» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 105 នាក់

ម្សិលមិញ 6677 នាក់

សរុប 14147681 នាក់

បី​ក្រសួង​រួមគ្នា ចេញប្រកាស ស្តីពី​ការពង្រីក​វិសាលភាព មូលនិធិ​សមធម៌​សុខាភិបាល ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ បន្ទាប់ពី​សម្តេច​ធិបតី​ប្រកាស​ផែនការ​ពង្រឹង​ប្រពន្ធ​សុខាភិបាល​

ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួងសុខាភិបាល និង​ក្រសួងផែនការ បានចេញ​ប្រកាស​អន្តរក្រសួង​មួយចុះថ្ងៃទី១៩កញ្ញាឆ្នាំ២០២៣ ស្តីពី​ការពង្រីក​វិសាលភាព​មូលនិធិ​សមធម៌​សុខាភិបាល ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ​។ ប្រកាស​អន្ដរក្រសួង​បាន​ឲ្យ​ដឹងថា ប្រកាស​នេះ មាន​គោលបំណង​កំណត់ អំពី​ការពង្រីក​វិសាលភាព​មូលនិធិ​សមធម៌​សុខាភិបាល ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ ដើម្បី​ផ្ដល់​ការថែទាំ​សុខភាព​។​a ministry4 

នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែតុលា ឆ្នាំ​២០២៣ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្តិភាព​» និង​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ទី​១ នៃ​គោលនយោបាយ​ជា​អាទិភាព​ទាំង​៦ គឺ «​ការពង្រីក​វិសាលភាព​មូលនិធិ​សមធម៌ ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ​»​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានស្នើ​ឲ្យ​ប្រធាន​មន្ទីរពេទ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល​ទាំងអស់ យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់​ចំពោះ​ការព្យាបាល​អ្នកជំងឺ នៅ​គ្រប់កន្លែង​ទាំងអស់ មិន​ថា​អ្នកជំងឺ​ស្ថិតនៅ​កម្រិតណា ឬ​មកពី​មជ្ឈដ្ឋាន​ណា​នោះទេ​។​

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងបន្ដថា «​ចំពោះ​ការយក​ចិ​ត្ដ​ទុក្ខ​ដាក់​ខ្ពស់បំផុត ដល់​ការព្យាបាល​អ្នកជំងឺ​នេះ មិនមែន​សម្រាប់តែ​មន្ទី​រ​ពេទ្យ​ជាតិ តេ​ជោ​សន្ដិភាព​នោះទេ គឺ​សម្រាប់​ក្រសួងសុខាភិបាល និង​គ្រប់​បណ្ដា​មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​ប៉ុស្ដិ៍​សុខភាព​គ្រប់​កម្រិត​ទាំងអស់ សូម​បង្កើន​ការយក​ចិ​ត្ដ​ទុកដាក់​បំផុត ដល់​ការពង្រឹង​គុណភាព​នៃ​ការផ្ដល់សេវា​សុខាភិបាល​របស់ខ្លួន ទៅដល់​ប្រជាជន​គ្រប់ៗ​រូប​ទាំងអស់​។ ជាពិសេស​យើង​ត្រូវ​ធានាថា មន្ទីរពេទ្យ​រដ្ឋ គឺជា​កន្លែង​ដែល​សង្គ្រោះ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​គុណធម៌ មេ​ត្ដា​ធម៌ និង​ជាទី​ពឹង ដ៏​គួរ​ជាទី​ទុក្ខ​ចិ​ត្ដរបស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំងប្រទេស​»​។​
​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ដថា កិច្ចការ​ទាំងអស់នេះ​ត្រូវមាន​ការងារ​ចំនួន​៣ គឺ​ទី​១៖ ត្រូវមាន​ផែនការ​គ្រប់​ជ្រុងជ្រោយ​, ទី​២៖ ត្រូវមាន​វិធានការ​អនុវត្ដ​ឱ្យបាន​ច្បាស់លាស់ និង​ទី​៣៖ គឺ​យន្ដការ​សម្រាប់​ការ​អនុវត្ដ​ប្រកបដោយ​សមត្ថភាព និង​ប្រសិទ្ធភាព​។​

​សម្រាប់​វិធា​នខាងលើ​នេះ សម្តេច​ធិបតី​បានដាក់​ចេញ​អនុសាសន៍​សម្រាប់​ក្រសួងសុខាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ក្នុងនោះ មាន​ទាំង​ថ្នាក់ក្រោម​ជាតិ​ផង​នោះ រួមមាន​ដូចតទៅ​៖
១៖ ក្រសួងសុខាភិបាល ត្រូវ​គិតគូរ​និង​យកចិត្តទុកដាក់​ក្នុងការ​លើកកម្ពស់ គុណភាព​សេវា​សុខាភិបាល នៅ​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ពង្រឹង​មណ្ឌល​សុខភាព និង​ពេទ្យ​បង្អែក ផ្តល់​សេវា​មូលដ្ឋាន​ជូន​ពលរដ្ឋ ក៏ដូចជា​ពង្រឹង​មន្ទីរពេទ្យ​ខេត្ត ឱ្យ​ក្លាយទៅជា​មន្ទីរពេទ្យ​ឈានមុខ ដែលមាន​សមត្ថភាព​ខ្ពស់ សមមូល​នឹង​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ នៅក្នុង​ការពិនិត្យ និង​ព្យាបាល​ជំងឺ និង​ផ្តល់​សេវា​សុខាភិបាល​នានា សំដៅ​បង្កើន​ប្រសិទ្ធភាព នៃ​ការផ្តល់សេវា​សុខាភិបាល​ផង និង​កាត់បន្ថយ ចំណាយ​ក្នុងការ​មក​ទទួល​សេវា​សុខាភិបាល របស់​ប្រជាជន​ផង​។​

២៖ សម្តេច​លើកទឹកចិត្ត​ឱ្យ​បន្ត​កិច្ចសហប្រតិបត្តិការ រវាង​បណ្តា​ក្រសួង​ស្ថាប័ន ដើម្បី​ធានា​ប្រសិទ្ធភាព នៃ​ការអនុវត្ត​មូលនិធិ​សមធម៌ សម្រាប់​គ្រួសារ​ក្រីក្រ និង​គម្រោង​បេឡា​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព ជាពិសេស​ត្រូវ​ធានាថា គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់ ត្រូវបាន​បដិសេធ​ក្នុង​ការធានា​ថែទាំ​សុខភាព ដោយសារតែ​គ្មាន​លទ្ធភាព​បង់ថ្លៃ​សេវា​នោះឡើយ​៣៖ ក្រសួងសុខាភិបាល ត្រូវ​ពង្រឹង​ឱ្យ​បានជា​អតិបរមា នូវ​យន្ត​ការផ្តល់សេវា​សុខាភិបាល​ទាំង​រដ្ឋ និង​ឯកជន ក៏ដូចជា​ពង្រឹង​ការបណ្តុះបណ្តាល​ជំនាញ​ទាំង​ផ្នែក​សុខាភិបាល និង​ជំនាញ​ទន់​។ សម្តេច​សូម​លើកទឹកចិត្ត ដល់​មន្ត្រី​សុខាភិបាល គ្រូពេទ្យ និង​បុគ្គល​ថែទាំ​វេជ្ជសាស្ត្រ​ទាំងអស់ សូម​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ជាពិសេស ការធ្វើ​អ​ទិ​ភាវូបនីយកម្ម​លើ​ការសង្គ្រោះ​ជីវិត​មនុស្ស​លើ​ពីអ្វីៗ​ទាំងអស់ ហើយ​ប្រកាន់ខ្ជាប់ នូវ​ក្រមសីលធម៌​អាជីព ព្រោះថា​អាជីព​ជា​ចម្បង​របស់​អ្នក​ទាំងអស់ គឺ​ការសង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ទូទៅ ដែល​តម្រូវឱ្យ​មានការ​ព្យាបាល​ប្រកបដោយ​ទឹកចិត្ត​បរិសុទ្ធ គោរព​ស្រលាញ់​អ្នកជំងឺ និង​អ្នកជំងឺ​សុខាភិបាល ដូចជា​សមាជិក​ក្រុមគ្រួសារ​របស់ខ្លួន​។​

៤៖ ក្រសួងសុខាភិបាល ត្រូវ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួង​អប់រំ​យុវជន និង​កីឡា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត រួមគ្នា​កំណត់​សកម្មភាព​ជាក់លាក់​ដើម្បី​ទប់ស្កាត់ និង​ពង្រឹង​ការគ្រប់គ្រង ការផលិត ការកែច្នៃ ការ​នាំចូល​ម្ហូបអាហារ និង​ថ្នាំសង្កូវ ដែលមាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ប្រជាជន​យើង​។ យន្តការ​អន្តរក្រសួង​នេះ ក៏ត្រូវ​ជំរុញ​ការផ្សព្វផ្សាយ និង​ការអប់រំ​លើ​ម្ហូបអាហារ គ្រឿង​បរិភោគ ដែល​ប៉ះពាល់ ជា​អវិជ្ជមាន​ទាំងនោះ ព្រោះ​យើង​មិន​ចង់​សុខភាព​ប្រជាពលរដ្ឋ​របស់​យើង រង​ផលប៉ះពាល់ ដោយសារ​ម្ហូបអាហារ និង​ថ្នាំសង្កូវ​នោះទេ​។​

៥៖ ក្រសួងសុខាភិបាល ត្រូវ​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុង​ក្របខណ្ឌ នៃ​គណៈកម្មការ​រដ្ឋាភិបាល​ឌីជីថល ព​ន្លឿ​ន​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល នៅក្នុង​វិស័យ​សុខាភិបាល​ទាំងមូល ជាពិសេស​នៅ​គ្រប់​មន្ទីរពេទ្យ​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ព្រមទាំង​ជំរុញ​ការបណ្តុះបណ្តាល ឱ្យ​វេជ្ជបណ្ឌិត​គ្រូពេទ្យ និង​មន្ត្រី​សុខាភិបាល ឱ្យ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្នែក​សុខាភិបាល​ឱ្យបាន​ទូលំទូលាយ​។​
៦៖ សម្តេច​ស្នើ​ដល់​ក្រសួងសុខាភិបាល សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត តាមរយៈ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ដើម្បី​ព​ន្លឿ​ន​ការដាក់ចេញ​នូវ​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះ ទៅ​ការ​គ្របដណ្តប់​សុខភាព ជាស​កល​នៅ​កម្ពុជា​។ ផែនទី​បង្ហាញផ្លូវ​នេះ​ចាំបាច់​ត្រូវមាន​សុគត​ភាព ជាមួយ ក្របខណ្ឌ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដទៃទៀត ជាពិសេស យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ទើបបាន ដាក់ចេញ ហើយ​អាទិភាព​ចម្បង​បំផុត​ត្រូវ​ផ្តល់​ទៅលើ​ការសម្របសម្រួល​ការលំបាក​របស់​ប្រជាជន ខណៈដែល​ពួកគាត់​ទទួលបាន​សេវា​សុខាភិបាល​មួយ​ប្រកបដោយ​គុណភាព​។

​សូមជម្រាបថា មន្ទីរពេទ្យ​ជាតិ «​តេ​ជោ​សន្តិភាព​» គឺជា​មន្ទី​ពេទ្យ​ដ៏​ធំជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បានចាប់ផ្តើម​សាងសង់ កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២២ ដោយ​ក្រុមហ៊ុន ស៊ី​ជេ​អ៉ី​ស៊ី CJEC co,Ltd សហការ​ជាមួយ​សាលា​រាជធានី ភ្នំពេញ នៅលើ​ផ្ទៃដី​ប្រមាណ ៧.៥៨​ហិកតា ជាប់​វិថី​ឈ្នះ​ឈ្នះ ស្ថិតក្នុង​សង្កាត់​គោក​រកា ខណ្ឌ ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ មន្ទីរពេទ្យ​ជាតិ​នេះ មាន​គ្រែ​សរុប​ទាំងអស់​ចំនួន ៩,៤៩៦​គ្រែ ក្នុងនោះ​គ្រែ​សម្រាក​ព្យាបាល​សម្រាប់​អ្នកជំងឺ​មាន​ចំនួន​សរុប ៩,២៤៤​គ្រែ គ្រែ​សម្រាប់​គ្រូពេទ្យ​ប្រចាំការ​ចំនួន ៤៦​គ្រែ និង​គ្រែ​សម្រាប់​បុគ្គលិក​ស្នាក់នៅ​ចំនួន​២០៦​គ្រែ​៕a ministry a ministry1 a ministry2 a ministry3 a ministry6