» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1513 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767579 នាក់

មេ​គយ​ពីរ​នាក់​លេបថ្នាំ​ប្រឆាំងច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវីលបាន​៥​ទៅ​១០​ឆ្នាំ​ទៀត​


​ភ្នំពេញ​៖ លោក ឈួន ហៃ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តកំពង់ស្ពឺ និង​លោក​ប៉ោ សួន អនុប្រធាន​នាយក​រដ្ឋា​ន កិច្ចការ​ច្បាប់​សវនកម្ម និង​ទំនាក់ទំនង​សាធារណៈ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ត្រូវបាន​មន្ត្រី​គយ​ដូចគ្នា​និយាយថា​បានទទួល​ជោគជ័យ​ក្នុងការ​លេបថ្នាំ​ពន្យា​អាយុ​ចូលនិវត្តន៍​ប្រឆាំង​ច្បាប់​សហ​លក​ន្តិ​កៈ​មន្ត្រីរាជការ​ស៊ីវិល​។a custom hay

​ប្រភព​ដដែល​បាន​បន្តថា រឿង​លោក ឈួន ហៃ និង​លោក​ប៉ោ សួន លេបថ្នាំ​ពន្យា​អាយុ​ចូលនិវត្តន៍​បានធ្វើ​ឲ្យ​មន្ត្រី​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និយាយ​ខ្សឹបខ្សៀវ​ពេញ​កន្លែងធ្វើការ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា លោក​ទាំងពីរ​នាក់​នេះ ពិតជា​មិនធម្មតា​រត់ការ​លេបថ្នាំ​ពន្យា​អាយុ​ចូលនិវត្តន៍​បាន​ដោយ​ក្នុងនោះ​លោក ប៉ោ សួន ពន្យា​អាយុ​បាន ១០​ឆ្នាំ និង​លោក ឈួន ហៃ ពន្យា​អាយុ​បាន ៥​ឆ្នាំ​។​

​មន្ត្រី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាដែលចង់បានថ្នាំលេបដែរ​បាន​ទម្លាយ​ឲ្យ​ដឹងថា បើ​យោងតាម​តារាង​ទូទាត់​បៀវត្ស​ឆ្នាំ​២០២១ គឺ​លោក ប៉ោ សួន អនុប្រធាន​នាយក​រដ្ឋា​ន កិច្ចការ​ច្បាប់​សវនកម្ម និង​ទំនាក់ទំនង​សាធារណៈ កើត​នៅ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​១៩៦៤​។ ស្រាប់តែ​នៅក្នុង​តារាង​ទូទាត់​បៀវត្ស​ឆ្នាំ​២០២២ គឺមាន​ការកែប្រែ​ឆ្នាំ​កំណើត​ដោយ​លោក ប៉ោ សួន កើត​នៅ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​១៩៧៤ ពោលគឺ​ពន្យា​អាយុ​ចូលនិវត្តន៍​បាន ១០​ឆ្នាំ​។​

​ចំណែក​លោក ឈួន ហៃ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តកំពង់ស្ពឺ វិញ គឺ​នៅក្នុង​តារាង​បៀវត្សរ៍​ឆ្នាំ​២០២១ គឺ​កើត​នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​១៩៦៣​។ ស្រាប់តែ​នៅក្នុង​តារាង​បៀវត្សរ៍​ឆ្នាំ​២០២២ បាន​កែប្រែ​ឆ្នាំ​កំណើត គឺ​កើត​នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​១៩៦៨ ពោលគឺ​ពន្យា​អាយុ​ចូលនិវត្តន៍​បាន ៥​ឆ្នាំ​។​

មិនដឹងថា​តើ​ថ្នាំ​ពន្យា​អាយុ​ចូលនិវត្តន៍​ជា​ថ្នាំ​ដូចដែល​លោក​គុណ​ញឹម​មេគ​យ​ធំស្រុក​ខ្មែរ​លេប​ដែរ​ឬ​ជា​ប្រភេទ​ថ្នាំ​ផលិត​ត្រឹមណា​នោះទេ​។​សម្រាប់​លោ​កប​ណ្ឌឹ​ត​គុណ​ញឹម​មេ​គយ​ធំ​ដែល​ដល់​អាយុ​ចូលនិវត្តន៍​វិញ​លោក​ប្រើ​ថ្នាំ​ខ្លាំងណាស់​គឺ​លោក​អាច​នៅ​ធ្វើជា​មេ​គយ​បាន​មួយ​អាណត្តិ​រាជរដ្ឋាភិបាល​ក្រោយ​ឬបន្តទៀត​។​នេះ​បើតាម​ការប្រកាស​របស់​នាយករដ្ឋមន្ត្រី​សម្តេច​តេ​ជោ​ពេល​សម្ពោធ​ស្នាក់ការ​គយ​នាពេល​ថ្មីៗ​កន្លងមកនេះ​។​a custom hay1 a custom hay2 a custom hay3