុមអាជីវករ​រកស៊ី​លក់​មាន់ បាន​បន្តថា អាជីវកម្ម​នាំ​មាន់​ចូល​ពី​ប្រទេស​ថៃ​តាមរយៈ​ក្រុមហ៊ុន ឆៃ​ណា ក្រៅពី​បង់ពន្ធ​មិន​គ្រប់​ដោយសា​រត្ត​រូ​វ​ជាមួយ​គយ​វា​ក៏មាន​ពត៍​មាន​ថា​ក្រុមហ៊ុន​អាចធ្វើ​បាន​គឺ ដោយ​ត្រូវ​គ្នា​តាំងពី​ពេទ្យសត្វ​ខេត្ត រហូតដល់​ក្រសួងកសិកម្ម ក្នុងនោះ​ក៏​វត្ដ​មាន​លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយកដ្ឋាន​បសុពេទ្យ ផងដែរ ។

បញ្ជាក់ សត្វ​មាន់​នាំចូល​ពី​ប្រទេស​ថៃ​ដូចគ្នា​ពី​ខេត្ត​ផ្សេងៗ ត្រូវបាន​ក្រសួង និង​អគ្គនាយកដ្ឋាន​បសុពេទ្យ បង្ក្រាប​គ្មាន​សល់ ចុះ​មូល​ហេតុអ្វី បានជា​ក្រុមហ៊ុន ឆៃ​ណា បង់ពន្ធ​មិន​គ្រប់ កូ​ពី​ច្បាប់ ចែកគ្នា​ដឹកជញ្ជូន​ទូទាំងប្រទេស បែរជា​គ្មាន​វិធានការ​បង្ក្រាប​ទៅវិញ​? ។​

​ពលរដ្ឋ​រស់នៅ​ក្រុង​សំរោង បាន​បញ្ជាក់ថា ពីមុន​ពួកគាត់​រកស៊ី​ដឹក​មាន់​បន្តិចបន្តួច បាន​ដោយ​រលូន តែ​ពេលនោះ ត្រូវបាន​ក្រុមហ៊ុន ឆៃ​ណា ដេញថ្លៃ​ផ្ដាច់មុខ ក្រុមហ៊ុន​បាន​បង្ខំ និង​តម្រូវ​ឲ្យ​ពួកគាត់​បង់ប្រាក់​ក្នុង​មួយ​តា​ការ ២​ម៉ឺន​រៀល ធ្វើ​ឲ្យ​ពួកគាត់​មិនអាច​រកស៊ី​បាន​។​ជុំវិញ​ករណី​ខាងលើ ក្រុមការងារ មិនអាច​ស្វែងរក​សុំ​ការបំភ្លឺ​ពី​លោក តា​ញ់ បុត្តា មេ​ពេទ្យសត្វ​ខេត្តឧត្ដរមានជ័យ​ទូ​សព្ទ័​ចូល​ចុច​ជាប់រវល់ ។​

សូម​បញ្ជាក់ដែរថា​៖ ក្នុង​រយៈពេល​ថ្មីៗ​ចុងក្រោយ​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដាក់ចេញ​វិធានការ​ថ្មី​មួយទៀត នោះ​គឺ​ការផ្អាក​នាំចូល​ពី​ប្រទេស​ថៃ ដោយ​ទុក​តែ​ការនាំ​ចូល​ពី វៀតណាម​នោះ បាន​បង្ក​ឲ្យ​ក្រុមអាជីវករ ដែល​ធ្លាប់​រកស៊ី​នាំ​សត្វ​បក្សី (​មាន់​) រស់​ពី​ប្រទេស​ថៃ​រាប់សិប​ឆ្នាំ បាន​ជួប​ការលំបាក និង​ជាពិសេស​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​ត​គ្នា ទាំង​អ្នក​នាំចូល និង​អ្នកទទួល​ទិញ​យកទៅលក់​បន្ដ​ឲ្យ​អ្នក​បរិភោគ​។

ចំណាត់ការ​ថ្មី​មួយ​នេះ​របស់​ក្រសួងកសិកម្ម បានធ្វើ​ឡើង​ក្រោម​ហេតុផល​ថា តម្រូវការ​ជាក់ស្ដែង នៃ​ការ​នាំចូល​សត្វ​មាន់​រស់​ពី​ប្រទេសជិតខាង មានការ​កើនឡើង​យ៉ាងគំហុក លើសពី​តម្រូវការ​ក្នុងស្រុក និង​ហេតុផល​មួយទៀត​នោះ គឺ​ប៉ះពាល់​ដល់​អ្នក​ចិញ្ចឹមសត្វ​មាន់ និង​សត្វ​បក្សី​ផ្សេងទៀត​នៅក្នុង​ស្រុក​ផងដែរ​។​ប៉ុន្តែ​បើតាម​សេចក្តីរាយការណ៍​ខាងលើ​ដោយសារ​ប្រយោជន៍​គឺ​គ្មាន​អ្នក​ស្តាប់​ឡើយ​៕a chiken thai a chiken thai1 a chiken thai3