» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9209 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699380 នាក់

ចាប់​ចិន​ប្រដាប់អាវុធ​និង​គ្រឿងញៀន​៣​នាក់​នៅ​ខេត្ត​ព្រះសីហនុ​

​ព្រះសីហនុ​៖ ប៉េអឹម​ខេត្ត​ព្រ​សីហនុ បាន​ប្រតិបត្តិការ​៣​ថ្ងៃ បង្ក្រាប​ក្រុម​ម៉ាហ្វីយ៉ា​ចិន​៣​នាក់ ដកហូត គ្រឿងញៀន និង​អាវុធ​ទំនើប​ជាច្រើន​ដើម ។ ប្រ​ភ​ពី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹងថា​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ម៉ាហ្វីយ៉ា​ជនជាតិ​ចិន​នេះ ធ្វើតាម​បណ្តឹង​របស់​ជនរងគ្រោះ កាលពី​វេលា​ម៉ោង​១៤:៥៣​នាទី ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២៣ កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ បានទទួល​បណ្តឹង​ពី​ឈ្មោះ ងួន សុខុម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកគ្រប់គ្រង​ហាង​ស្បែកជើង​ម៉ាក​ណៃ​គី ស្នាក់នៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ប្តឹង​ទៅលើ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន ២​នាក់ ប្រើ​គណនី​តេ​ឡេ​ក្រាម​ឈ្មោះ SAO ZHU 11 ផ្ញើ​វីដេអូ​ដៃ​កាន់​កាំភ្លើងខ្លី ផ្ញើ​សារ​សម្លេង​គំរាមកំហែង​លើ​ឈ្មោះ ងួន សុខុម ។​a china drug1 

​រហូតដល់​ម៉ោង​១៨:៣៥​នាទី ថ្ងៃ ខែ ឆ្នាំ​ដដែល កម្លាំង​ជំនាញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី តាក វីរៈ នាយការិយាល័យ ចុះទៅ​ចំណុច​មុខ​ផ្សារ​ទំនើប​ព្រី​ន​ម៉​ល ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ បាន​នាំខ្លួន​ខ្លួន​សង្ស័យ​ចំនួន ០២​នាក់ ឈ្មោះ GANG ZHAO KUN ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក កុំព្យូទ័រ​ស្នាក់នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ និង​ឈ្មោះ XIONG KUA ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ ចិន មុខរបរ​បុគ្គលិក​កុំព្យូទ័រ​ស្នាក់នៅ ភូមិ​១​សង្កាត់​៣ ក្រុងព្រះសីហនុ និង​ចាប់យក​វត្ថុតាង ទូរស័ព្ទ​ចំនួន ០២​គ្រឿង​, ម្សៅ​ស​ថ្លា និង​គ្រាប់​ពណ៌​ក្រហម​សង្ស័យ​សារធាតុ​ញៀន ចំនួន ០១​កញ្ចប់​, រថយន្ត​ចំនួន ០១​គ្រឿង​។​

​ជនសង្ស័យ​បាន​សារភាព ខ្លួន​បាន​លាក់ទុក​អាវុធ​ចំនួន ០៤​ដើម នៅក្នុង​បន្ទប់​បឹង​ហ្កា​ឡូ​ដែល​ខ្លួន​ស្នាក់នៅ​ស្ថិត​ក្នុងភូមិ​២ សង្កាត់​៣ ក្រុងព្រះសីហនុ ក្រោយ​ស្តាប់​ចម្លើយ នៅវេលា​ម៉ោង​២០:០០​នាទី ថ្ងៃ ខែ​ឆ្នាំ​ដដែល កម្លាំង​អាវុធហត្ថ​ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ សួ ស៊ន ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ កម្លាំង​បាន​ចុះទៅ​ចំណុច​បឹង​ហ្កា​ឡូ​មួយកន្លែង ស្ថិត​ក្នុងភូមិ​២ សង្កាត់​៣ ក្រុងព្រះសីហនុ និង​បានធ្វើ​ឆែកឆេរ​រកឃើញ​វត្ថុតាង​រួមមាន​អាវុធ​វែង​ម៉ាក INDONESIA លេខ SS1-V1KAI556 ចំនួន ០១​ដើម បង់​០១ គ្រាប់​ចំនួន ១៦​គ្រាប់​, អាវុធ​វែង​ម៉ាក REMINGTON-MODEL870 ចំនួន ០១​ដើម (​គ្មាន​គ្រាប់​), អាវុធ​វែង​ម៉ាក COLT-DEFFENSE ចំនួន ០១​ដើម (​កាំភ្លើង​ជ័រ​), អាវុធ​ខ្លីម៉ាក GLOCK19 ចំនួន ០១​ដើម បង់ ០១ គ្រាប់​ចំនួន ០៦​គ្រាប់​, ម៉ូតូ​ចំនួន ០១​គ្រឿង​ម៉ាក KAWASAKI ZX10R ពណ៌​ខ្មៅ​+​បៃតង គ្មាន​ស្លាក​លេខ​, កែវឆ្លុះ​ចំនួន ០៣, គ្រាប់​ហ្វាំ​ង​ដឺ​ឡុង​ចំនួន ០២​គ្រាប់​, ម្សៅ​ពណ៌​ស​ចំនួន ០៨​កញ្ចប់ ទម្ងន់ ៣,៤៥៤.៦​ក្រាម​, ម្សៅ​ស​ថ្លា​ចំនួន ០៦​កញ្ចប់ ទម្ងន់​៥៥៧,៥​ក្រាម​, ថ្នាំ​គ្រាប់​ពណ៌​ក្រហម​ចំនួន ៦៨​គ្រាប់ ទម្ងន់​៧,៩១​ក្រាម​, ថ្នាំ​គ្រាប់​ពណ៌​ប្រផេះ​ចំនួន ០៣​គ្រាប់ ទម្ងន់​១,៥៨​ក្រាម​, ថ្នាំ​បន្ទះ​ពណ៌​បៃតង​ចំនួន ០៤​បន្ទះ ទម្ងន់​១០,៨​ក្រាម​, ថ្នាំ​កញ្ចប់​ពណ៌​ប្រផេះ​ចំនួន ៥០​កញ្ចប់ ទម្ងន់​១.០៣៣,៣​ក្រាម​, ខ្សៀ​ជក់​ចំនួន ១០, ដប​ជក់​ចំនួន ០៣, ទូរស័ព្ទដៃ​ចំនួន ០២​គ្រឿង​, កុំព្យូទ័រ​យួរដៃ​ចំនួន ០១​គ្រឿង​, ម៉ាស៊ីន​វេច​ខ្ចប់​ចំនួន ០១​ឈុត​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ចិន​ចំនួន ០១​សន្លឹក​, ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ចំនួន ០១​សន្លឹក​, ជញ្ជីង​ថ្លឹង​ថ្នាំ​ចំនួន ០៣, បារី​អេឡិចត្រូនិក​ចំនួន ០២, សម្ភារ​វេច​ខ្ចប់​មួយចំនួន​។​

​រហូតដល់​ម៉ោង​៨:៣០ នាទី ថ្ងៃទី ៨ ខែតុលា ឆ្នាំ​២០២៣ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​វរសេនីយ៍ទោ សួ ស៊ន ប្រធាន​មន្ទី​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ បន្ថែមទៀត នៅ​ចំណុច​ផ្ទះ​វីឡា ស្ថិតនៅ​ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ មានឈ្មោះ NING FEI ភេទ ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ និង ឈ្មោះ LIANG JUN YONG ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ នឹង​បាន​ចាប់យក​វត្ថុតាង ម្សៅ​ពណ៌​ស ចំនួន ១៦​កញ្ចប់ ទម្ងន់​១១.៤០០,១ ក្រាម​, ម្សៅ​ស​ថ្លា​ចំនួន ០១​កញ្ចប់ ទម្ងន់ ១៦,៤ ក្រាម​, ថ្នាំ​គ្រាប់​ពណ៌​ក្រហម​ចំនួន​០១​កញ្ចប់ =៨៣ គ្រាប់​ទម្ងន់ ៨,៤ ក្រាម​, ដប​ជក់​ចំនួន ០៣, ជ្រុ​ញ​ចំនួន ០១, បារី​អេ​ឡិច​ត្រូ​និ​ច ចំនួន ០២​ដើម​, គ្រាប់កាំភ្លើង ចំនួន ០២ គ្រាប់​, អត្តសញ្ញាណប័ណ្ណ​កងទ័ព​ជនជាតិ​ចិន ចំនួន ០១​សន្លឹក​, កាត​ចំនួន ០៣ សន្លឹក​, សម្ភារ​:​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​​ជនសង្ស័យ ឈ្មោះ NING FEI ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ដោយសារ​គាត់​បាន​លោត​ពីលើ​អគារ​ស្នាក់នៅ ពេល​សមត្ថកិច្ច ចុះបង្ក្រាប បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ (​បាក់ជើង​ភ្លៅ​ខាងឆ្វេង​) ៕a china drug 

​