» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10395 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700566 នាក់

សម​ត្ត​កិច្ច​ចាប់​ថ្នាំ​ដកហូត​សម្រើប​ពី​ហាង​លក់​ថ្នាំចិនសែ​


​ភ្នំពេញ​៖​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៩ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បានធ្វើ​សន្និសីទ​សារព័ត៌មាន អំពី​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ហាង​លក់​ឱសថ​បុរាណ​ចិន​ចំនួន ០៣​ទីតាំង ស្ថិតនៅតាម​បណ្តោយ​វិថី​ហ្សា​ដឺ​ហ្គោល (​ផ្លូវ​លេខ​២១៧) ក្នុង​សង្កាត់​អូ​ឬ​ស្សី​ទី​០៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​a china drug1 

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ឲ្យ​ដឹងថា​ក្នុង​កិច្ចប្រតិបត្តិការ​នោះ ក្រុម​ប្រតិបត្តិការ​ពិសេស នៃ​គ​.​ប​.​ផ​.​ក បាន​ត្រួតពិនិត្យ និង​ឆែកឆេរ ហើយ​រឹបអូស​បាន​ឱសថ​ខុសច្បាប់​ជាច្រើន​ប្រភេទ មាន​ជាអាទិ៍ ឱសថ​ជំនួយ​ផ្លូវភេទ ឱសថ​បង្កើន​អារម្មណ៍​ផ្លូវភេទ បង្កើន​ភាព​ស្រើបស្រាល (​ថ្នាំសម្រើប​) ឱសថ​មិនបាន​ចុះ​ប​ញ្ញី​ការ គ្មាន​លិខិត​អនុញ្ញាតិ​ឲ្យ​នាំចូល​៖

ទីតាំង​ទី​០១ ផ្ទះ​លេខ​១០២ ផ្លូវ​លេខ​២១៧ ភូមិ​០១ សង្កាត់​អូ​ឬ​ស្សី​ទី​០៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ យីហោ ឱសថ​បុរាណ សញ្ញា​ទេវតា សមត្ថកិច្ច​រឹបអូស​បាន ឱសថ​បុរាណ​ចិន (​សម័យ​) គ្មាន​ចុះបញ្ជី​ការ ចំនួន​២០៧​ប្រភេទ សរុប ៣៣២៧ ប្រអប់​។ ទីតាំង​ទី​០២ ផ្ទះ​លេខ​១០៤ ផ្លូវ​លេខ​២១៧ ភូមិ​០១ សង្កាត់​អូ​ឬ​ស្សី​ទី​០៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ យីហោ ហាង ឡេង ជី ឱសថ​បូរាណ​ចិន​។

​សមត្ថកិច្ច​រឹបអូស​បាន​ឱសថ​បុរាណ​ចិន (​សម័យ​) គ្មាន​ចុះបញ្ជី​ការ ចំនួន​១៨៧​ប្រភេទ និង​ឱសថ​ជំនួយ​ផ្លូវភេទ (​ថ្នាំសម្រើប​) ០១​មុខ ដែល​ក្រសួងសុខាភិបាល​ហាមឃាត់ សរុប ១,៤៦៥ ប្រអប់​។ ទីតាំង​ទី​០៣ ផ្ទះ​លេខ​១០៦ ផ្លូវ​លេខ​២១៧ ភូមិ​០១ សង្កាត់​អូ​ឬ​ស្សី​ទី​០៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ យីហោ អៀក ងួន លក់​ឱសថ​បូរាណ​ចិន។

សមត្ថកិច្ច​រឹបអូស​បាន​ឱសថ​បុរាណ​ចិន​(​សម័យ​) គ្មាន​ចុះបញ្ជី​ការ ចំនួន​៦០​ប្រភេទ និង​ឱសថ​ជំនួយ​ផ្លូវភេទ (​ថ្នាំសម្រើប​) ០៩​មុខ​៖ Ye Lang then, ថ្នាំ​លេខ ៦៩, Black Gorilla, 2800Mg, Zegara ពណ៌​បៃតង និង​ព​ត៌​ផ្ទៃមេឃ​, Max Man, ថ្នាំ​គ្រា​ប់ព​ណ័​លឿង​គ្មាន​ឈ្មោះ​, Jinmaoshiwang និង​The First Classic excited medicine សរុប ២,៥៤៨ ប្រអប់​។​

​សរុប​ទាំង​០៣​ទីតាំង សមត្ថកិច្ច​ចម្រុះ របស់ គ​.​ប​.​ផ​.​ក រឹបអូស​បាន​ឱសថ​បុរាណ​ចិន (​សម័យ​) គ្មាន​ចុះបញ្ជី​ការ ចំនួន​៤៥៤​ប្រភេទ សរុប​៧៣២១​ប្រអប់​។​
​ក្រោយពី​ការត្រួតពិនិត្យ របស់​សមត្ថកិច្ច​ដោយ​មានការ​ឯកភាព​ពី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ផ្អាក​អាជីវកម្ម​ទាំង​០៣​ទីតាំង ជា​បណ្តោះអាសន្ន ហើយ​សមត្ថកិច្ច កំពុង​បន្ត​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ a china drug (1) 
​