» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3856 នាក់

ម្សិលមិញ 7641 នាក់

សរុប 18982547 នាក់

អ្នកនាំពាក្យ​អាវុធហត្ថ បដិសេធ​មនុស្ស​២​នាក់ ពាក់ព័ន្ធ​បើក​ល្បែងស៊ីសង​ខុសច្បាប់ នៅ​កំបូល​

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២៤​នេះ ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញមក​បញ្ជាក់ថា ក្នុង​រយៈពេល​៣​ថ្ងៃនេះ កងរាជអាវុធហត្ថ បាន​តាមដាន​ដោយ​យកចិត្តទុកដាក់​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​ថា «​អាង​ខ្លួន​ប៉េអឹម​ក្រុង ដើរ​បើក​ល្បែងស៊ីសង​ខុសច្បាប់ (​ឡូតូ​) ត្រូវ​កម្លាំង​ខណ្ឌ​កំបូល​ឃាត់ខ្លួន​ទាំង​២​នាក់​»​។​a pm loto1 

​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បញ្ជាក់ថា​៖​យោងតាម​ការផ្ទៀងផ្ទាត់ របស់​ជំនាញ​ការិយាល័យ​បុគ្គលិក ស្នងការដ្ឋាន​កសាង​ក​ម្លាំ​ង​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់ថា បុគ្គល​ឈ្មោះ ហួន ឌី​ម៉ូ​វ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​ឈ្មោះ ម៉ម សោភា ភេទ​ស្រី អាយុ​២៩​ឆ្នាំ មិនមាន​ឈ្មោះ​ស្ថិតនៅក្នុង​បញ្ជី​គ្រប់គ្រង​របស់​កងរាជអាវុធហត្ថ​ទេ​។​​ដំណើររឿង​កឹ​នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រមាណ​១៥៖០០​នាទី កម្លាំង​របស់​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ខ​ណ្ឌ​កំបូល ដឹកនាំ​ដោយ​លោក គង់ ចាន់​សុភា​រី ជា​អភិបាលរងខណ្ឌ​កំបូល បាន​ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ឡូតូ​) នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ រួមទាំង​វត្ថុតាង​ពាក់ព័ន្ធ នាំយកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក​ន្ទោ​ក រួច​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ដើម្បី​សាកសួរ​។​

​បុគ្គល​ឈ្មោះ ហួន ឌី​ម៉ូ​វ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ដែលជា​ម្ចាស់​ទីតាំង​ល្បែង បានផ្តល់​ចម្លើយ​ដល់​មន្ត្រីនគរបាល​ថា មានមុខរ​បរជា​កង​រាជ​អាវុធហត្ថ ប៉ុន្តែ​បុគ្គល​រូបនេះ​មិនមាន​ឯកសារ​ណាមួយ​បញ្ជាក់​នោះទេ​។​ចឹ​ង​ហើយ​បានជា​ខាង​អាវុធ​ហ​ត្ក​ថ​ចេញមក​បដិសេធ​បាន​?៕a pm loto a pm loto2 a pm loto3