» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4966 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695137 នាក់

តុលាការ​ខេត្តកណ្តាល​ចេញ​ដិ​ការ​ឲ្យ​ចាប់​ខ្លួន​អតីត​ស្នងការរង​ខេត្តកណ្តាល​លោក​ស្រេង​សុខា​មក​ដាក់គុក​!

 

​ខេត្តកណ្តាល ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្រេង សុខា អតីត​ស្នងការរង​នគរបាល​ខេត្តកណ្តាល ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល រស់ ផុន​ចាន់​និមល ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ដាក់ពន្ធនាគារ​រយៈពេល ០១​ឆ្នាំ ០៦​ខែ ពីបទ ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ។​a police sreng2 

​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចុះ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ដែល អ្នកសារព័ត៌មាន​ទទួលបាន នាពេល​ថ្មីៗ​នេះ​បានអោយដឹងថា ជនជាប់ចោទ​ឈ្មោះ ស្រេង សុខា ហៅ ទ្រី ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ នគរបាល កម្រិតវប្បធម៌ បរិញ្ញាបត្រ​ជាន់ខ្ពស់ ទីកន្លែង​កំណើត នៅ​ភូមិ​ត្រើយ​ត្រឹ​ង្ស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល និង​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្ដាល ឪពុក​ឈ្មោះ ស្រេង ស្រី (​ស​) ម្តាយ​ឈ្មោះ ឆាយ ស៊ា​ម​លី (​រ​) ប្រពន្ធ​ឈ្មោះ សា​ផន សុ​ម៉ូ​រី​សង្វា (​រ​) មានកូន ០២​នាក់ ទោស​ពីមុន​គ្មាន ។

ជនជាប់ចោទ ត្រូវបាន​ផ្តន្ទាទោស ដាក់ពន្ធនាគារ​កំណត់​រយៈពេល ០១​ឆ្នាំ ០៦​ខែ ពីបទ ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ប្រព្រឹត្ត​នៅ​ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ជា​បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង និង​ផ្តន្ទាទោស​ស្របតាម​បញ្ញត្តិ មាត្រា​២៥៣ នៃ​ច្បាប់​ភូមិបាល ។​

​គួរ​ឲ្យ​ដឹង​ដែរ​ថា កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ កន្លងទៅនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា (​អតីត​)​ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន ។​​ការសម្រេច​ផ្អាក​ការងារ ជា​បណ្តោះអាសន្ន​នេះ ក៏ដោយ​សារ អតីត​ស្នងការរង​ខេត្តកណ្តាល​រូបនេះ មានរឿង​អាស្រូវ ជាច្រើន រួមបញ្ចូល​ទាំង ហ៊ាន​យកឈ្មោះ​លោក ម៉ៅ ភិ​រុណ ទៅ​គំរាម​មេឃុំរ​ការ​ខ្ពស់ បញ្ជា​អោយ​ស៊ី​ញ៉េ រឿង​ដី​បឹង​ទទឹងថ្ងៃ ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​, សម្ញែង​ទ្រព្យសម្បត្តិ​, ចំណាយលុយ​អោយ​អនុរដ្ឋលេខាធិការ​ម្នាក់ រត់​ការយក​តំណែង​ជា​អគ្គាធិការរង​, អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) កោះហៅ​សាកសួរ​, បំពាន​ច្បាប់ ទៅ​ហែក​ដីកា ដែល​តុលា​ការបិទ​ផ្អាក​មិនអោយ​ដំណើរការ​ផ្ទះសំណាក់ ជាដើម ៕a police sreng a police sreng1 
​