» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10889 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981925 នាក់

លោកស្រី ឱ វណ្ណឌី​ន​៖​អ្នកណា​ថា តន្ត្រីករ មិញ សុធី​វណ្ណ​ហៅ​តូម្ចាស់បទលក់ស្រែចូលបារ ឆ្លង​កូ​វីដ​-១៩?

 

​ភ្នំពេញ​៖ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ក្លែង ក្លាយ ដែល​បាន​ផ្សព្វផ្សាយ​ថា លោក មិញ សុធី​វណ្ណ (​ហៅ តូ​) ជា​តន្ត្រីករ និង​មាន​តួនាទី​ជា​ឧ​ត្ត​ម​សេនីយ៍​នៅ​ក្រសួង មហាផ្ទៃ​ផង​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ពី​ភរិយា ។​A Co din 

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន នា​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា​នេះ​បាន​ប្រាប់​កាសែត​ថា “​ខ្ញុំ​សូម​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​មិន​ពិត​នេះ​។ មិនមាន​ករណីបែបនេះ​ឡើយ ហើយ​ក្រសួង​តែងតែ​ផ្តល់​បច្ចុប្បន្នភាព​ពី​ស្ថានភាព​កូ​វីដ​-១៩​នៅ​កម្ពុជា ដោយ​ភាពជាក់លាក់ និង​មាន​តម្លាភាព​។ ខ្ញុំ​សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ចាត់ការ​លើ​ជន​បំពុលសង្គម​នេះ​ផង​”​។​

​សូមបញ្ជាក់ថា ថ្មីៗ​នេះ​មានការ​ផ្សាយ​ថា តាម​ពត៌មាន​ក្រៅផ្លូវការ​ពី​ក្មួយបង្កើត​របស់​មិញ​សុធី​វណ្ណ​(​តូ​) អ្នកលេង​ភ្លេង និង​ជា​ឧ​ត្ត​ម សេនីយ៍​នៅ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​កូន​គាត់​ថា គាត់​បាន​ឆ្លង​កូ​វីដ ពី​ប្រពន្ធ​គាត់​ដែល​ទើបនឹង​មកពី​អាមេរិក​ថ្មីៗ​នេះ (same flight with the 2 US diplomats tested positive for COVID-19) ហើយ​គាត់​ទើប​ទទួល លទ្ធផល​ធ្វើ​តេស​នៅថ្ងៃនេះ​។ គាត់​រស់នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោ ហើយ​ឥឡូវនេះ អង្គភាព​ធ្វើការ​របស់គាត់​នៅ​ក្រសួង មហាផ្ទៃ បាន​បញ្ជា​ឲ្យ​បិទ​៣​ថ្ងៃ តែ​គាត់​អាច​ចម្លង​ទៅ​ក្រុមគ្រួសារ កូន​របស់គាត់ សហការី​រួមការ​ងារ និង​សហគមន៍​នៅក្នុង​បុរី ដែល​គាត់​រស់នៅ ដោយសា​គាត់​បាន​ចូលរួម​ពិធីជប់លៀង និង​ការជួប​ជុំគ្នា​ជា​ហូរហែរ​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ​។​

​តាម​បាយ​ការ​ណ៏​ប្រចាំថ្ងៃ​ពី​យក​រដ្ឋា​ន​ប្រយុទ្ធ​ជម្ងឺឆ្លង នៃ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ មាន​អ្នកជា​សះស្បើយ​ចំនួន​៤​នាក់ ហើយ​ពុំ​រកឃើញ​ករណី​ឆ្លង​ថ្មី​ទេ​។ ដូច្នេះ​ចំនួន​អ្នក​ឆ្លង​សរុប​ចំនួន​២២៥​នាក់ អ្នក​សំរាក​នៅ​ពេទ្យ​ចំនួន​៧៨​នាក់ ហើយ​ជាសះស្បើយ​សរុប ចំនួន​១៤៧​នាក់ មិនមាន​ករណី​ស្លាប់​ទេ​។​តែ​យ៉ាងណា​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ការពារ​ខ្លួន​ដោយ​ខ្លួនឯង​ផង​!​។​a co din1