» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8935 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659442 នាក់

មែន​ឬអី​ករណី​មន្ត្រី​ពន្ធនាគារ​ចូលនិវត្តន៍​ម្នាក់​ស្លាប់​ជាង​បី​ខែ​សុំ​បើក​លុយ សមាគម​ថា​ទាល់​តែមាន​អ្នកស្លាប់​បួនដប់​នាក់​ទើប​បើក​ឲ្យ​ម្ដង​?!


​ខេត្តកំពង់ឆ្នាំង ៖ មានរឿង​ធ្វើអោយមាន​ការហួសចិត្ត​មួយ​គឺ​ស្ត្រី​ម្នាក់​ដែល​ប្ដី​របស់គាត់​ជា​មន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​ក្រោយពី​ប្តី​ស្លាប់​បាន​ជាង​៣​ខែ ពេល​ទូរស័ព្ទ​សួរ​ទៅ​សួរ​អ្នកបើក​លុយ គេ​ឆ្លើយថា​អត់​មាន​លុយ​ទេ ទាល់​តែមាន​អ្នកស្លាប់​បួនដប់​នាក់ ទើបបាន​គេ​បើក​លុយ​ឲ្យ​ម្ដង ។a die po1

លោកស្រី វង្ស​វណ្ណា​រី អាយុ ៦០ ឆ្នាំ មុខរបរ ជា​អាជីវករ​លក់ដូរ រស់នៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​-​ក្រុង​-​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​កាសែត​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ ថា គាត់​ជា​ភរិយា​របស់ លោក​វរសេនីយ៍ទោ ពេជ្រ សុខ អាយុ​៦២ ឆ្នាំ​ជាម​ន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​។ ប្ដី​លោកស្រី​បាន​ចូលនិវត្តន៍​ពីរ​បី​ឆ្នាំ​ហើយ​និង​កាលពី​ថ្ងៃទី​០៦ ខែ​១០ ឆ្នាំ ២០២០ ប្ដី​លោកស្រី​បាន​ស្លាប់​ដោយសារ​ជំងឺ​ឡើង​ឈាម គិត​មកដល់ពេលនេះ​មាន​រយៈពេល​ជាង​បី​ខែ​ហើយ​។
​លោកស្រី​បាន​បញ្ជាក់ថា ដោយឡែក​ក្នុងពេល​ប្ដី​ស្លាប់​លោកស្រី​បាន​ចំណាយ​ប្រាក់​ធ្វើបុណ្យ​ឱ្យ​ប្ដី​សរុប​អស់ ៨​លាន​រៀល ក្នុងនោះ ៣​លាន​រៀល​ជា​ប្រាក់​ខ្ចី​គេ​ផងដែរ ដើម្បី​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី ឲ្យ​បាន​ចប់​ចុង ចប់​ដើម​រួចរាល់​។

​ផ្ទុយទៅវិញ​ពេល​លោកស្រី​បាន​ទូរស័ព្ទ​ទៅ​សួរ​ស្ត្រី​ម្នាក់​ជា​អ្នកបើក​លុយ​ធ្វើការ​នៅ​សាលាខេត្ត​ស្ត្រី​ខាងលើ​បាន​ឆ្លើយតប​មកវិញ​ថា​អត់​មាន​លុយ​ទេ​ទាល់​តែមាន​អ្នកស្លាប់​បួនដប់​នាក់​ទើប​គេ​បើក​លុយ​សមាគម​នេះ​ឲ្យ​ម្ដង ?​។​លោកស្រី វង្ស វណ្ណា​រី មានកូន ៦​នាក់ ក្នុងនោះ​កូន​បីនាក់​បាន​មានគ្រួសារ​បែកចេញ​ទៅហើយ នៅសល់​កូន​៣​នាក់​ទៀត​ក្នុងបន្ទុក​។​មានកូន​ប្រុស​ម្នាក់​អាយុ ៣២ ឆ្នាំ​គឺជា​មនុស្ស​ដែលមាន​សតិ​មិន​ប្រក្រតី និង​បាន​បង្ក​ការលំបាក​យ៉ាង ច្រើន​ដល់​រូបគាត់ ក្នុង​ការរស់នៅ​សព្វថ្ងៃ ។

​ដោយឡែក​មុនពេល​ប្ដី​ស្លាប់​បី​ខែ កូនប្រុស​ម្នា​ក់នៅ​ខេត្តកំពង់ចាម​ក៏បាន​ស្លាប់ បន្ទាប់មក​ប្ដី​គាត់​ក៏បាន​ឈឺ​ស្លាប់​ទៀត គឺ​ទុក្ខ​ជាន់​លើ​ទុក្ខ តែម្តង ។​
​គាត់​សូម​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​ក៏ដូចជា​ប្រធាន​ពន្ធនាគារ​ខេត្ត មេត្តាជួយ​បើកប្រាក់​គោលនយោបាយ​ប្ដី​ស្លាប់ របស់​សមាគម​ជូន​គាត់​ផង ដើម្បី​បាន​ប្រាក់​សង​គេ និង​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ គ្រា​ដែល​រស់នៅ​ជា​ស្ត្រី​មេម៉ាយ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​លោក ពៅ វុទ្ធី បាន​ឆ្លើយ​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៤​មករា​២០២១​នេះ​ថា លោក​មិនបាន​ដឹងថា​គ្រួសារ​លោក ពេជ្រ សុខ មិនទាន់បាន​បើកប្រាក់​គោលនយោបាយ​របស់​សមា​គម​នោះឡើយ ។​

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​បំផុត ចំពោះ​ប្រាក់​របប​គោលនយោបាយ សមាគម​អតីតមន្ត្រី​រាជការ​ដែល​បានទទួល​មរណភាព ។ ជាពិសេស​នៅតាម​បណ្ដាល​អង្គភាព​នីមួយៗ ដូចជា​យោធភូមិ , កងពល , តំបន់​ប្រតិបត្តិការ​សឹក​រង​រាជធានី​-​ខេត្ត ,​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត បណ្ដា​អង្គភាព​ផ្សេងៗ តែងតែ​យកប្រាក់​ទាំងនោះ​ទៅ​ប្រគល់ជូន​ដល់​លំនៅឋាន​។a die po 

​