» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8952 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659459 នាក់

រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ចុះ​ផ្ទាល់ បង្ក្រាប​គ្រឿងចក្រ និង​ឃាត់ខ្លួន​មនុស្ស​០៧​នាក់ ករណី​វ៉ៃ​ព្រៃភ្នំ​រុករក​រ៉ែ​នៅ​ពោធិសាត់​

​ខេត្តពោធិ៍សាត់​៖ នា​ព្រឹក​ថ្ងៃ សៅរ៍ ទី ២១ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កិច្ចសហការ​លោក សាយ សុជាតិ អភិបាលរង​ខេត្តពោធិ៍សាត់ អមដោយ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​កងកម្លាំង​អាវុធហត្ថ​ខេត្តពោធិ៍សាត់ បាន​ចុះបង្ក្រាប​បទល្មើស គ្រឿងចក្រ​អេស្កាវ៉ាទ័រ​កាយ នឹង​វ៉ៃ​ព្រៃភ្នំ​រុករក​រ៉ែ នៅ​ចំណុច​ភ្នំ​យាយ​ម៉ៅ ភូមិ​បឹង​ត្នោត ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ ។​a phallet 

​សម​ត្ត​កិច្ច​ចំរុះបាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៧​នាក់ ក្នុងនោះ​មាន​មេការ​គ្រឿងចក្រ​០១​នាក់​ផងដែរ និង​បាន​បញ្ជូនទៅ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​
​កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២៣​មាន​សេចក្តីរាយការណ៍​ថា មាន​ក្រុមហ៊ុន​មួយ​យក​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ឈូសឆាយ វ៉ៃ​ព្រៃភ្នំ​យាយ​ម៉ៅ ដែលជា​សម្បត្តិ​របស់រ​ដ្ឋ ដោយ​សំអាងថា មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​រដ្ឋបាល​ខេត្តពោធិ៍សាត់​?​។​

​ប្រភព​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ភ្នំ​ដែល​ឈ្មួញ​កំពុង​ដាក់​គ្រឿង​ចាក់​វ៉ៃ​ព្រៃ កាយ​ដើម្បី​រុករក​រ៉ែ នៅ​ចំណុច​ភ្នំ​យាយ​ម៉ៅ ភូមិ​បឹង​ត្នោត ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ប្រជាពលរដ្ឋ​ក៏​ធ្លាប់​ឃើញ​កម្លាំង​អង្គការ ហ្វា​យ​អេ​តក៏មាន ចុះទៅ​ទីនោះ​ផងដែរ​​ប៉ុន្តែ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ បែរជា​មិនដែល​ចុះទៅពិនិត្យ​នៅ​ទីតាំង​ខាងលើ​នោះឡើយ​?​។​​ប្រជាពលរដ្ឋ ក្នុង​ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ សម្ដែង​ការអបអរ និង​សរសើរ​ចំពោះ ឯកឧត្តម អៀង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដែល​ចុះ ដឹកនាំ​បញ្ជា​ផ្ទាល់ ក្នុងការ​បង្ក្រាប​ក្រុម​គ្រឿងចក្រ​ខាងលើនេះ​។ ពួកគាត់​បន្តទៀតថា កន្លងមក​ក្រុម​គ្រឿងចក្រ​វ៉ៃ​ព្រៃ​កាយ​ភ្នំ​នេះ បាន​បង្ករ​ភាពអនាធិបតេយ្យ​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់ នៅ​ទ្រុងទ្រាយ​ធនធាន​ភ្នំ​ធម្មជាតិ ឥត​ស្ដាយស្រណោះ ហើយ​កន្លងមក ក៏​មិនដែល​ឃើញ មាន​សមត្ថកិច្ច​ណា​ចុះបង្ក្រាប និង​សួរនាំ​ឡើយ ។​a phallet1 a phallet2 

​