» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8205 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698376 នាក់

ពា​ណិ​ជ្ចក​ម្ម​កម្ពុជា​ថៃ​១០​ខែ​ឆ្នាំ​២០១៨​បាន​៧​ប៊ី​លាន​ដុល្លារ​អាមេរិក​

 

​ភ្នំពេញ​៖ គិត​ត្រឹម​១០​ខែ​ឆ្នាំ​២០១៨ កម្ពុជា និង​ថៃសម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​ចំនួន ៧​ប៊ី​លាន​ដុល្លារ​អាមេរិក​។a pansosak

ថ្លែង​ក្នុងជំនួប​ជាមួយ​ឯកអគ្គរាជទូត​ថៃ​ក្នុង​ទិវា​បុណ្យជាតិ​រំលឹក​ដល់​អតីតព្រះមហាក្សត្រ​ថៃ​ភូមី​បុល​អា​ឌូ​យ៉ា​ដេ​កាលពី​ថ្ងៃទី​៣០​វិច្ឆិកា​នៅ​ស្ថានទូត​លោក ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​សម្តែង​ការ ជឿជាក់ថា កម្ពុជា​នឹង​បន្ត​កើនឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ឈានទៅ​សម្រេច​តាម​ផែនការ​ដែល​បានកំណត់ ទៅលើ​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ «​កម្ពុជា​នឹង​បន្តធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ថៃ ជាពិសេស​ក្នុងពេលដែល​ប្រទេស​នេះ ធ្វើជា​ប្រធាន​អាស៊ាន នៅក្នុង​ឆ្នាំ​២០១៩ ខាងមុខ សំដៅ​ធ្វើឱ្យ​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្រិត​តំបន់ (RCEP) អាច​បញ្ចប់​ដោយ​ជោគជ័យ​នៅក្នុង​ឆ្នាំក្រោយ ដើម្បី​ធានា​ការធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ​របស់​កម្ពុជា​»​។​

​លោក ផាន់​យ៉ា​រ៉ា​ក់ ប៉ុល​ធូប ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា បាន​និយាយថា លោក​នឹង សន្យា​បន្ត​ពង្រីក​ការតភ្ជាប់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ហើយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ តាមរយៈ​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក៏ដូចជា​ការបង្កើត និង​អភិវឌ្ឍន៍​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ដោយ​ប្រើប្រាស់​មូលនិធិ​របស់​ម្ចាស់​ក្ស​ត្រី មហា​ចក្រី ស៊ូ​រិ​ន​ដន (Maha Chakri Sirindhorn)​ផងដែរ​។​

​សូមបញ្ជាក់ថា​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ កម្ពុជា​ថៃ​បានកំណត់​គម្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម ឲ្យ​បាន​ដល់ ១៥​ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២០៕

​