» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10365 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700536 នាក់

ប្រធានរដ្ឋសភាថៃប្រកាសយកថ្ងៃទី១៣កក្កដាសម្រាប់ការប្រជុំសភាបោះឆ្នោតតែងតាំងនាយករដ្ឋមន្ត្រី

ប្រទេស​ថៃ ៖ ប្រធានសភា​ថ្មី​របស់​ថៃ លោក Wan Muhamad Noor Matha បានកំណត់ យក​ថ្ងៃទី​១៣ ខែកក្កដា ជា​កាលបរិច្ឆេទ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស នាយករដ្ឋមន្ត្រី​ទី ៣០ របស់​ប្រទេស​ថៃ ។​សារព័ត៌មាន​ថៃ The Nation ចេញផ្សាយ​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២៣ បានឱ្យដឹងថា ទោះជា​យ៉ាងណាក៏ដោយ លោក Wan Muhamad Noor Matha បាន​និយាយថា លោក​មិនអាច​ប្រាប់ថា​តើ​ចំនួន​សន្លឹកឆ្នោត​នឹងត្រូវ​ទាមទារ​ប៉ុន្មាន​ជុំ​នោះទេ ប្រសិនបើ​មេដឹកនាំ​គណបក្ស Move Forward និង​បេក្ខជន​នាយករដ្ឋមន្ត្រី​លោក Pita Limjaroenrat​បរាជ័យ​ក្នុងការ​ឈ្នះ​៣៧៦​សំឡេង​ដែល​ត្រូវការ​នៅក្នុង​ការប៉ុនប៉ង​លើកដំបូង​។​a thai paliament2 

​លោក Wan Noor ដែល​ត្រូវបាន​ជ្រើសរើស​ជា​ប្រធាន សភា​កាលពី​ថ្ងៃ​អង្គារ បាន​ប្រាប់​អ្នកសារព័ត៌មាន ថា លោក​បាន​រាយការណ៍​ទៅ​ការិយាល័យ​កាលពី​ថ្ងៃ​ពុធ ដើម្បី​ពិភាក្សា​ជាមួយ​អគ្គលេខាធិការ​សភាតំណាងរាស្ត្រ​លោក Pornpit Phetcharoen អំពី​តួនាទី​របស់លោក​ជា​ប្រធានសភា និង​ការរៀបចំ​សម្រាប់​កិច្ចប្រជុំសភា​បន្ទាប់​។​​លោក Wan Noor បាន​និយាយថា លោក​រំពឹងថា​នឹងមាន​ព្រះរាជក្រឹត្យ​ផ្លូវការ ក្នុងការ​តែងតាំង​លោក​ជា​ប្រធានសភា និង​ជា​ប្រធានសភា​តំណាងរាស្ត្រ នៅ​ថ្ងៃ​បន្ទាប់ ឬ​ពីរ​ថ្ងៃ​ទៀត​។​លោក​ថា នៅ​ថ្ងៃទី​១២ ខែកក្កដា លោក​នឹង​កោះប្រជុំ​សភា ដើម្បី​ឲ្យ​សមាជិកសភា​ជជែក​ដេញដោល និង​បោះឆ្នោត​ថា តើ​សភា​គួរ​ប្រជុំ​ពីរ ឬ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​។​

សូមបញ្ជាក់ថា​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ល្ងាច ថ្ងៃ​អង្គារ ទី​៤ ខែកក្កដា បានឲ្យដឹងថា មុន​ប៉ុ​នា្ម​ន​ថ្ងៃ​នៃ​ការបោះឆ្នោត​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ​មេដឹកនាំ​គណបក្ស​ភឿ​ថៃ លោក​បណ្ឌិត ឈុ​ល​ណាន ស្រ៊ី​កែវ (Cholnan Srikaew) កាលពី​ថ្ងៃ​អង្គារ បានចេញ​សេចក្ដីថ្លែងការណ៍​រួម​របស់​គណបក្ស​ភឿ​ថៃ និង គណបក្ស​ឆ្ពោះទៅមុខ ដោយ​គាំទ្រ​ដល់​វិសោធនកម្ម​ច្បាប់​លើកលែងទោស សម្រាប់​ជន​ទាំងឡាយណា ត្រូវបាន​ផ្ដន្ទាទោស ព្រោះ​ត្រឹមតែ​ការសម្ដែង​មតិយោបល់​របស់​ពួកគេ ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។ គណបក្ស​ធំៗ​ទាំង​២​នេះ ក៏​នឹងធ្វើ​វិសោធនកម្ម​ច្បាប់​ជាច្រើន​បន្ដទៀត មានដូចជា កំណែទម្រង់​កម្លាំងប្រដាប់អាវុធ និង សន្ដិសុខ​ជាតិ​។ ប៉ុន្ដែ​ការសម្រេចចិត្ត​បែបនេះ នឹងមិន​ពាក់ព័ន្ធ​ជាមួយ​សម្ពន្ធភាព​គណបក្ស​ចម្រុះ ចំនួន​៦​ផ្សេងទៀត​នោះដែរ​។​

​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ និង លោក​វេជ្ជបណ្ឌិត ឈុ​ល​ណាន ស្រ៊ី​កែវ ប្រធាន​គណបក្ស​ភឿ​ថៃ កាលពី​យប់ ថ្ងៃ​ចន្ទ បានសម្រេច​ចិត្ត​រួមគ្នា ក្រោយ​ការប្រកាស អំពី​កិច្ចព្រមព្រៀង​របស់​គណ​បក្ស​ទាំង​២ ដើម្បី​តែងតាំង​លោក វ៉ាន់ មូ​ហា​ម៉ាត់ ណ័​រ (Wan Muhamad Noor Matha) ប្រធាន​គណបក្ស​ប្រា​ឆា​ឆាត (Prachachart) ជា​បេក្ខជន សម្រាប់​ឈរឈ្មោះ​កាន់កាប់​តំណែង​ប្រធានសភា​។ នៅ​ទីបំផុត មេដឹកនាំ​គណបក្ស​ប្រា​ឆា​ឆាត បាន​ក្លាយជា​ប្រធានសភា​ថ្មី​របស់​ប្រទេស​ថៃ កាលពី​ថ្ងៃ​អង្គារ​។​​នៅក្នុង​សេចក្ដីថ្លែងការណ៍​ដដែល​នោះដែរ គណបក្ស​ភឿ​ថៃ និង គណបក្ស​ឆ្ពោះទៅមុខ បានសម្រេច ថា គណបក្ស​ទាំង​២​នេះ នឹងធ្វើ​សេចក្តីស្នើច្បាប់ លើកលែងទោស ដល់​ជន​ទាំងឡាយណា ត្រូវបាន​ចោទប្រកាន់ ហើយ​បាន​កាត់ទោស​ឲ្យ​ជាប់គុក ពាក់ព័ន្ធ​នឹង​ការបញ្ចេញមតិ​នយោបាយ​របស់​ពួកគេ​។

គណបក្ស​ភឿ​ថៃ និង គណបក្ស​ឆ្ពោះទៅមុខ ក៏​នឹងធ្វើ​វិសោធនកម្ម​ច្បាប់ ពាក់ព័ន្ធ​នឹង​កំណែទម្រង់​កម្លាំងប្រដាប់អាវុធ និង​សន្តិសុខ​ជាតិ រួមទាំង ច្បាប់អាជ្ញាសឹក និង ប្រតិបត្តិការ​សម្រាប់​ប​ញ្ជា​ការដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ផងដែរ​។​យោងតាម​សារព័ត៌មាន​ថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយ​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២៣ បានឱ្យដឹងថា គណៈកម្មាធិការ​ជាតិ​ប្រឆាំង អំពើពុករលួយ (NACC)​ថៃ នៅ​ថ្ងៃ​ពុធ​បានចេញ​ផ្សាយ ទ្រព្យសម្បត្តិ និង​បំណុល ដែល​បានប្រកាស របស់​សមាជិកសភា​ចំនួន ៤០​រូប ដែល​អាណត្តិ របស់​ពួកគេ​បានបញ្ចប់ នៅ​ថ្ងៃទី ២០ ខែមីនា ។ សមាជិកសភា​ទាំងនោះ រាប់បញ្ចូល​ទាំង​លោក Pita ដែល​សេចក្តីប្រកាស របស់លោក​ក៏បាន​លើកឡើង អំពី​ការកាន់កាប់​ភាគហ៊ុន​ដ៏​ចម្រូងចម្រាស របស់​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ iTV Plc ផងដែរ ។​

​មេដឹកនាំ​គណបក្ស Move Forward បានប្រកាសថា លោក​នៅ​លីវ ហើយ​មានទ្រព្យ​សម្បត្តិ ៨៥ លាន​បាត រួមទាំង​សាច់ប្រាក់ ១,៨ លាន​បាត​, ប្រាក់​បញ្ញើ ២៨៦.០៤៥.៧០​បាត ក្នុង​គណនី​ធនាគារ​ចំនួន​២៧, ប្រាក់កម្ចី ១៥ លាន​បាត នៅ​ប្អូនប្រុស​របស់លោក​, ដី ១៤​រ៉ៃ នៅ​ស្រុក Pran Buri ខេត្ត Prachuap Khiri Khan មានតម្លៃ ១៨ លាន​, ខុន​ដូ​ដែលមាន​តម្លៃ ១៥ លាន​បាត នៅក្នុង​ស្រុក Wattana និង ១៩ លាន​បាត​នៅក្នុង​ទ្រព្យសម្បត្តិ ដែល​ទាក់ទង​នឹង​ការធានារ៉ាប់រង និង​សិទ្ធិ​ពាក់ព័ន្ធ ។​​លោក Pita ក៏បាន​ប្រកាស​ពី​គ្រឿង​តុបតែង​លម្អ និង​ឧបករណ៍​មានតម្លៃ ១២​លាន​បាត​ផ្សេងទៀត រួមមាន ទូរ​សព្ទ​ដៃ ៣​គ្រឿង តម្លៃ ១៦៦.៧០០​បាត​, ឡាន van តម្លៃ ២,៣​លាន​បាត​, អាវ​ចំនួន ២៨ មានតម្លៃ ១៨៨.០០០​បាត​, អាវ ១៦ មានតម្លៃ ១,២​លាន​បាត​, ខ្សែក ៧៦​ខ្សែ មានតម្លៃ ២២៨.០០០​បាត​, ស្បែកជើង ២១​គូ មានតម្លៃ ១៥ ម៉ឺន​បាត​, នាឡិកា ១០ គ្រឿង មានតម្លៃ ៥,៧១ លាន​បាត និង​បន្តោង​យ័ន​បដិមា​ចំនួន ៨ គ្រឿង​មានតម្លៃ ២ លាន​បាត​.​។​

Pita Limjaroenrat បេ​ក្ខ​ជ​នាយករដ្ឋមន្ត្រី​ថៃ​កើត​នៅ​ថ្ងៃទី​៥​ខែកញ្ញា ឆ្នាំ​១៩៨០​ជា​កូនប្រុស​ច្បង​របស់​Pongsak Limjaroenrat អតីត​ទីប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​និង​សហករណ៍​នៃ​ប្រទេស​ថៃ ដែល​ក្រោយមក​បាន​បង្កើត​ក្រុមហ៊ុន​Agrifood​ដែលជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ប្រេង​។ Pita​ក៏​ជា​ចៅប្រុស​របស់លោក Padung Limjaroenrat អតីត​លេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជាទី​ប្រឹក្សា​ជិតស្និទ្ធ​របស់​អតីត​នាយករដ្ឋមន្ត្រី​ThaksinShinawatra​។​លោក​បាន​ទៅ​សិក្សា​នៅ​បរទេស​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​បន្ទាប់មក​បាន​ត្រឡប់មក​ប្រទេស​ថៃ​វិញ​ដើម្បី​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​មហាវិទ្យាល័យ​ពាណិជ្ជកម្ម​និង​គណនេយ្យ​នៅ​សាកលវិទ្យាល័យ Thammasat ។

ក្នុង​ឆ្នាំ​២០០២​លោក​បានបញ្ចប់​ការសិក្សា​ដោយ​កិត្តិយស និង​ទទួលបាន​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​Texas នៅ Austin សហរដ្ឋអាមេរិក​។​ក្រោយមក​លោក​បានក្លាយ​ជា​និស្សិត​ថៃ​ដំបូង​គេ​ដែល​ទទួលបាន​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ Harvard​។ Pita បានទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​គោលនយោបាយ​សាធារណៈ​ពីសា​លា John F. Kennedy នៃ​សាកលវិទ្យាល័យ Harvard និង​ថ្នាក់អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​ធុរកិច្ច​ពី Sloan School of Massachusetts Institute of Technology (MIT)​នៅ​សហរដ្ឋអាមេរិក​។​a thai paliament a thai paliament1 a thai pita 
​