» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9268 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699439 នាក់

បន្ទាប់ពី​នៅមាន​ដ្រូ​ន​ហោះ​ផ្គើន​ចូលទា​ហ៊ាន​អត់​បាញ់​សម្តេច​តេ​ជោ​ប្រកាស​ឲ្យ​រង្វាន់​២០​ម៉ឺន​ដុល្លារ​មួយគ្រឿង​

​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​បញ្ជា​ជាថ្មី​ឲ្យ​បំពាក់​បន្ថែម​កាំភ្លើងយន្ត​គ្រប់​ប្រភេទ បាញ់​កម្ទេច​យន្តហោះ​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​)​របស់​បច្ចាមិត្ត​ហោះ​ឈ្លានពាន​ចូល​ដី​កម្ពុជា​បន្ទាប់ពី​មាន​យាន​មាន​ដ្រូ​ន ៥ គ្រឿង បន្ត​ផ្គើន​ហោះ​ចូលមក​កម្ពុជា​នៅ​ស្រុក​កោះ​ញ៉ែ​ក ខេត្តមណ្ឌលគិរី នៅ​យប់​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣ ។a dron hun 

​ថ្លែង​ជា​សាធារណៈ​ក្នុងឱកាស​ជួប​កម្មករ​កម្មការិនី​នៅ​ព្រៃស្ពឺ​ជាយរាជធានីភ្នំពេញសម្ដេច​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥បញ្ជាក់ថា «​យប់មិញ​មក ៥ គ្រឿង​ទៀត សូម្បី​អស់លោក បាញ់​១​គ្រាប់​ក៏​អត់​ផ្ទុះ​ដែរ​! អស់លោក​ធ្វើ​មេទ័ព​ស្លូត​ពេក​ហើយ គេ​ហោះចូល​ដី​យើង​ប៉ុន្មាន​ថ្ងៃ​ហើយ អស់លោក​យក​ត្រឹម សេ​កា​សេ​(CKC) បាញ់ កាំភ្លើង​ទៅណា​អស់​ទៅ​អា​ធុន​ធំ​?!»​។​សម្ដេច​នាយ​ឧ​ត្ត​ម​សេនីយ៍​តេ​ជោ​ហ៊ុនសែន បានចេញ​បញ្ជា​បន្ថែម​ទៅកាន់​កងទ័ព​ឲ្យ​ដំឡើង​កាំភ្លើង​គ្រប់​ធុន​ដែលមាន​កាំភ្លើងយន្ត ដេ​សេ​អា (DCA) បន្ថែម​បាញ់​ដ្រូ​ន​ទម្លាក់​ចាប់ពី​យប់​នេះ​ទៅដោយ​ប្រើ​យុទ្ធសាស្ត្រ​សំណាញ់​មេឃ​ដែលជា​ក្បួន​របស់​សម្ដេច​។

​សម្ដេច​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ក៏បាន​ប្រកាស​ព្រមាន​ថា ប្រទេស​ណាក៏ដោយ​ដែល​ឲ្យ​យន្តហោះ​គ្មាន​មនុស្ស​បើក​មក​ធ្វើ​សកម្មភាព​ឈ្លានពាន​កម្ពុជា និង​ធ្វើ​ភេរវកម្ម​លើទឹក​ដី​កម្ពុជា ប្រសិនបើ​ស៊ើបអង្កេត​បាន កម្ពុជា​នឹង​ប្ដឹងទៅ​អង្គការសហប្រជាជាតិ ហើយ​ថា អង្គភាព​ណា​បាញ់​ធ្លាក់​ដ្រូ​ន ១ គ្រឿង ជូន ២០ ម៉ឺន​ដុល្លារ​អាម៉េរិក ដោយ​សម្ដេច​ចង់ដឹងថា​ដ្រូ​ន​នោះ​ចេញពី​ប្រទេស​ណា​។

​វត្តមាន​ដ្រូ​ន​ហោះ​ចេញពី​ដី​វឿ​ត​ណា​ម​ចូល​ស្រុក​ខ្មែរ​តែ សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា កម្លាំង​ដែល​បំពាន​កម្ពុជា គឺជា​កម្លាំង​ដែល​កើតចេញពី​លោក សម រង្ស៊ី និង កុក ស បាន​ចុះហត្ថលេខា​កន្លងទៅ​ដែលជា​មេខ្លោង សូមកុំ​គិតថា ជា​រឿង​នយោបាយ​ឲ្យ​សោះ រឿង​សន្តិសុខ​ជាតិ មិនមែនជា​រឿង​ធម្មតា​នោះទេ​។ ហើយ​សម្តេច​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​មានការ​ព្រួយបារម្ភ ដោយ​សង្គ្រាម មិន​ផ្ទុះ​នោះឡើយ​។​គេ​មិនដឹងថា​តើ​ហេតុអ្វី​រឿង​ធំចឹ​ង​ភាគី​ខាង​វៀតណាម​ប្រាប់ថា​គេ​មិនដឹង​?​តែបើ​តាម​សកម្មជន​ហ្វេ​ស​ប៊ុ​កលោក​សុខ​សុគន្ធ​ហៅ​ចេ​ម​សុខ​បាន​ព្រមាន​ថា​ប្រ​យ​ត្ន​វឿ​ត​ណា​ម​យក​លេស​រឿង​កុក​សវៃ​កម្ពុជា​!។

​សូម​បញ្ជាក់ដែរថា​រឿង​ដ្រូ​ន​នេះដែរ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​ដឹងថា​៖​នៅ​ម៉ោង​ប្រមាណ​៦​ល្ងាច ថ្ងៃទី​១៦ ខែមករា​ឆ្នាំ​២០២០​មាន​ដ្រូ​ន​ធ្លាក់​លើទឹក​ដី​ខេត្តកោះកុង ដែលមាន​ទទឹង​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ចុង​ស្លាប​ម្ខាង​ទៀត​ប្រវែង​ជាង​៩​ម៉ែត្រ ហើយ​មាន​បណ្ដោយ​ប្រវែង​៥​ម៉ែត្រ​។​កាលនោះ​ស្នងការ​ខេត្តកោះកុង លោក សំ​ឃិត វៀន បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ខេត្តកោះកុង បាន​បញ្ជូន​សមត្ថកិច្ច​ចំនួន​៣៥​នាក់ ទៅ​ប្រចាំការ​នៅ​ទីតាំង​មាន​ធ្លាក់​ដ្រូ​ន ស្ថិតក្នុង​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ​ហើយ រង់ចាំ​មន្ត្រី​ស៊ីម៉ាក់​មក​ដោះ​បំបែក​ដ្រូ​ន​ជា​បំណែក​នា​ថ្ងៃស្អែក ដើម្បី​បញ្ជូនមក​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​បន្ត​។

លោក សំ​ឃិត វៀន ប្រាប់ថា​៖ «​យើង​មិនទាន់​សន្និដ្ឋាន​អ្វី​បាន​ទាំងអស់ ទាល់តែ​រង់ចាំ​ក្រុមការងារ​បច្ចេកទេស លោក​ពិនិត្យ​។ ទីតាំង​កន្លែងកើតហេតុ​ហ្នឹង វា​មិន​នៅជាប់​ព្រំដែន​ខ្មែរ​ថៃ​ទេ ចង់​និយាយថា ពី​ទី​តាំងទី​រួម​ខេត្ត​មក ចូលមក​ខាង​ផ្ទៃក្នុង​ស្រុកស្រែ​អំបិល​នេះ​ទៅវិញ​ទេ​។ ឆ្ងាយ​ពី​ព្រំដែន​ប្រទេស​ថៃ​។ ទីតាំង​ដ្រូ​ន​ធ្លា​ក់មាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ ពី​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ញូ​ញៀន [​យូ​ឌី​ជី​]»​។​​លោកស្នងការ​រូបនេះ បានបញ្ជាក់​បន្ថែមថា ចំណោម​ក្រុមការងារ​ទាំងពីរ​ដែល​បញ្ជូន​មកពី​រាជធានី​ភ្នំពេញ ក្រសួងការពារជាតិ​នឹង​ធ្វើជា​ម្ចាស់​ករណីនេះ កាត់ផ្តាច់​ពី​ក្រុមការងារ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​។​រហូតមកទល់​ថ្ងៃនេះ​ដ្រូ​ន​ដែល​ថ្លា​ក់​នោះ​មិនត្រូវ​បាន​គេ​ពន្យល់ថា​ជា​របស់​អ្នកណា​មកពីណា​មូលហេតុ​អី​នោះឡើយ​?៕a dron hing1 a dron hun2 a dron hun3 a dron hun4 
​