» អាល្លឺម៉ង់ត្រៀមបង្កើតប្រពន្ធ័ការពារដ្រុននិង​សហការជមួយអ៊ុយក្រែន ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​ » សម្តេចធិបតីហ៊ុនម៉ាណែតប្រាប់មូលហេតុមិនអនុវត្តន៍ច្បាប់កាតព្វកិច្ច​យោធា​ នាពេលកន្លងមក » កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ » រឿងចរចាព្រុំដែនសមុទ្ទតំបន់ត្រួតស៊ីគ្នារដ្ឋមន្ត្រីការបរទេសថៃបកមករកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)វិញបន្ទាប់ពីគម្រាមកម្ពុជាឲ្យចរចាទ្វេភាគីសិន! » ជនបរទេស ៣,៦៨៤នាក់ មាន៣៥សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា » តុលាការភ្នំពេញចេញដិការឃុំមនុស្ស១៦នាក់ ភាគច្រើនជាសន្តិសុខឯកជនសេឃ្យូរីធីហ្កាដ(G8888) ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត? » អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦រំលឹកពីភាគីទី៣ចូលរួមដោះស្រាយព្រុំដែនសមុទ្ទនិងសម្តីសម្តេចធិបតីមិនទទួលស្គាល់ការប្រើកម្លាំង » សមត្តកិច្ចជួយសង្គ្រោះករណីយ៍ចាប់ជំរិត និងសម្លាប់ក្មេង នៅភូមិកូនជ្រែ ស្រុកស្អាងដោយសារជនបង្កខឹងគ្រួសារជនរងគ្រោះ និងសុំខ្ចីលុយមិនបាន » ផឹកស្រាអស់២ដបស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់សម្លាប់ » អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយឃុំខ្លួន ប្រហែល៨ខែ តែស្ថិតក្រោមការតាមដាន៤ខែ » អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បដិសេធព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្ស » បុរសរកស៊ីឆក់ត្រីដែលត្រូវបានចាប់វ៉ៃខ្នោះបង្កការចាប់អារម្មណ៍ពីមហាជនត្រូវបានដោះលែងវិញហើយ! » ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់វិញពេលមានអ្នកថ្មីទៅជំនួស » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន » មនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបើក និងបំរើសេវាផ្លូវភេទខុសច្បាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3411 នាក់

ម្សិលមិញ 5488 នាក់

សរុប 19226738 នាក់

ប្រាក់​កម្ចី​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ នៅ​កម្ពុជា មាន​អត្រាកំណើន​ទាប​នៅ​ឆ្នាំ ២០២៣ ស​ង្ឃឺ​ម​ថា​នឹង​កើន​ក្នុង​ឆ្នាំ​២០២៤អ្នកជំនាញឲ្យយោបល់

​ភ្នំពេញ​៖ ការផ្តល់​ឥណទាន​រប​ស់​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គិត​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ ២០២៣ កើន​ដល់ ៥៩,៣១​ពាន់​លាន​ដុល្លារ កើនឡើង ៤,៨​ភាគរយ បើ​ធៀប​នឹង​គ្រា​ដូចគ្នា​កាលពី​ឆ្នាំ ២០២២​។​ទោះជា​យ៉ាងណា​វា​ជា​អត្រាកំណើន​ឥណទាន​ទាប​បំផុត ក្នុង​រយៈពេល​ជាង ២​ទសវត្សរ៍​ចុងក្រោយ​។ ធនាគារជាតិ​ឲ្យ​បន្ត​តាមដាន​ត្រួ​ន​ពិនិត្យ​ឥណទាន​ដែល​មិន​ដំណ​ណើ​រការ​ផងដែរ​។​a bank credit 

​បើតាម​របាយការណ៍រ​បស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹងថា ការបែងចែក​ប្រាក់កម្ចី​តាម​វិស័យ​រួមមាន​សណ្ឋាគារ និង​ភោជនីយដ្ឋាន បាន​កើនឡើង ០,៦​ភាគរយ​, ការលក់ដុំ កើនឡើង ៤,៨​ភាគរយ​, ការទិញ​លំនៅឋាន កើនឡើង ៦,៤​ភាគរយ​, អចលនទ្រព្យ កើនឡើង ១៦,៩ ភាគរយ​, និង​សំណង់ កើន ១៣,៩​ភាគរយ​។ ប្រាក់កម្ចី​មិន​ដំណើរការ (NPL) នៅក្នុង​វិស័យ​ធនាគារ​ទាំងមូល​មាន​ចំនួន ៥,៤ ភាគរយ និង​វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន ៦,៧​ភាគរយ​កាលពី​ឆ្នាំមុន​។

​តែ​លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា នៅតែ​អះអាងថា ប្រព័ន្ធ​ធនាគារ​កម្ពុជា បន្ត​មាន​ស្ថិរភាព​យ៉ាងរឹងមាំ ក្នុងពេលដែល​នៅ​បណ្តា​ប្រទេស​មួយចំនួន ដូចជា​នៅ​សហរដ្ឋអាមេរិក និង​ស្វី​ស ដែល​បាន​បង្ក​ជាការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថិរភាព​ហិរញ្ញ​សកល​។​សម្រាប់ អត្រា​ការប្រាក់​ឥណទាន​នៅ​កម្ពុជា ក៏​រក្សាបាន​ស្ថិរ​ភាពល្អ បើទោះជា​បាន​កើនឡើង​បន្តិចបន្តួច​ចំពោះ​គ្រឹះស្ថាន​មួយចំនួន បើ​ធៀប​នឹង​ការកើនឡើង នៅ​បណ្តា​ប្រទេស​នានា ដោយសារ​ការដំឡើង​អត្រា​ការប្រាក់​គោល​របស់​ធនាគារកណ្តាល ក្នុងប្រទេស​អភិវឌ្ឍន៍​ចម្បងៗ ដូចជា​សហរដ្ឋអាមេរិក និង​អឺរ៉ុប​។

​ជា​មួ​គ្នា​នោះដែរ លោកស្រី​ទេសាភិបាល​ធនាគារជាតិ លើកឡើងថា ឥណទាន​មិន ដំណើរការ​ក៏បាន​បន្ត​កើនឡើង​ផងដែរ ដែល​តម្រូវឱ្យ​មានការ​យកចិត្ត​ដាក់​ខ្ពស់ លើ​ការត្រួតពិនិត្យ​ធនាគារ ការធ្វើ Stress Test ជាប់​ជាប្រចាំ​ការតាមដាន​វាយតម្លៃ​ឱ្យបាន​ស៊ីជម្រៅ​លើ​ហានិភ័យ​ប្រទាក់ក្រឡា ក៏ដូចជា​ទាមទារ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត​។​លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ពន្យល់​ពី​មូលហេតុ​នៃ ការផ្តល់​ឥណទាន​រប​ស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ក្នុង​ឆ្នាំ ២០២៣ មាន​អត្រា​កំ​ណើ ន​ទាប​ជាង​បណ្តា​ឆ្នាំមុនៗ ដោយសារ​តម្រូវការ​ឥណទាន​របស់​អតិថិជន​សម្រាប់​យកទៅ​ប្រើប្រាស់​ពង្រីក​មុខរប​រ ឬ​អាជីវកម្ម​ផ្សេងៗ ហាក់​មិនសូវមាន​សកម្មភាព​ខ្លាំង​ក្លា ពិសេស​វិស័យ អចលនទ្រព្យ និង​សំណង់​។

​លោក​បាន​បញ្ជាក់ថា​៖ «​ហេតុផល​ដែលមាន​កំណើន​ទាប ដោយសារ Demand ផ្សារ ពី​ខាង​អតិថិជន ឃើញថា ក្នុងស្ថានភាព​សេដ្ឋកិច្ច​យើង​បច្ចុប្បន្ននេះ គឺថា តម្រូវការ​ដើម្បី​គាត់​ពង្រីក​អាជីវកម្ម ពង្រីក​អ្វី​ផ្សេងៗ​មួយចំនួន​នោះ គាត់​មានការ​ទ្រឹង ឬ​គាត់​មិន​ហ៊ាន​វិនិយោគ​ឲ្យ​វា​ធំដុំ ក្នុង​ពេលនេះ​។ ជាពិសេស​ទៀត ក្នុង​វិស័យ​ពីរ​ដែល​យើង​មើលឃើញថា នៅក្នុង​វិស័យ​អចលនទ្រព្យ និង​វិស័យ​សំណង់ ខ្ញុំ​មើលឃើញ​វា វា​មាន​បញ្ហា​ធ្លាក់ចុះ កាលណា​វិស័យ​ពីរ​នេះ មានការ​ធ្លាក់ចុះ ធ្វើ​ឲ្យ​បរិយាកាស​ទូទៅ​ឃើញថា អត្រាកំណើន​វា​មានការ​ធ្លាក់ចុះ​បន្តិច​»​។

​តែ​លោក សុខ វឿន បាន​អះ​អា​ថា ជាទូទៅ​អត្រាកំណើន​ឥណទាន​ស្ថិតក្នុង​រង្វង់ ៤​ទៅ ៥% គឺ​នៅតែ​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​កំពុងដំណើរការ​វិ​វ​ឌ្ឍ​ទៅមុខ​យ៉ាង​ល្អ​។ នៅ​ឆ្នាំ ២០២៤​នេះ ការផ្តល់​ឥណទាន​រប​ស់​វិស័យ ធនាគារ និង​ហិរញ្ញវត្ថុ នឹងមាន​កំណើន​ល្អប្រសើរ​ជាង​ឆ្នាំមុន ខណៈដែល​ទស្សនវិស័យ របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​នៅតែ​បន្ត​គាំទ្រ ក្នុង​ការចាក់​បញ្ចូល​លុយ​ចូលទៅក្នុង​សេដ្ឋកិច្ច ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​យកទៅ​ប្រើប្រាស់ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ដំណើរការ​ទៅមុខ​ដោយ​រលូន និង​ដើម្បី​ការពារ​កម្រិត​ហានិភ័យ​របស់​វិស័យនេះ​ឲ្យ​បន្ត​រីកចម្រើន​ប្រកបដោយ​និរន្ត​ភាព​ផងដែរ​។

​តាម​ការព្យាករណ៍ នៅ​ឆ្នាំ ២០២៤​នេះ ការផ្តល់​ឥណទាន​រប​ស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នឹងមាន​អត្រាកំណើន​ចន្លោះ​ពី ៥​ទៅ ១៥% ខណៈ​កាលពី​ឆ្នាំ ២០២៣ មាន​អត្រាកំណើន​ក្នុង​រង្វង់ ៣% ជាមួយ​ទំហំ​ឥណទាន​សរុប​ប្រមាណ ៥​ពាន់​លាន​ដុល្លារ សម្រាប់​សមាជិក​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។ នេះ​បើតាម​ការ​បញ្ជាប់​របស់ លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​។​គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ ២០២៣ កម្ពុជា មាន​គ្រឹះស្ថាន​ធនាគារពាណិជ្ជ​ចំនួន ៥៩ ធនាគារ​ឯកទេស​ចំនួន ៩ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៨៧ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ទូទាំងប្រទេស​។

​ទាក់ទង​និ​ប្រាក់កម្ចី​នេះដែរ​លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC)​បាន​ឲ្យ​ដឹងថា​៖ មាន​កត្តា​ចំនួន ៤ ដែល​នាំ​ឲ្យ​ប្រជាជន​ខ្ចីប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​៖ ១) គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កើត​ច្រើន​នៅតាម​តំបន់​ជនបទ ដោយ​មួយកន្លែងៗ មាន​អ្នកផ្ដល់​សេវា​មីក្រូហិរញ្ញវត្ថុ​ច្រើន​ផ្ដុំគ្នា​។ ២) ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រជាជន​នៅមានកម្រិត​ទាប​ពេក​។ ពួកគាត់​ខ្ចីបុល​មិន​យកមក​បម្រើ​សកម្មភាព​បង្កើត​ប្រាក់ចំណូល​ទេ ប៉ុន្តែ ខ្ចី​បំណុល​មក​ដើម្បី​ដោះស្រាយ​ចំណាយ​ចាំបាច់ (​ដូចជា ម្ហូបអាហារ និង​មើលជំងឺ ជាដើម​)​។

បញ្ហា​នេះ មួយផ្នែក​ក៏​បណ្ដាលមកពី​កង្វះ​នៃ​សេវា​សុខភាព​សាធារណៈ​ដែលមាន​គុណភាព និង​អាច​ទុកចិត្តបាន​។ បើ​យោងតាម​ការអង្កេត ២៧% នៃ​អ្នក​ខ្ចីបុល គឺ​ខ្ចី​យកមក​សង​ថ្លៃ​ព្យាបាល​ជំងឺ​។ ៣) ការពង្រីក​ឱកាស​អាជីវកម្ម ដោយសារ​លទ្ធភាព​ទិញ​ទំនិញ​របស់​ប្រជាជន​ថ្នាក់កណ្ដាល​មានការ​កើនឡើង​។ មានន័យថា ប្រជាជន​ដែលមាន​ជីវភាព​ធូរធារ​មធ្យម មាន​ចំនួន​កើនឡើង ហើយ​នេះ​ជា​ផ្នែក​នៃ​កំណើនសេដ្ឋកិច្ច​ក្នុងប្រទេស​។ ៤) ការផ្លាស់ប្ដូរ​របៀបរ​ស់​នៅ​របស់​ប្រជាជន ជាពិសេស ក្មេងៗ​ជំនាន់​ក្រោយ​ចូលចិត្ត​ប្រើ​សេវា​ហិរញ្ញវត្ថុ ដូចជា ខ្ចីប្រាក់​ទិញ​រថយន្ត ទិញ​ផ្ទះ ជាដើម​។ ផ្អែក​តាម​ទិន្នន័យ​ពី​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) ប្រជាជន​ដែល​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មាន​ចំនួន ១.៩២១.៩៥៦​នាក់ (​យើង​និយាយបានថា ជិត ២​លាន​នាក់​)​។ តួលេខ​នេះ​ស្មើនឹង​ប្រហែល ២​ភាគ​៣​នៃ​ចំនួន​គ្រួសារ​នៅ​កម្ពុជា (​បើ​យើង​សន្មត​ថា អ្នក​ខ្ចី​ម្នាក់​តំណាង​ឲ្យ​មួយ​គ្រួសារ​)​។ ប៉ុន្តែ តួលេខ​អ្នក​ខ្ចីបុល​អាច​នឹង​ខ្ពស់ជាង​នេះ ពីព្រោះ​មាន​ប្រតិបត្តិ​ករ​សេវា​ឥណទាន​ចុះបញ្ជី និង​មិន​ចុះបញ្ជី ព្រមទាំង​អ្នក​ចងការ​ប្រាក់​ក្រៅផ្លូវការ​ជាច្រើន ដែល​មិន​រាយការណ៍​មក​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។

​លោក ង៉ែត ជូ​បានផ្តល់​ជា​អនុសាសន៍​មួយចំនួន​សម្រាប់​ជា​ដំណោះស្រាយ​ថា​៖១. ធ្វើការ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ជាពិសេស តំណាង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ដោយ​ពិភាក្សា​សិក្សា​ស្វែងយល់​ឲ្យ​បាន​ស៊ីជម្រៅ​ពី​ផល​លំបាក​ដែល​ប្រតិបត្តិ​ករ​ជួបប្រទះ​និង​រិះរក​ដំណោះស្រាយ​សមស្រប​ដែល​អាច​ធានាបាន​នូវ​និរន្តរភាព​របស់​ប្រតិបត្តិ​ករ​និង​ផលប្រយោជន៍​អតិថិជន​ជាធំ​។​២. កាត់បន្ថយ​កាតព្វកិច្ច​បង់ពន្ធ​រប​ស់​ប្រតិបត្តិ​ករ​ដើម្បី​បន្ធូរ​បន្ទុក​នៃ​ចំណាយ​ថ្លៃដើម​។ ពន្ធ​ទាំងនោះ រួមមាន ពន្ធ​កាត់​ទុក​លើ​ការប្រាក់​សម្រាប់​ម្ចាស់​កម្ចី​ពី​បរទេស​ចំនួន​១៤%​នៃ​ការប្រាក់​ដែល​ត្រូវ​បង់​ដល់​ម្ចាស់​កម្ចី ពន្ធ​លើ​ចំណូល​ពី​ការប្រាក់​នៃ​បញ្ញើ​ក្នុងស្រុក ៤% ទៅ ៦% និង​ពន្ធលើប្រាក់ចំណេញ​។​ល​។​

៣. លើកទឹកចិត្ត​ដល់​ប្រតិបត្តិ​ករ​ដែល​ធ្វើ​ប្រតិបត្តិ​ការផ្តល់​ប្រាក់កម្ចី​នៅតាម​ទីជនបទ​ដាច់ស្រយាល​តាមរយៈ​គោលនយោបាយ​លើកលែង​ពន្ធ​ទូទៅ​ក្នុង​រយៈពេល​២​ឆ្នាំទៅ ៣​ឆ្នាំ​ដំបូង​។​៤. រដ្ឋាភិបាល​មាន​កាតព្វកិច្ច​កាត់បន្ថយ​ថ្លៃដើម​ហិរញ្ញវត្ថុ​របស់​ប្រតិបត្តិ​ករ​តាមរយៈ​ការសម្របសម្រួល​ឲ្យ​ទទួលបាន​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ពី​ចន្លោះ​ត្រឹម ៣% ទៅ​៤% ក្នុង​១​ឆ្នាំ​។ ប្រភព​ហិរញ្ញវត្ថុ​ដែលមាន​ការប្រាក់​ទាប​នេះ​ត្រូវផ្តោត​អាទិភាព​ដើម្បី​ផ្តល់​ជា​ប្រាក់កម្ចី​ដល់​កសិករ​និង​សហគ្រាស​ខ្នាតតូច​តាម​ទីជនបទ​ដើម្បី​ទទួលបាន​ប្រាក់កម្ចី​ដែលមាន​ការប្រាក់​ទាប អាច​ប្រកួតប្រជែង​ក្នុង​វិស័យ​ជំនួញ​ជាមួយ​កសិករ​និង​សហគ្រាស​នៃ​ប្រទេសជិតខាង​។​៥. បង្កើត​មូលនិធិ​ដើម្បី​កសាង​សមត្ថភាព​អាជីព​ផ្នែក​មីក្រូហិរញ្ញវត្ថុ​និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​ទូទៅ​៕a bank loan a bank rat2