» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4111 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668751 នាក់

តេ​ជោ ហ៊ុន សែន និង​សន្តិភាព គឺជា​ពាក្យ​គន្លឹះ​- Password


​តាកែវ​៖​ខាងលើនេះ​ជា​សារ​ដ៏​មាន​សារៈសំខាន់​របស់លោក ស្វាយ ស៊ីថា សមាជិក​គណៈកម្មាធិកា​កណ្តាល និង​ជា​អនុប្រធាន ក្រុមការងារ​ថ្នាក់កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​បាទី ថ្លែង​ទៅកាន់​សកម្មជន និង​អ្នកគាំទ្រ អតីត​បក្សប្រឆាំង​ចំនួន ៣៤៩​នាក់ ដែល​បានធ្វើ​ពិធី​បញ្ចូល​សមាជិក​ថ្មី​នែ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ព្រឹក ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅក្នុង​ឃុំ​កុមារ​រាជា ស្រុក​បាទី​ខេត្តតាកែវ​។​a tha2 

​នេះ​ជា​លើក​ទី ៤​ហើយ ដែល​ឃុំ​កុមារ​រាជា​បានធ្វើ​ពិធី​បញ្ចូល​សមាជិក​សមា​ជិ​កា​ថ្មី ដែល​សរុបមក​ដល់ពេលនេះ​មាន​ចំនួន ១២៥៤​នាក់​ហើយៗ​ដែល​បងប្អូន​ប្រជា​ពល​បានមក​ចូលរួម​រស់ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​សុទ្ធចិត្ត និង​ស្ម័គ្រចិត្ត​ដោយ​ការ​គោ​េ​ព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ និង​ដឹងគុណ​បំផុត​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ខិតខំ​កសាង និង​អភិវឌ្ឍ ប្រទេស​បាន​រីកចម្រើន​លើ​គ្រប់​វិស័យ​។​a tha1 

​លោក ស្វាយ ស៊ីថា ក្នុងនាម​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តតាកែវ និង​ជាពិសេស ក្នុងនាម​សម្តេច​តេ​ជោ នាយករ​ដ្ធ​មន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​បងប្អូន​ជា​សមាជិក​ដែល​ទើប​បញ្ចូល​ថ្មី​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅពេលនេះ​។ លោក​បាន​បញ្ជាក់ថា ការ​ចូលមក​រួមរស់​ដោយ​សុទ្ធចិត្ត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការ​ផ្តល់នូវ​យុត្តិធម៌​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​តស៊ូ​ពុះពារ​ក្នុង​បុព្វហេតុ​ជាតិ និង​ប្រជាជន ជាពិសេស គឺ​បាន នាំមក​នូវ​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ​រស់នៅ​បាន​សុខ​ស្រួល​ដូច​សព្វថ្ងៃ​។ លោក​បន្ថែមថា ការ​មក​ចូលរួម​របស់​បងប្អូន​ទាំងអស់គ្នា គឺ​នឹង​ធ្វើឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​មាន​កម្លាំង​គាំទ្រ​ច្រើនឡើងៗ​ថែមទៀត ដើម្បី​ការអភិវឌ្ឍ​មូលដ្ឋាន​ភូមិ​ឃុំ អោយ​កាន់តែ​រីកចម្រើន​។​

​លោក ស្វាយ ស៊ីថា បាន​បញ្ជាក់ថា « តេ​ជោ ហ៊ុន សែន និង​សន្តិភាព គឺជា​ពាក្យ​គន្លឹះ​- Password នៃ​ព្រះរាជាណាចក្រ​កម្ពុជា » ក្នុងន័យ​ថា សន្តិភាព​ដែល​កម្ពុជា​ទទួល​បានមក​ដល់​សព្វថ្ងៃ គឺ​ពិតជា​បានកើត​ចេញពី​ការតស៊ូ​លះបង់ និង​ពលី​កម្ម​ធំធេង​ណាស់​ដែល​មិនអាច​កាត់ថ្លៃ​បាន និង​ជាពិសេស គឺ​យកអាយុ​ជីវិត​ធ្វើជា​ដើមទុន​របស់​សម្តេច​តេ​ជោ​ទម្រាំ​បង្កើតបាន​នូវ​សុខ សន្តិភាព​ដូច​សព្វថ្ងៃនេះ​។ ដូច្នេះ យើង​ត្រូវការ​សម្តេច​តេ​ជោ ប្រធាន​គណបក្ស​ដើម្បី​បន្ត​នូវ​ការធានាបាន​យ៉ាងរឹងមាំ​នូវ​សុខសន្តិភាព​នេះ​បាន​គង់វង្ស ទើប​ប្រទេសជាតិ​យើង​មានឱកាស​ក្នុង​ការបន្ត​អភិវឌ្ឍ​បាន​កាន់តែ​រីកចម្រើន​ថែមទៀត​។​

​លោក ស្វាយ ស៊ីថា បាន​ផ្តាំផ្ញើ​ដល់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឃុំ​កុមារ​រាជា​ទាំងអស់ ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​កុំបី​អាក់ខាន​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ ។ លោក​ថា បើ​ប្រជាពលរដ្ឋ​ចង់​រក្សាបាន នូវ​ស្ថិរភាព​និង​សន្តិភាព​ហើយ​បន្ត​មាននូវ​កា​អភិវឌ្ឍ​ភូមិ​ឃុំ ត្រូវបំពេញ​កាតព្វកិច្ច​ជា​សមាជិក​បក្ស​ទាំងអស់គ្នា គឺ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ដែលមាន​លេខ​រៀង​ទី​២០ និង​មាន​រូប​ទេវតា​បាចផ្កា​ជា​សញ្ញា​សម្គាល់​។​

​លោក ស្វាយ ស៊ីថា បាន​មានប្រសាសន៍​បន្ថែមថា កន្លងមក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​កុមារ​រាជា និង​អ្នកតំណាងរាស្ត្រ ក៏ដូចជា​ក្រុមប្រឹក្សាឃុំ អាជ្ញាធរ​មូលដ្ឋាន​បាន​ចូលរួម​កសាង​អភិវឌ្ឍ​ក្នុង​ឃុំ​បានសម្រេច​នូវ​សមិទ្ធផល​ច្រើនណាស់ ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ដូចជា​ការជួសជុល និង​កសាង​ផ្លូវ​ក្នង​ឃុំ​បានជា​ច្រើន​កន្លែង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​រក​ទទួល​ទាន របស​ប្រជាពលរដ្ឋ បាន​សាងសង់​រួចរាល់​នូវ​អនុវិទ្យាល័យ​ក្នុង​ឃុំ ជីក​ស្រះ ស្តារ​ស្រះ សហការ​ជាមួយ​អង្គការ​ជា​ដៃគូ​អភិវឌ្ឍ បាន​ជីក​អណ្តូងទឹក​ស្អាត​ក្នុង​ឃុំ​បាន ២០​អណ្តូង ស្វែងរក​អាហារ​រូបករណ៍​សម្រាប់​កូនក្មួយ​របស់​ប្រជាពលរដ្ឋ​បាន បន្ត​សិក្សា​នៅតាម​សកល​វិទ្យាល័យ​រដ្ឋ និង​គ្រឹះស្ថានសិក្សា​ឯកជន​បាន​រាប់រយ​កន្លែង បាន​ប្រមូល​គៀងគរ សប្បុរសជន​ជិត​ឆ្ងាយ​តាមរយៈ​ការធ្វើ​បុណ្យផ្កា​សាមគ្គី និង​ការធ្វើ​បុណ្យ​កឋិនទាន​ជា​បន្ទ​បន្ទាប់​ដើម្បី​ប្រមូល​ថវិកា​សាងសង់​ព្រះវិហារ​មួយ​ជិត​រួចរាល់​ហើយ រួមទាំង​បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម មនុស្សធម៌ និង​ការអភិវឌ្ឍ​ជាច្រើន​ទៀត​ក្នង​ឃុំ​។​a tha4 

 

 បន្ទាប់ពី​ធ្វើ​ពិធី​បញ្ចូល​សមាជិក​បក្ស​រួចហើយ លោក ស្វាយ ស៊ីថា និង​ក្រុមការងារ ដោយមាន​ការចូលរួម​ពី​អភិបាលស្រុក​បាទី ប្រធានការិយាល័យ សុខាភិបាល​ស្រុក ប្រជាពលរដ្ឋ ជាពិសេស​យុវជន បានធ្វើ​ពិធី បញ្ចុះបឋមសិលា​បើក​ការដ្ឋាន សាងសង់​មណ្ឌល​សុខភាព​មួយកន្លែង​នៅ​ក្នង​ឃុំ​ដែល​មិន​ធ្លាប់មាន​សោះ​តាំងពី​យូរយារ​ណាស់​មកហើយ​។ បន្ទាប់មក លោក ស្វាយ ស៊ីថា និង​ក្រុមការងារ​ក៏បាន​ចុះទៅពិនិត្យ​ស្រះ​ទឹក​ដ៏​ធំ​មួយកន្លែង​ក្នង​ភូមិ​ត្រពាំង​ផ្លុ​ង​ដែល​ទើបនឹង​ជីក​ស្តារ​រួចរាល់ ហើយ​លោក​ក៏បាន​ធ្វើដំណើរ​ទៅពិនិត្យ​មើល​ទីតាំង​អណ្តូងទឹក​ស្អាត​ក្នុង​ឃុំ ជាមួយនឹង​ការ​ផ្តាំផ្ញើ​ប្រជាពលរដ្ឋ​ឱ្យចូល​រួម​ថែរក្សា​សុខសន្តិភាព នេះ​ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស ហើយ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​២៩​កក្កដា ខាងមុខ ដើម្បី​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​អាច​បន្ត​អភិវឌ្ឍ​មូលដ្ឋាន​ថែមទៀត​៕a tha5 a tha3 
​អត្ថបទ​៖ ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​កុមារ​រាជា​

​