
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 58 នាក់
ម្សិលមិញ 7143 នាក់
សរុប 19260011 នាក់
ខេត្តព្រះសីហនុ៖មហាជន្ឋក៏ដូចជាភ្ញៀវទេសចរ កាលពីដើមសប្តាហ៍ខែមិថុនានេះ មានការភ្ញាក់ផ្អើល និងបានបញ្ចេញមតិផ្សេងៗគ្នា ជុំវិញសកម្មភាពដែលគេកំពុងចាក់ដីចូលទៅក្នុងសមុទ្រយ៉ាងជ្រៅ ដោយអ្នកខ្លះបានសម្ដែងការសាទរ ចំពោះការអភិវឌ្ឍន៍ដ៏ឆាប់រហ័ស ដែលធ្វើឲ្យខេត្តព្រះសីហនុកែប្រែមុខមាត់ថ្មី សក្តិសមខេត្តពហុបំណង ។ ប៉ុន្តែមតិខ្លះទៀតបានសម្ដែងការខកចិត្ត ដោយពួកគាត់បានបង្ហើបថា ពួកគាត់ពិតជាមានការសោកស្ដាយចំពោះឆ្នេរដ៏ស្រស់ស្អាត ដែលពិភពលោកទទួលស្គាល់ថា ឆ្នេរសមុទ្រកម្ពុជាជាឆ្នេរដែលស្អាតជាងគេបំផុតនៅលើពិភពលោក សូម្បីតែប្រទេសជិតខាងយើងក៏ពុំមានឆ្នេរស្អាតដូចប្រទេសកម្ពុជាដែរ ។
ទាក់ទងករណីចាក់ដីលុបសមុទ្ទយកដីធ្វើកម្មសិទ្ធនេះបើតា មន្ត្រីនៃមន្ទីរសុរិយោដីម្នាក់សូមមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់បណ្ដាញសារព័ត៌មានថា ជុំវិញការចាក់លុបសមុទ្រនេះ គឺគេមានបំណងធ្វើទំនប់ការពាររលក និងធ្វើសួនបាញ់ទឹក គឺមានការឯកភាពពីមជ្ឈឹម(ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់)រួចហើយ ប៉ុន្តែក្រុមហ៊ុនត្រូវរង់ចាំការសម្រេចពីអាជ្ញាធរខេត្ត និងមន្ត្រីជំនាញខេត្តជាមុនសិន?បច្ចុប្បន្ន អាជ្ញាធរខេត្តក៏ដូចមន្ទីរជំនាញ កំពុងសិក្សាពីផលប៉ះពាល់?មិនយល់បើខាងមជ្ឈឹមឯកភាពហើយម៉េចក៏ខាងអាជ្ញាធរខេត្តត្រូវសឹក្សាទៀត?ម៉េចមិនចាក់យកហ្ម៉ងទៅ? ។
ទាក់ទងបញ្ហានេះលោកឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី១២ មិថុនាថា ក្រុមហ៊ុនយូណាន ជីងចេន ខូអិលធីឌី ពុំមានលិខិតអនុញ្ញាតឱ្យបើកការដ្ឋានសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រនៅតាមបណ្តោយឆ្នេរសមុទ្រអូរត្រេះឡើយ។តាមលោកឌីម៉ង់ ក្រុមហ៊ុននេះទើបទទួលបានការគាំទ្រជាគម្រោងអភិវឌ្ឍន៍ល្អពីរដ្ឋបាលខេត្ត ពោលមិនមែនជាការអនុញ្ញាតឱ្យសាងសង់នៅឡើយទេ។ អភិបាលរងខេត្តព្រះសីហនុរូបនេះដដែលបន្តថា រដ្ឋបាលខេត្តបានសម្រេចផ្អាកជាបណ្តោះអាសន្នមិនឱ្យក្រុមហ៊ុនបន្តការសាងសង់ និងតម្រូវឱ្យក្រុមហ៊ុនទៅស្នើសុំគោលការណ៍ពីរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍លើដីឆ្នេរ។
ឮតែលោក ឡុង ឌីម៉ង់ទទួលស្គាល់ថា គម្រោងអភិវឌ្ឍន៍នេះជាផលិតផលទេសចរណ៍មួយដែលអាចជួយទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តក្នុងខេត្តព្រះសីហនុបានច្រើនជាងមុន។
សូមជម្រាបជូនថា កាលពីថ្ងៃទី០៨ ឧសភា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតឯកភាពលើសំណើសុំអនុញ្ញាតការសាងសង់អាងតន្ត្រីបាញ់ទឹកទំហំជាង៨.៦១២,០០ម៉ែត្រក្រឡា និងរបាំងការពាររលកសមុទ្រប្រវែងជាង៤២០,០០ម៉ែត្ររបស់ក្រុមហ៊ុនយូណាន ជីងចេន។ តែលិខិតនេះពុំមែនជាលិខិតផ្តល់សិទ្ធិឱ្យក្រុមហ៊ុនសាងសង់ទេ ពោលជាលិខិតដែលក្រសួងរៀបចំដែនដីតម្រូវឱ្យតំណាងក្រុមហ៊ុនយូណានត្រូវស្នើសុំកិច្ចសហការពីមន្ទីររៀបចំដែនដីខេត្តជាបន្តទៀត។
ការងារដែលក្រុមហ៊ុនត្រូវសហការជាមួយមន្ទីររៀបចំដែនដីខេត្តគឺការកំណត់ទីតាំងសាងសង់អាងតន្រី្តបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ រួមទាំងស្នើសុំលិខិតអនុញ្ញាតសាងសង់។ បន្ថែមពីនេះ ក្រុមហ៊ុនក៏ត្រូវសិក្សាពីផលប៉ះពាល់ផ្នែកបរិស្ថាន និងសិក្សាពីគម្រោងប្លង់ឱ្យបានត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេស រួមនឹងអត្តសញ្ញាណល្អឯកដោយផ្តល់សោភ័ណភាពដល់តំបន់ឆ្នេរសមុទ្រសម្រាប់ទាក់ទាញភ្ញៀវទេសចរ។គួរបញ្ជាក់ថា តំបន់ឆ្នេរដែលក្រុមហ៊ុន យូណាន ជីងចេន ខូអិលធីឌីបានចាក់ថ្មចូល និងពង្រាយថ្មស្ថិតក្នុងភូមិ៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕