
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10349 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700520 នាក់
សៀមរាប៖កម្ម៉ងខ្ចប់បាយតម្លៃ៤.០០០រៀល ច្រឡំវេរតាមABAកុងដុល្លារឱ្យ៤.០០០ដុល្លារសុំវិញ មិនបានប្តឹងនគរបាលឲ្យចាប់វាស់កម្ពស់... ។អ្នកលក់បាយត្រូវសមត្ថកិច្ចឃាត់ខ្លួន គឺឈ្មោះ សំ យោធិន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានទីលំនៅបច្ចុប្បន្នភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ហេតុការណ៍វេរប្រាក់ច្រឡំតាមABAនេះ កើតឡើងកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៩និង១៨នាទីព្រឹក នៅចំណុចហាងលក់បាយ ក្នុងក្រុមទី១ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ឈ្មោះ ចែត ខ្លូត បានទិញបាយសាច់ជ្រូកខ្ចប់មួយប្រអប់ក្នុងតម្លៃ ៤០០០រៀល ដោយមិនមានសាច់សុទ្ធឱ្យ ក៏សុំ QR Code របស់អ្នកលក់បាយដើម្បីផ្ទេរប្រាក់ចំនួន៤.០០០រៀលឱ្យថ្លៃបាយ ។ ប៉ុន្តែពេលនោះ អ្នកទិញបាយច្រឡំស្គេនខាងប្រាក់ដុល្លារ ហើយបានផ្ញើរប្រាក់ចំនួន៤.០០០ដុល្លារ ចូលគណនីរបស់អ្នកលក់បាយទៅវិញ តាមគណនី ABA ឱ្យទៅគណនីអ្នកលក់បាយឈ្មោះ សំ យោធិន តាមធនាគារ ACLEDA នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ។
ជនរងគ្រោះដឹងថាខ្លួនបានវេរច្រឡំ ហើយបានសុំប្រាក់ពីអ្នកលក់បាយវិញ តែអ្នកលក់បាយថ្លើមធំមិនព្រមប្រគល់ប្រាក់ឱ្យវិញទេ ដោយប្រកែកថាមិនបានទទួលទេ ទើបអ្នកទិញបាយដែលច្រឡំវេរប្រាក់៤.០០០រៀល
ទៅជា៤.០០០ដុល្លារ ក៏ដាក់បណ្តឹងមកកាន់នគរបាលក្រុងសៀមរាប ដើម្បីជួយយកលុយឱ្យវិញ ។ ក្រោយសមត្ថកិច្ចហៅមកសួរនាំ ក៏សុំគោលការណ៍ពីថ្នាក់លើ និងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ក៏បានធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាងបាន ៖ ប្រាក់៥៤៥ដុល្លារ ប្រាក់ថៃ២៤០បាត ប្រាក់រៀល៨២០០ ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូ១គ្រឿង ។ករណិយ៍នេះជាំបទពិសោធមួយសម្រាប់ប្រជាពលរដ្ឋយលដឹងផងដែរថាយកលុយគេមិនអាចធ្វើដោយស្រួលៗនោះទេ៕