» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10326 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700497 នាក់

គណបក្ស​ប្រជាជន​ប្រកាស​ពី​ការចង​សម្ព​ន្ធ័​ភា​ពា​ជាមួយ​គណបក្សនយោបាយ​តូចៗ​ផ្សេង​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​ស្វាគមន៍ និង​ពេញចិត្ត ចំពោះ​បំណង​ចងសម្ព័ន្ធភាព​ជាមួយ​បក្សនយោបាយ​នានា ដែល​បាន​ដាក់សំណើ​ទៅកាន់​បក្ស​ប្រជាជន​កម្ពុជា​. តាមរយៈ​សារ​សំឡេង​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម នៅ​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២៣​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា​ពេញចិត្ត​នឹង​ការ​ចងសម្ព័ន្ធភាព លើ​មូលដ្ឋាន​នៃ​ការគោរព​ឯករាជ្យភាព​នៃ​គណបក្ស​រៀងៗ​ខ្លួន​។​a cpp aligner2 

​សម្តេច​តេ​ជោ​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្យាយាម​ត្រួតត្រា​ទៅលើ​គណបក្សនយោបាយ​ដទៃ​នោះទេ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ពេញចិត្ត​នឹងធ្វើ​ការ​ជាមួយ​គណបក្ស​ផ្សេងទៀត ដោយ​គោរព​នូវ​ឯករាជ្យ​រប​ស់​គណបក្ស​ដទៃ ។​សម្តេច​តេ​ជោ «​យើង​មិនបាន​គិតថា គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ធំ រីឯ​គណបក្ស​ដទៃ​មិនបាន​ចូលរួម​បោះឆ្នោត ឬ​បាន​ចូលរួម​បោះឆ្នោត តែ​គ្មាន​កៅអី​ក្នុង​សភា ជា​គណបក្ស​តូចតាច ឬ​ជា​គណបក្ស​ដែល​មិន​ស័ក្តិសម​ធ្វើជា​ដៃគូ​នោះទេ​។ យើង​ផ្តល់​ការគោរព​ចំពោះ​គណបក្ស​ទាំងអស់ ដែល​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួងមហាផ្ទៃ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូស​បញ្ជាក់ទៀតថា «​យើង​ពិត​ជាមាន​តម្រូវការ​នៅក្នុង​ការរួបរួម​រវាង​គណបក្សនយោបាយ​នៅ​កម្ពុជា ដើម្បី​សម្រេច​គោលដៅ​នៃ​ការរក្សា​សន្តិភាព​ធានា​ការអភិវឌ្ឍន៍​រក្សា​ពេល​វែង ចូលរួម​ជាមួយគ្នា ដើម្បី​ការពារ​នូវ​ឯករាជ្យ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​នូវ​របបរាជានិយម អាស្រ័យ​ធម្មនុញ្ញ ការពារ​នូវ​លទ្ធិប្រជាធិបតេយ្យ សិរី​ពហុបក្ស ការពារ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។ [...] យើង​ក៏មាន​កាតព្វកិច្ច​ក្នុងការ​កម្ចាត់​ចោល​នូវ​នយោបាយ​ជ្រុលនិយម ចេញ​ឱ្យ​ផុតពី​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធានា​ទៅដល់​សាមគ្គីភាព ឯកភាព​ជាតិ ក៏ដូចជា​រក្សា​នូវ​សន្តិភាព ដើម្បី​ធានា​នូវ​ការអភិវឌ្ឍន៍​ក្នុង​រយៈពេល​វែង​»​។​

​សូមបញ្ជាក់ថា​មាន​គណបក្ស​ន​យោ​យ​បាយ​ចំនួន​១៣​ទៀត បាន​លើកសំណើ​មួយ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២៣ ដើម្បី​ស្នើសុំ​ចងសម្ព័ន្ធភាព​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា​។​​តាមរយៈ​សំណើ​រួម ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន គណ​កប្ស​ទាំងនោះ បាន​លើកឡើងថា «​យើងខ្ញុំ​ទាំងអស់គ្នា​មាន​កិត្តិយស សូម​គោរព​ជម្រាបជូន សម្តេច​ប្រធាន មេត្តា​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​ថា គណបក្ស​យើងខ្ញុំ​ទាំងអស់គ្នា​ដូច​មាន​រាយ​ឈ្មោះ​ភ្ជាប់​មក​ជាមួយនឹង សំណើសុំ​ចងសម្ព័ន្ធភាព ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ មាន​គោលបំណង​ចងសម្ព័ន្ធភាព​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឆ្លាត​វៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្ដេច​ប្រធាន ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​សុខសន្តិភាព រក្សាបាន​ស្ថិរភាព និង​ការអភិវឌ្ឍន៍​ប្រទេស​រីកចម្រើន​ឥតឈប់ឈរ​»​។​

មានការ​កត់សម្គាល់ថា​ការប្រកាស​ពី​ការចង​សម្ព​ន្ធ័​ភាព​ដែល​មិន​ដែលមាន​នាពេល​កន្លងមក​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​ផ្សេងៗ​បាន​កើតឡើង​បន្ទាប់ពី​គណបក្ស​ភ្លើងទៀន​និង​គណបក្សនយោបាយ​ចំនួន​៣​បានប្រកាស​ពី​ការចង​សម្ព​ន្ធ័​ភាព​ជាមួយគ្នា​ដើម្បី​ឈ្ពោះ​ទៅរក​ការបោះឆ្នោត​នាពេលខាងមុខ​។​a cpp aligner a cpp aligner1 


​