» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5632 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695803 នាក់

នាយករដ្ឋមន្ត្រី​អះអាងថា អត់​រាថយ​ទេ ក្នុងការ​ប្រើប្រាស់​យន្តកា​រ ICJ ដោះស្រាយ​បញ្ហា​ទាំង​៤ ជាមួយ​ថៃ


​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា កម្ពុជា អត់​ដកថយ​ទេ​ក្នុង​ការប្រើ​យន្តការ ICJ ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​។ សម្ដេច​បាន​បញ្ជាក់ថា ពាក្យបណ្ដឹង​របស់​កម្ពុ​ជា បានដាក់​ដល់ដៃ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ហើយ អ្នក​មិន​ជឿ​អាច​ទូរស័ព្ទ​ទៅ​សួរ ICJ បាន​។​ប្រជាពលរដ្ឋ សូម​ជឿជាក់​លើ​រដ្ឋាភិបាល នេះ​ជា គោលការណ៍​របស់​កម្ពុ​ជា​យើង​។​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អះអាង​បែបនេះ នៅក្នុង​ឱកាស​ដែល​សម្តេច និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​បិទ​មហាសន្និបាត​វិសាមញ្ញ​កាយ​រឹ​ទិ្ធ​ជាតិ​កម្ពុជា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៥​។​a manet scout4 

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា «​ជំហរ​របស់​កម្ពុជា ទៅ ICJ នេះ​អត់​រាថយ​ទេ កន្លងទៅ​មាន​សារព័ត៌មាន​ជាច្រើន​ថា​កម្ពុជា យើង​ប្រកាស​ថ្ងៃទី​១ ចេញ​សារ​ជា​ជំហរ​របស់​កម្ពុជា រាជរដ្ឋាភិបាល ថ្ងៃទី​២ យើង​ឆ្លង​សមាជ​(​សភា​ព្រិ​ទ្ធ​សភា​) នៅក្នុង​សមាជ​នោះ គឺ​ខ្ញុំ​ប្រកាស​ជំហរ​របស់​កម្ពុជា ដែល​នាំយក​បញ្ហា​នៅ​ប្រាសាទ​សា​មាន់​ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​៣ ទៅ​តុលាការ ICJ ដើម្បី​ដោះស្រាយ ហើយ​មានការ​គាំទ្រ​ជា​ឯកច្ឆន្ទ​ពីស​ភា និង​ព្រឹទ្ធសភា នៅក្នុង​សមាជ​រួម​លើក​ទី​១ ជា​ប្រវត្តិសាស្ត្រ​»​។​

​សម្ដេច​ធិបតី បាន​បន្តថា «​យើង​គ្មាន​ជំហរ​ដកថយ​ពី​កិច្ចការងារ​នេះ​ទេ យើង​នៅ​រក្សា​ជំហរ​ដដែល​តាំងពី​ថ្ងៃ​នោះមក នេះ​គឺជា​ការពិត ហើយ​ចន្លោះ​ពី​ថ្ងៃនោះ​រហូតដល់​ថ្ងៃទី​១៦ ដែល​យើង​ដាក់​ផ្ទាល់ដៃ មានការ​បកស្រាយ​ច្រើនណាស់ តែ​យើង​មិន​មាត់ តើ​យើង​ចាំបាច់​អី​ទៅ​ឆ្លើយតប​បញ្ហា​នេះ​ជាប្រចាំ អ្នកនាំពាក្យ​យើង​ច​ញ​ពន្យល់​អី​ហើយ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​យើង​ធ្វើ​សកម្មភាព​ជាក់ស្ដែង​។​​តាម​សម្ត​ច​ធិបតី​ការដាក់​ពាក្យបណ្ដឹង​រប​ស់​កម្ពុជា​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ គឺ​ចំ​ថ្ងៃទី​១៥ ខែមិថុនា ជា​ថ្ងៃ​ដែល​កម្ពុជា កាលពី​៦៣​ឆ្នាំមុន បានឈ្នះ​ក្ដី​ថៃ ដោយ​ត្រូវបាន​តុលាការ​យុត្តិធម៌​អន្តរជាតិ​មួយ​នេះ សម្រេច​ឱ្យ​កម្ពុជា​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​លើ​ប្រាសាទព្រះវិហារ​កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។ នេះ​ជា​រឿង​ចៃដន្យ​មួយ នឹង​ជា​ប្រផ្នូល​ល្អ​មួយ​សម្រាប់​កម្ពុជា​។​

​សូមជម្រាបថា ពាក្យបណ្តឹង​របស់​កម្ពុ​ជា​ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​នៅ​តំបន់​មុំ​បី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទ​តា​ក្របី ត្រូវបាន​ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន បញ្ជូន​លិខិតផ្លូវការ​មួយច្បាប់​ដែលជា​ពាក្យបណ្តឹង​ទៅកាន់​លោក Philippe Gautier មន្ត្រី​អត្រានុកូលដ្ឋាន​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ​នា​ថ្ងៃទី​១៥ ខែមិថុនា នឹង​បានប្រគល់​ដោយផ្ទាល់​ដៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ នា​ថ្ងៃ​ចន្ទ ទី​១៦ ខែមិថុនា តាមរយៈ​ឯកអគ្គរាជទូត​កម្ពុជា​ដែល​ទទួលខុសត្រូវ​នៅ​ប្រទេស​ហូ​ឡង់​។​

​សម្រាប់​កិច្ចការ​ព្រុំដែន​នេះដែរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា និង​ថៃ បាន​ជជែក​គ្នា​តែ​លើ​ព្រំដែន​គោក ដោយឡែក​ព្រំ​ដែនទឹក​មិនទាន់មាន​ការជជែក​គ្នា​នៅឡើយ​ទេ ។​ចំណែក​កម្ពុជា គឺ​ប្តឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) គឺជា​សំណុំរឿង​ព្រំដែន​គោក​ដែល​ជជែក​គ្នា​តាមរយៈ​យន្តការ​ទ្វេភាគី​អស់​លទ្ធភាព តែ​មិនត្រូវ​គ្នា រហូត​បណ្តា​ឱ្យ​ផ្ទុះអាវុធ​បណ្តា​ឱ្យ​យោធិន​កម្ពុជា ម្នាក់​បាន​ពលី​ជីវិត​។​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ព្រំ​ដែនទឹក យើង​មិនទាន់បាន​ជជែក​គ្នា​នោះទេ យើង​បាន​ជជែក​តែ​ព្រំដែន​គោក​ទេ ព្រំដែន​ទឹកជា​មួយ​ថៃ យើង​មិនទាន់បាន​ជជែក​គ្នា​នោះទេ វា​មាន​អា​រឿង OCA អាហ្នឹង​ជា​រឿង​បច្ចេកទេស រឿង​សេដ្ឋកិច្ច​ទេ​»​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ព្រំដែន​កម្ពុជា​-​ថៃ ប្រវែង ៨០០​គីឡូម៉ែត្រ គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា និង​ថៃ កន្លងទៅ បាន​រកឃើញ​បង្គោល​ព្រំដែន ៧៣​បង្គោល ហើយ​ក្នុងនោះ ៤៣​បង្គោល បាន​ព្រមព្រៀងគ្នា​រួចហើយ​។ ព្រោះ​មាន​កន្លែង​ឯកភាពគ្នា​រួច​នេះហើយ ទើប​កម្ពុជា បន្ត​ប្រើ​យន្តការ​ទ្វេភាគី​។ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា ការជជែក​គ្នា​រវាង​ប្រទេសជិតខាង គឺ​ត្រូវឱ្យ​អស់ពី​លទ្ធភាព តាមរយៈ​យន្តការ​ទ្វេភាគី ប៉ុន្តែ ករណី​ប្រើប្រាស់​យន្តការ​ទ្វេភាគី​មិន​ទទួលបាន​ជោគជ័យ នោះ​នឹងត្រូវ​បញ្ជូន​សំណុំរឿង​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​អន្តរជាតិ​។​

​ជាមួយគ្នានេះដែ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​យ៉ាងច្បាស់​ថា ចំពោះ​ការ​ប្តឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ គឺ​មិនមែន​ចេះតែ​ប្តឹង​ទាំងអស់​ចំពោះ​ករណី​មាន​បញ្ហា​នៅតាម​បន្ទាត់​ព្រំដែន​ប្រវែង ៨០០​គីឡូម៉ែត្រ​នោះទេ ខណៈ​ការបញ្ជូន​សំណុំរឿង​ចំនួន​៤ គឺ​តំបន់​មុំ​៣, ប្រាសាទតាមាន់ធំ​, ប្រាសាទ​មាន់​តូច និង​ប្រាសាទ​តា​ក្របី គឺ​ដោយសារតែ​ភាគី​ទាំងពីរ បាន​ជជែក​គ្នា​អស់​លទ្ធភាព តែ​ដោះស្រាយ​មិន​ចេញ​។ ដូច្នេះ គឺ​ត្រូវ​ការរក​ភាគី​ទី​៣ ជា​យន្តការ​ផ្លូវច្បាប់ ដើម្បី​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់ និង​ត្រឹមត្រូវ​ក្នុងនាម​ភាពជា​ម្ចាស់​លើទឹក​ដី​ដែលមាន​ជម្លោះ​រហូត​បង្កឱ្យមាន​កា​រ​ផ្ទុះអាវុធ​រវាង​កង​ទ័ព​ទាំងពីរ​។​

​សម្តេច​បវរ​ធិ​វ​ប​តី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា ចំពោះ​បញ្ហា​វិវាទ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ថៃ លើ​ប្រវែង ៨០០​គីឡូម៉ែត្រ​នេះ គឺ​មិនមែន​បញ្ចប់​ត្រឹមតែ​តំបន់​ចំនួន​៤​នេះ​នោះទេ ពោល​ប្រសិនបើ​មាន​ទីតាំង​ណា​ដែល​គណៈកម្មការ​ចម្រុះ​ព្រំដែន​ទាំងពីរ ដោះស្រាយ​មិន​ចេញ​តាមរយៈ​យន្តការ​ទ្វេភាគី ច្បាស់​ណាស់​កម្ពុជា និង​ប​ញ្ចូ​ន​បណ្តឹង​នេះ​បន្ថែមទៀត ទៅឱ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ដោះស្រាយ​។​​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា ទោះបីជា​ភាគី​ថៃ បានប្រកាស​មិន​ទ​ទួ​លើ​ស្គាល់​ការដោះស្រាយ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ក៏ដោយ តែ​កម្ពុជា បានបញ្ជាក់​ជំហរ​យ៉ាងច្បាស់​បន្ត​នីតិវិធី​ប្តឹង ដើម្បី​រក​ដំណោះស្រាយ​ឱ្យបាន​កាន់​លឿន​ចំពោះ​ទីតាំង​ដែលមាន​វិវាទ ក្នុងន័យ​បញ្ចប់​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ ដោយ​មិនឱ្យ​បញ្ហា​ទាំងនេះ​ក្លាយជា​ជំងឺ​រ៉ា​រៃ សម្រាប់​ប្រទេស និង​ប្រជាជន​ទាំងពីរ​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្ពុជា​ប្រកាន់​ជំហរ​ឱ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដោះស្រាយ គឺ​ដោយសារ​កម្ពុជា​ចង់​ដោះស្រាយ​ដោយ​សន្តិភាព និង​ប្រើ​ច្បាប់​អន្តរជាតិ ជៀស​ជាង​ការប្រើ​កម្លាំងបាយ​។ ហើយ​កម្ពុជា​នាំយក​បញ្ហា​ទៅ​តុលាការអន្តរជាតិ គឺ​ដើម្បី​រក្សា​មិត្តភាព កិច្ច​សហ​ប្រតិការ​ជាមួយ​ប្រទេសជិតខាង​។​a manet scout a manet scout3 

​