វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2123 នាក់
ម្សិលមិញ 2184 នាក់
សរុប 13421997 នាក់
ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឲ្យពលករខ្មែរដែលមានជំនាញផ្នែកការងារនៅភោជនីយដ្ឋានទាំងអស់ប្រញាប់មកដាក់ពាក្យធ្វើតេស្តជំនាញ និងតេស្ដភាសាជប៉ុនដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុនដែល នឹងទទួលបានប្រាក់ខែខ្ពស់ ។
នៅថ្ងៃទី២២មិថុនានេះនៅក្នុងសេចក្តីជួនដំណឹងរបស់ក្រសួងការលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹង ថា អង្គភាពទទួលបន្ទុកការធ្វើតេស្ដភាសាជប៉ុន និងតេស្តជំនាញនឹងរៀបចំការធ្វើតេស្តភាសា និងតេស្តជំនាញផ្នែកការងារនៅភោជនីយដ្ឋានតាមរយៈប្រព័ន្ធកុំព្យូទ័រ។
លោករដ្ឋមន្ត្រីបានបន្តថា ការធ្វើតេស្តភាសាជប៉ុន និងតេស្តជំនាញនេះនឹងប្រព្រឹត្តិទៅនៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំដែលមានអាសយដ្ឋាននៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្នុងតម្លៃធ្វើតេស្តចំនួន៣៣ដុល្លារអាមេរិក ដោយកាលបរិច្ឆេទនៃការធ្វើតេស្តរួមមានថ្ងៃទី៦,៧,១៤,១៥,និង៣០ ខែកក្កដា។ ថ្ងៃទី១,៥,៦,២១,២២,២៥ដល់២៧ ខែសីហា និងថ្ងៃទី១,៣,១១,១២កញ្ញា ឆ្នាំ២០២៣។
ចំពោះការចុះឈ្មោះធ្វើតេស្តភាសាជប៉ុន និងតេស្តជំនាញបេក្ខជនត្រូវមានអាយុចាប់ពី១៧ឆ្នាំឡើងទៅដោយមិនគិតពីកម្រិតវប្បធម៌ឡើយ និងត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជាលិខិតឆ្លងដែនឬប័ណ្ណបើកបរ។ ពិន្ទុធ្វើតេស្តជាប់ជាស្ថាពរចាប់ពី៦០%ឡើងទៅ ហើយចំនួនបេក្ខជនដែលអាចទទួលសម្រាប់ការស្នើសុំធ្វើតេស្តបាន៥០នាក់ក្នុង១ខែ។
យោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាបច្ចុប្បន្នកម្ពុជាមានពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុនចំនួន៤៩៧៣៨នាក់ភាគច្រើនជាកម្មសិក្សាការី។ ចំណែកពលករជំនាញមានប្រមាណពី១០០ទៅ២០០នាក់ប៉ុណ្ណោះដោយពួកគេទៅធ្វើការលើផ្នែកការវេខ្ចប់សំណង់ ចំណីអាហារ សវាកម្មសណ្ឋាគារភោជនីដ្ឋានកសិកម្មដាំដុះ និងចិញ្ចឹមសត្វ៕