» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7739 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697910 នាក់

ជនរងគ្រោះ​ពី​ការ​ប៉ុង​ដុត​សម្លាប់​ប្តឹង​ព្រះរាជអាជ្ញា​សៀង​សុខ​ទៅ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​


​ភ្នំពេញ​៖ បុរស​ម្នាក់ ដែល​រួច​ជីវិត​ពី​ការចាប់​ដុត​ទាំង​ស្រស់​ពី​សំណាក់​លោក លី ស្រេង និង​បក្ខពួក​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ បានសម្រេច​ដាក់ពាក្យ​ប្តឹង​សុំ​ឲ្យ​ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង អគ្គព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ឲ្យ​ជួយ​រក​យុត្តិធម៌​ក្រោយពី​លោក សៀង សុខ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ទុក​សំណុំរឿង​មាន​ចាត់ការ​?​។​a fire sihanu4 

​ជនរងគ្រោះ​ឈ្មោះ ស៊ុយ ប៊ុន​ថា​ន អាយុ​៣៦​ឆ្នាំ ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​តាមរយៈ​ពាក្យបណ្តឹង​ថា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ ខ្លួន​បាន​ស៊ីឈ្នួល​បើក​អេស្កាវ៉ាទ័រ ឈូស​សម្អាត​ដី​ឲ្យ​ឈ្មោះ ស៊ិន វិសាល ជា​ម្ចាស់​ដី ដែល​ត្រូវ​តុលាការ​អនុវត្ត​ដីកា​សម្រេច​ប្រគល់​ឲ្យ នៅ​ចំណុច​ផ្លូវ​លេខ​៨២២ ភូមិ​ទី​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ហើយ​ពេលនោះ ឈ្មោះ លី ស្រេង និង​មនុស្ស​មួយក្រុម​ទៀត បាន​ចាក់​សាំង​ដុត នៅ​ចំពោះ​សមត្ថកិច្ច​ចម្រុះ មន​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​។​

លោក ស៊ុយ ប៊ុន​ថា​ន បានបញ្ជាក់ ថា «​អំពើ​របស់​ឈ្មោះ លី ស្រេង គឺជា​បទល្មើស​ឧក្រិដ្ឋ​ដ៏​សាហាវ ឃោរឃៅ និង​ព្រៃផ្សៃ​បំផុត ដោយមាន​បំណង​ចង់​សម្លាប់​ខ្ញុំបាទ ដែលជា​អ្នកស៊ីឈ្នួល​បើកបរ​អ​ស្កា​វ៉ា​ទ័​រ​»​។ ឈ្មោះ លី ស្រេង និង​បក្ខពួក នាំគ្នា​គប់​ដុំថ្ម​លើ​អេ​ស្កា​វិ​ទ័​រ និង​យក​សាំង​ដុត​ជនរងគ្រោះ រួមទាំង​អេស្កាវ៉ាទ័រ​តែម្តង ភ្លាមៗ​នោះ សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍​ជួយសង្គ្រោះ​ជនរងគ្រោះ ដោយ​បញ្ជូនទៅ​មន្ទីរពេទ្យ និង​ឃាត់ខ្លួន​ឈ្មោះ លី ស្រេង និង​បក្ខពួក​ផងដែរ​។

ប៉ុន្តែ​ក្រោយមក ក្រុម​ជនសង្ស័យ ដែល​ប្រព្រឹត្ត​អំពើ​ដ៏​សាហាវ ក្នុង​បំណង​សម្លាប់​ជនរងគ្រោះ​ទាំង​រស់​បែបនេះ ក៏ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ រហូតមកដល់​ពេលនេះ មិនត្រូវ​បាន​លោក សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចោទប្រកាន់​ នៅឡើយ​ទេ​។​

ពាក្យបណ្តឹង​ឲ្យ​ដឹងថា «​នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ ជនរងគ្រោះ​ឈ្មោះ ស៊ុយ ប៊ុន​ថា​ន ក៏បាន​ដាក់ពាក្យ​ប្តឹង​ឈ្មោះ លី ស្រេង និង​បក្ខពួក ចូល​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​តាំងពី​ដាក់ពាក្យ​ប្តឹង រហូតមកដល់​ពេលនេះ លោក សៀង សុខ ដែលជា​ព្រះរាជអាជ្ញា ទទួលបន្ទុក​ចាត់ការ​សំណុំ​រឿងនេះ ហាក់​មិនទាន់មាន​ចំណាត់ការ​អ្វី​ទាំងអស់​ចំពោះ ក្រុម​ជនល្មើស​»​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ភ្នាក់ងារ​សារព័ត៌មាន បាន​ព្យាយាម​សុំ​ការបញ្ជាក់​ពី​លោក សៀង សុខ តាម Telegram តែ​លោក​មិន​ឆ្លើយតប​ឡើយ​៕a fire sihanu2 a fire sihanu3 a fire sihanu5 a fire sihanu6 a fire sihanu7 a fire sihanu8 a fire sihanu a fire sihanu1 

​