» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3809 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773566 នាក់

បុរស​ម្នាក់​ត្រូវបាន​សម្លាប់ នៅ​សង្កាត់​វាល​ពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​តែ​កន្លងទៅ​មួយឆ្នាំ​ហើយ​ឃាតក​មិនទាន់​ចាប់បាន


​កំពង់ស្ពឺ​៖​មាន​ករណី​យ៍​ឃាំ​ត​កម្ម​មួយ​កើតឡើង​នៅ​ភូមិ​ដំណាក់​ស្មាច់ សង្កាត់​វាល​ពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២៤ ។​តែ​ករណី​ឃាតកម្ម នេះ​មកទល់​ខែមិថុនា ឆ្នាំ​២០២៥​នេះ កម្លាំង​សមត្ថកិច្ច​មិនទាន់​អាច​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ឃាតករ​បាន​នៅឡើយ​ទេ​។​a kill speu4 

​ករណី​យ៍​នេះ​បើតាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ប្រទះឃើញ​ដេកស្លាប់​ឈ្មោះ ឃ្លោក សួរ អាយុ​៧៩​ឆ្នាំ​។​ឈ្មោះ ឃ្លោក រក្សា អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​កើតហេតុ (​ត្រូវជា​កូនបង្កើត​របស់​សព​) បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៨៖០៥​នាទី ខ្លួន​បាន​យកនំ​បញ្ចុក មក​ឲ្យ​ជនរងគ្រោះ​ដែល​ត្រូវជា​ឪពុក​បង្កើត​របស់ខ្លួន​នៅ​ចំណុចកើតហេតុ​ខាងលើ​។ លុះ​មកដល់​ថ្ងៃទី​១៦ ខែ​ឆ្នាំ​ដដែល ដោយ​មិនឃើញ​ឪពុក​របស់ខ្លួន​មក​ផ្ទះ​វិញ និង​បាន​តេ​ទូរស័ព្ទ តែ​តេ​មិន​ចូលខ្លួន​ក៏បាន​ជិះ​ម៉ូតូ​មក​មើល​ឪពុក​របស់ខ្លួន​នៅ​ចំណុចកើតហេតុ​ខាងលើ​។​

​ពេលមកដល់​ឃើញ​ទ្វាររបង​ចំការ​ចាក់សោ​រ​ពី​ខាងក្នុង ហើយ​ខ្លួន​ក៏បាន​ស្រែកហៅ​ឪពុក ប៉ុន្តែ​មិនមាន​អ្នកណា​ឆ្លើយ​ទេ​។ ពេលនោះ​ខ្លួន​ក៏បាន​ឡើង​តាម​របង និង​បាន​ចូលទៅ​មើល​ក្នុងផ្ទះ ក៏បាន​ឃើញ​សាកសព​ឪពុក របស់ខ្លួន​ដេកស្លាប់​ផ្កាប់មុខ ដៃ​ទាំងពីរ​ចង់​ផ្គួប​គ្នា​ដោយ​ក្រ​ម៉ា​។ តាំងពី​ពេលនោះ​មក សមត្ថកិច្ច​បានបញ្ជាក់​ថា នឹង​បន្ដ​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ឃាតករ​យកមក​ផ្ដន្ទាទោស​តាមច្បាប់ ប៉ុន្ដែ​នៅពេលនេះ​រយៈពេល​១​ឆ្នាំ​ហើយ ពន្លឺ​នៃ​ការស្រាវជ្រាវ​ងងឹត​ដូច​យប់​។​
​ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ តាមរយៈ​បណ្ដាញ​ព័ត៌មាន បានធ្វើការ​អំពាវនាវ​យ៉ាងទទូច​ដល់​សមត្ថកិច្ច​ជំនាញ​គ្រប់​ជាន់ថ្នាក់ ដើម្បី​ព​ន្លឿ​ន​ការស្រាវជ្រាវ​ឈានទៅរក​ចាប់ខ្លួន​ជនដៃដល់​មក​ផ្ដន្ទាទោស​តាមច្បាប់ និង​ដើម្បី​ក្រុមគ្រួសារ​ទទួលបាន​យុត្តិធម៌​៕a kill speu a kill speu1 a kill speu2 a kill speu3