» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12118 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702289 នាក់

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឡើងជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​

​ភ្នំពេញ​៖​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ត្រូវ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ឲ្យ​ឡើងជា​អនុប្រធាន​គណបក្ស​ប្រជាជន​ដែលមាន សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២៣ ។​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​ប្រតិភូ​តំណាង​ជាង ៣២០០​នាក់ បាន​ចូលរួម​ក្នុងមហាសន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៤ អាណត្តិ​ទី​៥​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​៩​ធ្នូ​។ បន្ថែម​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​មួយទៀត​ធ្វើ​ឲ្យ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​កើន​ដល់​ចំនួន​៥​រូប រួមមាន​សម្តេច ស ខេង ។​សម្តេច សាយ ឈុំ សម្តេច ទៀ បាញ់ សម្តេច ម៉ែន សំអន និង​សម្តេច ហ៊ុន ម៉ា​ណែ​ត​។​a manet cpp 

​មហាសន្និបាត​វិ​សាម​ញ្ញ័​តំណាង​គណបក្ស ក៏មាន​ការបោះឆ្នោត​ជ្រើសតាំង​បំពេញបន្ថែម​សមាជិក​គណៈអចិន្ត្រៃយ៍រ​បស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២៣​រូប​ថែមទៀត និង​សមាជិក​គណកម្មាធិការ​កណ្តា ថ្មី​ចំនួន ៤៩៦ នាក់​ថែមទៀត​ធ្វើ​ឲ្យ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​កើន​ដល់ ១.៣១២​រូប ។​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​កាន់​ប្រជាជន​កម្ពុជា ពីមុន​មាន​សរុប​៣៦​រូប តែ​ស្លាប់​ម្នាក់ និង​ព្យូ​រ​តួនាទី​ម្នាក់ នៅសល់​៣៤​រូប​។ ក្រោយពី​បោះឆ្នោត​ជ្រើសតាំង​បំពេញបន្ថែម​ចំនួន​២៣​រូប បានធ្វើ​ឲ្យ​សមាសភាព​ដឹកនាំ​ក្បាលម៉ាស៊ីន​គណបក្ស​នេះ​កើន​ដល់​៥៧​រូប​ក្នុងពេលដែល​សមាជិក​គ​ណ​បក្ស​កើន​ដល់​៧​លាន​នាក់​។​​ដោយឡែក​សម្រាប់​ការងារ​ដឹកនាំ​មហាសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤៤ អាណត្តិ​ទី​៥ (CPP) បានដាក់​ទិសដៅ​បន្ត​ជំរុញ​ដំណើរការ​កែទម្រង់​ស៊ីជម្រៅ ក្នុង​វិស័យ​នានា​ប្រកបដោយ​ឆន្ទៈ​មុត​ស្រួច និង​សង្គតិភាព តាម​អភិក្រម “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​”​។​


​សេចក្ដីសម្រេច​មហាសន្និបាត​វិសាមញ្ញ​គណកម្មាធិកា​កណ្តាល របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹងថា មហា សន្និបាត បាន​ពិនិត្យ​ពិភាក្សា​យ៉ាង​ល្អិតល្អន់​អំពី​បញ្ហា​ប្រឈម​នានា នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​ប្រទេសជាតិ ទាំង​កត្តា​ខាងក្នុង ទាំង​កត្តា​ខាងក្រៅ ហើយ​បានធ្វើ​ស្វ័យ​ត្រួតពិនិត្យ​ចំពោះ​ចំណុច​ខ្វះខាត​ផ្សេងៗ ក្នុងការ​អនុវត្ត​គោលនយោបាយ ក៏​ដូច​ក្នុង​ការកសាង​ពង្រឹង​គណបក្ស​។​​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​បេ​ជ្ញា​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ ខិតខំ​ជំរុញ​កំណើនសេដ្ឋកិច្ច​ឆ្នាំ ២០២៤ ឲ្យ​បានសម្រេច​តាម​ការគ្រោងទុក លើ​មូលដ្ឋាន​ប្រើប្រាស់​ដោយ​ឈ្លាសវៃ នូវ​ភាព​អំណោយផល​នានា​របស់​កម្ពុជា និង​ការជំរុញ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ និង​ក្របខណ្ឌ​គោលនយោបាយ​នានា របស់​រាជរដ្ឋាភិបាល នៅក្នុង​វិស័យសេដ្ឋកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​។​

​លើសពីនេះ​ទៀត មហាសន្និបាត​វិសាមញ្ញាគណបក្ស​ប្រជាជន​កម្ពុជា ក៏​នឹង​បន្ត​ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព បរិ​យាប​ន្ន និង​ចីរភាព​ហិរញ្ញវត្ថុ តាម​ស្មារតី “​មិន​បោះបង់ចោល​ប្រជាពលរដ្ឋ​ណា​ម្នាក់​” និង​ស្មារតី​បុ​រេ​សកម្ម សំដៅ​ធានា​សន្តិសុខ ប្រាក់ចំណូល និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន ជាពិសេស​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​ទាំង​នៅ​ទីជនបទ និង​ទីប្រជុំជន​។ ព្រមជាមួយ​នោះ ជំរុញ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នូវ​កម្មវិធី​គោលនយោបាយ​អាទិភាព​ទាំង ៦​ចំណុច និង​កម្មវិធី​ជំនួយ​សង្គម​ផ្សេងៗ​ទៀត ដើម្បី​ធានា​ស្ថិរភាព និង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាជន​។​

​ក្នុងនោះដែរ ក៏​នឹង​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល លើកកម្ពស់​សុខុមាលភាព​សង្គម និង​ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស បន្ត​លើកកម្ពស់​ជីវភាព​រប​ស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន និង​អតីតយុទ្ធជន លើកកម្ពស់​ការការពា​រ​សិទ្ធិ សេចក្តីថ្លៃថ្នូរ និង​ផលប្រយោជន៍​របស់​កម្ម​ករ​-​និយោជិត និង​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នានា​របស់​អាជីវករ អ្នកលក់ដូរ និង​អ្នក​ប្រកប​របរ​រកស៊ី​ផ្សេងៗ​ទៀត​ក្នង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​៕a manet cpp1 a manet cpp2 
​