វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4414 នាក់
ម្សិលមិញ 4027 នាក់
សរុប 14157084 នាក់
ភ្នំពេញ ៖ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន សម្រេចកាត់៖ផ្ទៃដីបឹងតាមោកជិត៣០០ហិកតាទៀតជូនក្រសួងការពារជាតិ ដើម្បីរៀបចំអគ្គបញ្ជាការដ្ឋាន កងយុទ្ធពលខេមរៈភូមិន្ទ និងប្រើប្រាស់ជាកន្លែងដឹកនាំបញ្ជាយុទ្ធសាស្ត្រយូរអង្វែង។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដែលសារព័ត៌មានក្នុងស្រុកមួយ ទទួលបាននៅថ្ងៃ៦កក្កដានេះ។
សូមបញ្ជាក់ថាការកាត់ផ្ទៃដីបឹងតាមោកទំហំ ២ ៩៨៥ ៤៧២ ម៉ែត្រក្រឡា ឬស្មើនឹងជិត៣០០ហិកតានៅពេលនេះ គឺជាលើកទី៤ហើយ។ កាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០២០ រដ្ឋាភិបាលក៏បានសម្រេចកាត់ផ្ទៃដីបឹងតាមោក ឬបឹងកប់ស្រូវនេះ ទំហំ ៧៥ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ឱ្យទៅសាលារាជធានីភ្នំពេញ ដើម្បីបង្កើតសួន និងឧទ្យានធម្មជាតិសាធារណៈ។
បន្ទាប់មកនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី បានជូនដំណឹងពីការកាត់ផ្ទៃបឹងតាមោក ទំហំ៣៤ហិកតាបន្ថែមទៀត ដោយក្នុងនោះ គឺ៣០ហិកតា ត្រូវប្រគល់ទៅលោកស្រី គីម ហ៊ាង ជាតំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា)។សជណរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ពុំបានប្រាប់ថា ការផ្តល់ផ្ទៃបឹងតាមោក ៣០ហិកតា ទៅឲ្យលោកស្រី គីម ហ៊ាង ក្នុងបំណងអ្វីទេ។
ឯ អនុក្រឹត្យ កាលខែ សីហា ឆ្នាំ២០១៨ រដ្ឋាភិបាលសម្រេចថា ត្រូវកាត់ផ្ទៃបឹងតាមោកទំហំ២០ហិកតាសម្រាប់បង្កើតជាទីផ្សារបន្លែថ្មីជំនួសឲ្យទីតាំងចាស់នៅផ្សារដើមគរ។បឹងតាមោក ឬបឹងកប់ស្រូវ មានផ្ទៃទឹកនិងផ្ទៃដីសរុប ៣ ២៣៩,៧ ហិកតា តាមការកំណត់នៅក្នុងអនុក្រឹត្យ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក ជាសម្បត្តិសាធារណៈរបស់រដ្ឋ។