» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8096 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698267 នាក់

ឧកញ៉ា​លឹម​ហេង​អនុប្រធាន​សភាពាណិជ្ជកម្ម​រាជធានី​លើកសំណើរ​សម្រាប់​ច្បាប់​វិនិយោគ​ថ្មី

​

​ភ្នំពេញ​៖​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា​ស៊ី​ឌី​ស៊ី​បាននិងកំពុង​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន​សម្រាប់​ការរៀបចំ​សេចក្តីព្រាងច្បាប់​វិនិយោគ​ថ្មី​មួយទៀត​ជំនួស​ច្បាប់​ចាស់​ដែល​លែង​សមស្រប​និង​កា​រវិ​ឌ្ឍ​ន៍​នៃ​សភាពការណ៍​សេដ្ឋកិច្ចសង្គម​បច្ចុប្បន្ន​។​a lim heng 

នៅក្នុង​លិខិត​ចំហរ​ផ្ញើជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​ដាក់​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក​ឧក​ញ៉​លឹម​ហេង​បញ្ចេញមតិ​ជាំ​អនុសាសន៍​មួយចំនួន​ដូចខាងក្រោម​៖​សូម​គោរព​ជូន​សម្តេច​

​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ និង​កាត់បន្ថយ​ថ្លៃដើម នៃ​ការផលិត ខ្ញុំបាទ​សូម​ចូលរួម​ជា​ធាតុ​ចូល​មួយចំនួន ៖ រដ្ឋ​គួរតែបង្កើត​តំបន់​រដ្ឋបាល​ពិសេស ឬ ក៏​តំបន់​ស្វយ័ត​សេដ្ឋកិច្ច​ពិសេស ចំនួន​បី​តំបន់​ជាបឋម :
​ទី 1 ខេត្ត ព្រះសីហនុ កំពត និង​កោះកុង​។​ទី 2 តាម​ព្រំដែន​វៀតណាម​មាន​ខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ​។​ទី 3 តាម​ព្រំដែន​ថៃ បាត់ដំបង បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ​

​ចំពោះ​ខេត្ត​ដទៃទៀត​គួរតែ​បង្កើន​ការអនុម័ត​ទំហំ​ទឹកប្រាក់​នៃ​ការវិនិយោគ​អោយ​ធំ​ជាង​2​លាន​ដុល្លា ដែលមាន​អនុគណកម្មការ​វិនិយោគ​ខេត្ត​ស្រាប់ ហៅថា (CDC ខេត្ត​)។

​ផលប្រយោជន៍​ដែល​អាច​ទទួលបាន​មានដូចជា :
- អ្នកវិនិយោគ​ទាំងចាស់​ទាំងថ្មី​ទាំង​ក្នុងស្រុក​និង​មកពី​បរទេស ងាយស្រួល​ទទួលបាន​នូវ​រាល់​សេវា​បែបបទ​រដ្ឋាភិបាល​នៅក្បែរ​រោងចក្រ​សហគ្រាស​ដែល​ត្រូវ​ស្នើសុំ​បង្កើត​ថ្មី នឹង​នាំចេញ​នាំចូល​នូវ​រាល់​ផលិតផល​ដែល​ផលិត​បាន ។

កាត់បន្ថយ​ថ្លៃដើម​តាមរយៈ​ការដឹកជញ្ជូន​ដែលមាន​តម្លៃ​ថ្លៃ​ទ្វេដង​កន្លងមក​ដែល​រោងចក្រ​សហគ្រាស​មួយចំនួន នាំចូល​ទំនិញ​ឬ​វត្ថុធាតុដើម​ពី​កំពុងផែ​ក្រុងព្រះសីហនុ និង​តាម​បណ្តា​មាត់ច្រក​ព្រំដែន​ផ្សេងៗ​មកកាន់​រោងចក្រ​នៅក្នុង​និង​ជុំវិញ រាជធានី​ភ្នំពេញ ផលិត​រួច​ដឹកនាំ​ចេញទៅ​វិញ​។
 

កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ​4 និង​ផ្លូវជាតិ​ផ្សេងៗ​ទៀត និង​ការកកស្ទះ​ចរាចរណ៍ នៅក្នុង​និង​ជុំវិញ​រាជធានី​ភ្នំពេញ- បង្ខិត​រោងចក្រ​សហគ្រាស​ដល់​មូលដ្ឋាន ជួយ​កាត់បន្ថយ​នូវ​ពលករ​ចំណាកស្រុក​។ ការបន្ថយ​ការបំពុល​បរិស្ថាន នៅ​ជុំវិញ​ទីក្រុង​នាពេល​បច្ចុប្បន្ន​និង​នាពេល​អនាគត និង​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត។ 
​គួរ​ពុំគួរ​សូម​សម្តេច​មេត្តា​អធ្យាស្រ័យ ៕a lim heng1 a lim heng2 
​