វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9660 នាក់
ម្សិលមិញ 8227 នាក់
សរុប 14136541 នាក់
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩បានឲ្យដឹងថា៖អង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ម្នាក់ យកទៅសួរនាំពាក់ព័ន្ធនឹងអំពើពុករលួយ។
ក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ ដែលត្រូវនាំខ្លួនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយនេះ មាន ឈ្មោះ ទេព ធីរិទ្ធ អាយុ៤៦ឆ្នាំ ដែលត្រូវបាន ACU ឃាត់ខ្លួន នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ។ទោះជាយ៉ាងណាខាងភាគីសាលាឧទ្ធរបានចេញប្រកាសពត៍មានមួយបដិសេធថាឈ្មោះទេព ធីរិទ្ធមិនមែនជាក្រឡាបញ្ជីរនៅសាលាឧទ្ធរណ៍ទេដេញចោលយូហើយគញរាន់តែនៅចេញចូលតែប៉ុណ្ណោះ!?។
ទោះជា យ៉ាងនេះក្តី លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មិនទាន់បញ្ជាក់លម្អិត អំពីអំពើពុករលួយ ដែលនាំឱ្យមានការឃាត់ខ្លួនក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ខាងលើនេះនៅឡើយទេ៕