» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9307 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699478 នាក់

វ៉ាក់សាំង​ដូ​ស​ទី​៥​នឹង ចាប់ផ្តើម​ចាក់​ពីថ្ងៃ​ទី​៩ ខែមិថុនា

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានសម្រេច​លើ​សំណើរ​របស់​លោកស្រី ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច សម្រាប់​ការចាក់​វ៉ាក់សាំង នៅ​ទូទាំងប្រទេស គឺ​ដូ​ស​ជំរុញ​ទី​៥ នឹងត្រូវ​ចាប់ផ្តើម​ចាក់ ចាប់ពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២​តទៅ សម្រាប់​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​៤​រួចរាល់ ដែលមាន​គម្លាត​ពី​ដូ​ស​ទី​៤ ទៅ​ដូ​ស​ទី​៥ យ៉ាងតិច​៣​ខែ​។a co vid new1 

សារ​សម្លេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើជូន​ជនរួមជាតិ នៅ​ល្ងាច​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២ មុននឹង​សម្តេច​អញ្ជើញ​ចាកចេញ​ពី​កម្ពុជា ឆ្ពោះទៅកាន់​ប្រទេស​ស្វី​ស បានឱ្យដឹងថា គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង បាន​លើក​ជា​ផែនការ​ចំពោះ​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​៤​រួចហើយ ក្នុងនោះ​មាន​មន្ត្រី អ្នកការទូត អ្នកសារព័ត៌មាន សិល្បៈករ សិល្បៈការិនី និង​ពិធីករ ពិ​ធិ​ការិនី​។ ការ​នេះ គណៈកម្មការ​ចំពោះ​កិច្ច សម្រាប់​ការចាក់​សាំង នឹង​ផ្តល់ព័ត៌មាន​លម្អិត ទាក់ទង​នឹង​ទីកន្លែង​សម្រាប់​ការចាក់ សម្រាប់​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាពិសេស​មន្ត្រី​អង្គការសហប្រជាជាតិ និង​ស្ថានទូត​នានា បុគ្គលិក​អង្គការ​ជាតិ និង​អន្តរជាតិ ហើយក៏​ផ្តល់ព័ត៌មាន​ផងដែរ ដល់​អ្នកសារព័ត៌មាន សមាគម​សិល្បៈករ​កម្ពុ​ជា ក្នុង​រាជធានី​ភ្នំពេញ​។

​សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បន្ត​រក្សា​នូវ​ស្ថានភាព​ដ៏​ល្អប្រសើរ​នេះ តាមរយៈ​ការការពារ​ខ្លួន ចំពោះ​មុខការ​រាតត្បាត នៃ​ជំងឺ​ដែល​មិនទាន់​បានបញ្ចប់ ជាមួយនឹង​ការទទួលយក​វ៉ាក់សាំង​។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ដូ​ស​ទី​២​រួចហើយ ត្រូវ​ទៅ​ទទួលយក​ដូ​ស​ទី​៣ ហើយ​ដូ​ស​ទី​៤​នឹង​បន្ត​។ អ្នក​ដែល​នឹងត្រូវ​ចាក់​ដូ​ស​ទី​៥ មិនមាន​ចំនួន​ដល់​៥០​ម៉ឺន​នាក់​នោះទេ​។​សម្តេច​តេ​ជោ ក៏មាន​ប្រសាសន៍​ដែរ​ថា នៅ​ថ្ងៃទី​២០ ខែឧសភា​ជា​ថ្ងៃទី​១៤​ជាប់ៗ​គ្នា​ហើយ ដែល​កម្ពុជា​មិនមាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​។ ក្នុងពេល​ជាមួយគ្នា​នោះ អ្នកជំងឺ​កូ​វីដ​-១៩ នៅតាម​មន្ទីរពេទ្យ​នានា មាន​ត្រឹមតែ​៨​នាក់​ប៉ុណ្ណោះ ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​៤​នាក់ និង​នៅ​ខេត្តបាត់ដំបង​ចំនួន ៤​នាក់​។

អ្នកជំងឺ​ទាំង​៨​នាក់​នេះ មាន​ជំងឺ​ផ្សេងៗ តម្រូវ​ឲ្យ​ទទួល​ការព្យាបាល​បន្ត នៅក្នុង​មន្ទីរពេទ្យ មិនមែនជា​មូលហេតុ​តែមួយគត់ ទាក់ទង​នឹង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នោះទេ​។ នេះ​ជា​ព័ត៌មាន​ដ៏​ល្អ ខណៈ​កាលពី​ពេលមុន​នោះ កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​-១៩ ជាង​២​ម៉ឺន​នាក់ ដែល​អាច​ចាត់ទុកថា ជា​លទ្ធផល​នៃ​ការខិតខំ​របស់​កម្ពុជា ជាពិសេស​ប្រជាពលរដ្ឋ ចេះ​ការពារ​ខ្លួន​តាមរយៈ​វិធាន​សុខាភិបាល និង​តាមរយៈ​ការទទួលយក​វ៉ាក់សាំង​។​

​សម្តេច​តេ​ជោ បាន​សង្កេតឃើញ​ដូច​ទៅនឹង​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​ដែរ​ថា ក្រោយពី​ប្រជាពលរដ្ឋ​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ មិន​គ្រាន់តែ​ជំងឺ​កូ​វីដ មានការ​ថយចុះ​ប៉ុណ្ណោះ​ទេ ជំងឺ​ផ្សេងៗ​ដែល​ធ្លាប់បាន​កើតឡើង​កាលពី​ពេលមុន មុនពេល​ទទួលបាន​វ៉ាក់សាំង ដូចជា​ជំងឺ​ផ្តាសាយធំ​ជាដើម ក៏មាន​ការថយចុះ​ផងដែរ​។ នេះ​ជា​ឥទ្ធិពល​នៃ​វ៉ាក់សាំង ដែល​ប្រជាពលរដ្ឋ​ទទួលបាន​កន្លងទៅ តាមរយៈ​យុទ្ធនា​ការចាក់​វ៉ាក់សាំង ដែល​គិត​មកដល់ពេលនេះ កម្ពុជា​បាន​ចាក់​ជាង​១៥​លាន​នាក់ ក្នុងចំណោម​១៦​លាន​នាក់​។​​សម្តេច បញ្ជាក់ថា វ៉ាក់សាំង​មិន​ត្រឹមតែ​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​កូ​វីដ​នោះទេ ក៏ប៉ុន្តែ​ក៏បាន​ជួយ​មិន​ឲ្យ​មាន​ជំងឺ​រាតត្បាត​ផ្សេងៗ​ទៀត​។

​