» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6144 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696315 នាក់

ប្រតិភូ​មន្ត្រីជាន់ខ្ពស់​ក្រសួង​យុ​តិ្ត​ធម៌ ជួបប្រជុំ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ស្តីពី​ការគ្រប់គ្រង ចាត់ចែង និង​ការ​រឹបអូស​ផល​នៃ​បទល្មើស​


​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​តិ្ត​ធម៌ បាន​ដឹកនាំ​ប្រតិភូ​មន្ត្រីជាន់ខ្ពស់​ក្រសួង​យុ​តិ្ត​ធម៌ ចូលរួម​កិច្ចប្រជុំ​ជាមួយ​លោក​កិ​តិ្ត​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សហការី ដើម្បី​ពិភាក្សា​លើ​ការគ្រប់គ្រង ចាត់ចែង និង​ការ​រឹបអូស​ផល​នៃ​បទល្មើស​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ។​a corup justic 

​នៅក្នុង​កិច្ចប្រជុំ​នេះ ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​ទាំងពីរ​បាន​ពិភាក្សា​អំពី​ក្របខណ្ឌ​ច្បាប់​ជា​ធរមាន ការអនុវត្ត​ជាក់ស្តែង បញ្ហា​ប្រឈម​នានា និង​វឌ្ឍនភាព​សំខាន់ៗ ដែល​ស្ថាប័ន​ទាំងពីរ​សម្រេចបាន​លើ​ការងារ​គ្រប់គ្រង ចាត់ចែង​វត្ថុតាង និង​ផល​នៃ​បទល្មើស​។ ភាគី​ស្ថាប​ន័​ទាំងពីរ​ក៏បាន​លើកទ្បើង​អំពី​សារៈសំខាន់​នៃ​ការកសាង​ក្របខណ្ឌ​ច្បាប់​បន្ថែមទៀត ឱ្យមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ការពង្រឹង​សមត្ថភាព​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង ការចាត់ចែង​វត្ថុ​ចាប់យក និង​ផល​នៃ​បទល្មើស ដើម្បី​បំពេញ​នូវ​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​កម្ពុជា ក្នុងនាម​ជា​សមាជិក​នៃ​អនុសញ្ញា UNCAC ក៏ដូចជា​ដោះស្រាយបាន​នូវ​បញ្ហា​ប្រឈម​ជាក់ស្តែង​មួយចំនួន​។ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​លើ​យន្តការ​ទំនាក់ទំនង និង​សម្របសម្រួល​ការងារ តាមរយៈ​ការចាត់តាំង​ឱ្យមាន​ជន​បង្គោល ក្នុងការ​បំពេញការងា​រ​ខាងលើនេះ​។​

​លោក​កិ​តិ្ត​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង បាន​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព និង​សមិទ្ធផល​ការងារ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​របស់​ក្រសួង​យុ​តិ្ត​ធម៌ ក្រោម​ការដឹកនាំ​របស់​លោក កើត រិ​ទ្ធ ជាពិសេស​ការអនុវត្ត​ដោយ​ជោគជ័យ​នៃ​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត ដែល​សមិទ្ធផល​នេះ​បាន​ចូលរួមចំណែក​លើកកម្ពស់​វិស័យ​យុ​តិ្ត​ធម៌ ក៏ដូចជា​បម្រើ​ដល់​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​

​លោក កើត រិ​ទ្ធ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មូលវិចារណ៍​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា សមិទ្ធផល​ដំបូង​របស់​ក្រសួង​យុ​តិ្ត​ធម៌​ដែល​សម្រេចបាន​នេះ ក៏ដោយ​សារ​មានការ​ចូលរួមចំណែក​ពី​ថ្នាក់ដឹកនាំ​ក្រសួង ម​ន្រី្ត​រាជការ និង​ស្ថាប័ន​តុលាការ ក៏ដូចជា​ការគាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​៕a corup justic1 a corup justic2 

​