» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11673 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701844 នាក់

វិធានការ​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ សម្រាប់​អំឡុង​មុន និង​ក្រោយពេល​បញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ទៅស្រុកគួរជិះឡានខ្លួនឯង

 

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីអំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដោយ​លើកទឹកចិត្ត​ដល់​អ្នកធ្វើដំណើរ​ឲ្យ​ប្រើ​មធ្យោបាយ ធ្វើដំណើរ​ឯកជន ចៀសវាង​ការប្រើ​មធ្យោបាយ​ធ្វើដំណើរ​រួម ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ។a co aun1 

​សេចក្ដីអំពាវនាវ បាន​ឲ្យ​ដឹងថា​ក្នុងអំឡុងពេល​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ​ខាងមុខនេះ ប្រជាពលរដ្ឋ​ជាច្រើន​អាចធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្រួសារ និង​ធ្វើដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ដែល​អាចធ្វើឱ្យ ព្រះរាជាណាចក្រ​កម្ពុជា ប្រឈម​នឹង​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូ​វីដ​-១៩​។​
​ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់ និង​កាត់បន្ថយ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងអំឡុងពេល និង​ក្រោយពេល​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ពិសេស​មេរោគ​ប្រភេទ​ដែល​តា (Delta)​ដែល​កំពុង​បន្ត​ឆ្លង​រាលដាល​ក្នុង​សហគមន៍​យ៉ាង​ឆាប់រហ័ស រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​អំពាវនាវ និង​លើកទឹកចិត្ត ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នកធ្វើដំណើរ​ទៅ​ជួបជុំ​គ្រួសារ​នៅ​ស្រុកកំណើត និង​ធ្វើដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ឲ្យ​ប្រើ​មធ្យោបាយ​ធ្វើដំណើរ​ឯកជន ដោយ​ចៀសវាង​ការប្រើ​មធ្យោបាយ​ធ្វើដំណើរ​រួម ដែល​ងាយ​នឹង​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុងករណី​ចៀស​មិន​ផុត ពី​ការប្រើ​មធ្យោបាយ​ធ្វើដំណើរ​រួមគ្នា​នោះ សូម​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នកធ្វើដំណើរ​អំឡុងពេល​ឈប់សម្រាក​នេះ ត្រូវអនុវត្ត​ឲ្យ បាន​ម៉ឺងម៉ាត់​ដាច់ខាត​តាម​វិធាន​សុខាភិបាល ជាពិសេស​វិធានការ ៣​កុំ និង​៣​ការពារ របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​


​ការ​អ​ពា​វនា​វរ​បស់​សាលា​រា​ធានី​ធ្វើឡើង​ផ្អែក​តាម សារាចរ​ណែនាំ​រន​បស់​រាជរដ្ឋាភិបាល ស្តីពី​ការពង្រឹង​វិធានការ​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ សម្រាប់​អំឡុងពេល និង​ក្រោយពេល​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​អាច​បង្កឡើង ជាពិសេស​គឺ​ក្រោយ​ការ​បញ្ជ​ប់​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​តែម្តង​។មុននឹង​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ សម្រាប់​បងប្អូន​ដែល​ធ្វើដំណើរ​ទៅ​ស្រុកកំណើត និង​ទីជិត​ទី​ឆ្ងាយ​ក្តី សូម​គប្បី​អនុវត្ត​វិធាន​៣​កុំ​៣​ការពារ​ដោយ​ប្រុងប្រយ័ត្ន និង​មាន​ទំនួល​ខុស​ផងដែរ​៕a co bin a co bin1 

​