» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10385 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700556 នាក់

កម្ពុ​ជាមាន​អោនភាព​ពា​ណិ​ជ្ចក​ម្ម​ជាមួយ​ចិន​១០​ដង​ក្នុង​ការរកស៊ី​ជាមួយគ្នា​បើ​ប្រៀ​ជាមួយ​អាមេរិក​កម្ពុជា​ខ្លាំង​ជាង​

​ភ្នំពេញ​៖ បើទោះបីជា​ប្រទេស​ចិន​ឈរ​លំដាប់​លេខ​១​ក្នុង​ការរកស៊ី​បណ្តាក់ទុន​នៅ​កម្ពុជា​ក្តី​ក៏​ការនាំ​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​នៅមាន​ឱនភាព​ច្រើន​បើ​ប្រៀប​ជាមួយ​អាមេរិក​។​ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​អាមេរិក នៅក្នុង​រយៈពេល ៩ ខែ​ដំបូង​ឆ្នាំ ២០២៣ មាន​ទឹកប្រាក់​សរុប​ជាង ៧ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​តិចតួច​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២២​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)​។​a cambodia trade 

​តារាង​ស្ថិតិ​របស់ GDCE ឱ្យដឹងថា ចាប់ពី​ខែមករា​-​ខែកញ្ញា ឆ្នាំ ២០២៣ ការធ្វើ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​សរុប ៧,០៨ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៣ ភាគរយ​ធៀប​នឹង​រយៈពេល ៩ ខែ​ឆ្នាំ ២០២២ ដែលមាន ៧,៣ ពាន់​លាន​ដុល្លារ ដែល​នៅ​ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​អាមេរិក មានតម្លៃ ៦,៩ ពាន់​លាន​ដុល្លារ ថយចុះ ២,១ ភាគរយ និង​ទំនិញ​អាមេរិក​នាំមក​កម្ពុជា ១៨១,០២ លាន​ដុល្លារ ថយចុះ ២៧,៨ ភាគរយ​។​​បើ​ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព ៦,៧២ ពាន់​លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២២ មាន​ចំនួន ៦,៨ ពាន់​លាន​ដុល្លារ​។ ប្រទេស​អាមេរិក​គឺជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំ​ទី ២ របស់​កម្ពុជា ដោយមាន​ចំណែក ២០,១៣ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២៣ ដែលមាន​ចំនួន ៣៥,១៦ ពាន់​លាន​ដុល្លារ​។​

​ដោយឡែក​សម្រាប់​ការ​រ​ក​ស៊ី​ជាម​យ​យ​ចិន​វិញ​បើ​យោងតាម​ទិន្នន័យ​ពាណិជ្ជកម្ម ដែល​ចេញផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញថា​៖ ប្រទេស​ចិន នៅតែ​បន្ត​ឈរ​លេខ​រៀង​ទី​១ មាន​ទំហំ​ពាណិជ្ជកម្ម​ធំជាងគេ បន្ទាប់ពី​អាមេរិក មាន​ចំនួន​ជាង ៧​ពាន់​លាន​ដុល្លារ វៀតណាម ៤.៧​ពាន់​លាន​ដុល្លារ ថៃ ២.៨​ពាន់​លាន​ដុល្លារ និង​ជប៉ុន សម្រេចបាន ១.៣​ពាន់​លាន​ដុល្លារ​។ ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម ដ៏​ធំ​បំផុត​របស់​កម្ពុជា ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ជាង ៩ ពាន់​លាន​ដុល្លារ គិត​ត្រឹម​រយៈពេល ៩​ខែ ចាប់ពី​ខែមករា ដល់ក​ញ្ញា ឆ្នាំ​២០២៣​នេះ ពោលគឺ​កើនឡើង ៣.៤​ភាគរយ បើ​ធៀ​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ ២០២២ មាន​ចំនួន ៨.៧ ពាន់​លាន​ដុល្លារ​។

ចំពោះ​ផលិតផល​នាំចេញ​សំខាន់ៗ​របស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន រួមមាន​៖ សម្លៀកបំពាក់ គ្រឿងចក្រ និង​ឧបករណ៍​អគ្គិសនី ផលិតផល​ស្បែកជើង ទំនិញ​ស្បែក គ្រាប់​ធញ្ញជាតិ គ្រឿងសង្ហារិម កៅស៊ូ ផ្លែឈើ បន្លែ គុជ ប្រដាប់​ក្មេង​លេង និង​វាយ​ន​ភណ្ឌ​។ ចំណែក​ទំនិញ​នាំ​ពី​ចិន​មកវិញ មានដូចជា ក្រណាត់​ចាក់ ក្រណាត់​ត្បាញ​ពី​កប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់​ផ្សេងៗ បរិក្ខារ គ្រឿង​អេឡិចត្រូនិក វត្ថុ​ធាតុ​ពី​ប្លា​ស្ទិ​ក អាលុយមីញ៉ូម ក្រដាស និង​ក្រដាសកាតុង​ជាដើម​។​​ជាក់ស្តែង​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹង​ទៀតថា កាលពី​ឆ្នាំ ២០២២​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន មាន​ចំនួន​សរុប ១១ ៦៨៦,១៦៤ លាន​ដុល្លារ កើនឡើង ៤,៤ ភាគរយ​ធៀប​ឆ្នាំ ២០២១ ក្នុងនោះ​កម្ពុជា នាំ​ទំនិញ​ទៅ​ទីផ្សារ​ប្រទេស​ចិន ១ ២៤០,៦៣ លាន​ដុល្លារ ថយចុះ ១៧,៩ ភាគរយ និង​ទំនិញ​នាំចូល​ពី​ចិន មាន ចំនួន ១០ ៤៤៥,៥៣៣ លាន​ដុល្លារ កើន ៧,៩ ភាគរយ​។

កម្ពុជា​-​ចិន បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ចាប់ពី​ឆ្នាំ​២០១០​កន្លងមក​។ ចក្ខុវិស័យ​របស់​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​ទាំង​២ កម្ពុជា​-​ចិន ក្នុង​ក្របខណ្ឌ គោលនយោបាយ​វិថី​សូត្រ ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្ស៍​ទី​២១ បាន​ប្តេជ្ញា​ខិតខំ​រួមគ្នា ជំរុញ​ការកសាង​សហគមន៍​ជោគវាសនា​តែមួយ កម្ពុជា​-​ចិន និង​ប្តេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើនឡើង​លើស ១២ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២៣​នេះ​.​។​​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ ថ្មីៗ​នេះ​បាន​ប្រាប់ថា បើ​និយាយ​ពី​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម គឺ​ប្រទេស​ទាំង ២ បានធ្វើ​ជាមួយគ្នា​រាប់រយឆ្នាំ​មកហើយ​។ ដោយសារ​ប្រទេស​ចិន មាន​ប្រជាជន​ច្រើន និង​សកម្មភាព​សេដ្ឋកិច្ច​ខ្លាំង​ដូច្នេះ​បរិមាណ​ទំនិញ​ដ៏​ច្រើន​ដែល​ប្រទេស​ចិន​នាំមក​កម្ពុជា វា​មិនមែនជា​រឿង​ចម្លែក​ទេ​។​

​លោក​បន្តថា សម្រាប់​ចំនួន​ទឹកប្រាក់​ដែល​ចិន​នាំ​ទំនិញ​មក​កម្ពុ​ជាច្រើន​ក្នុង​ពេលនេះ គឺ​ដោយសារ​ភាគច្រើន​នៃ​ទំនិញ​ទាំងអស់នោះ គឺជា​វត្ថុធាតុដើម ឬ​គ្រឿងផ្សំ​គាំទ្រ​ឱ្យ​សកម្មភាព​ផលិត​សម្រាប់​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។​​លោក​អះអាងថា​៖ «​ទោះបី​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ កើនឡើង​ប៉ុន្តែ​សម្រាប់​កម្ពុជា​វា​អាចមាន​សញ្ញា​មិនល្អ​ខ្លះ ដោយសារ​ការនាំចេញរ​បស់​ខ្លួន​ធ្លាក់ចុះ​។ កម្ពុជា​ត្រូវតែ​ខិតខំ​ធ្វើ​ពិពិធ​កម្ម ទំនិញ​នាំចេញ​របស់ខ្លួន​បន្ថែម​ទៀត ដើម្បី​លើកកម្ពស់​សមត្ថភាព​នាំចេញ​ឱ្យបាន​កាន់តែខ្លាំង​»​។​a cambodia trade1 


​