» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6768 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696939 នាក់

ទីតាំង​ល្បែង​ជល់​មាន់ និង ល្បែង​យូគី​លេង​ដ៏​កក្រើក​នៅក្នុង​អាណាចក្រ ស្រុក​ជុំ​គិរី ក្រោម​អំណាច​លោក​អធិការ ម៉ី សុខុម ដំណើរការ​យ៉ាង​រលូន​


​ខេត្តកំពត ៖ ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​សង្វៀន​ជល់​មាន់​និង​យូគី​ដ៏​ធំ​មួយកន្លែង​កំពុងបើក​លេង​យ៉ាង​រលូន​និង​គ​គ្រើ​ក​ខេត្តកំពត​ដោយ​មិន​រំ​ខាង​ដល់ សមត្ថកិច្ច និង​អាជ្ញាធរ​មូល ដ្ឋា​ន​នោះ​ឡើង ។ ទីតាំង​សង្វៀន​ដ៏​ធំ​នេះ​ស្ថិតនៅ​ក្នុងភូមិ​ថ្ម ឃុំ​ជម្ពូ​វ​ន័ ស្រុក​ជុំ​គី​រី ខេត្តកំពត ។ តាម​ប្រភព​រា​យារ​ណ៍​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​ឲ្យ​ដឹងថា​សង្វៀន​ជល់​មាន់​ដ៏​ធំ​នេះ ម្ចាស់ ទីតាំង​ឈ្មោះ អ៊ួ​ង វឹ​ង ប្រើប្រាស់​តួនាទី​ជា​

a_kok_chumkiry1

អ្នកកាសែត តែ​សុំ​លាក់​ឈ្មោះ​អង្គភាព​សិន បាន រត់ការ​និង​ប្រហែលជា មាន​ខ្នងបង្អែក​ធំ​ហើយ​មើលទៅ​ទើប​ហ៊ាន​បើក​លេង​យ៉ាង សង្ហា​ដូច្នេះ ដោយ​មិនមាន​សមត្ថកិច្ច​ឬ​អាជ្ញាធរ ណា​ហ៊ាន​មក​ក្បែរ​ឡើយ ។ សូម្បីតែ​លោក ម៉ី សុខុម អធិការ នគរបាល ស្រុក​ជុំ​គី​រី ដែល​ទើបតែ​ឡើងកាន់តំណែង​ថ្មី ក៏ សំងំ ស្ងាត់ឈឹង សង្ស័យ​តែ​ត្រូវ​ថ្នាំ សណ្ដំ​របស់​ម្ចាស់​សង្វៀន​ហើយ​មើលទៅ ? ។

a_kok_chumkiry

ជុំវិញ​ករណី​ល្បែង​ស៊ីសង​ខុសច្បាប់​នេះដែរ អ្នកសារព័ត៌មាន មាតុភូមិ(​www. Meatophoum.com )ពុំ​អាច​សុំ​ការបំភ្លឺ​ពី លោក ម៉ី​សុ ខុម អធិការនគរបាល​ស្រុក​ជុំ​គី​រី បាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ​ឆ្លើយតប​ថា មិនអាច​ទាក់ទង​បានទេ​នៅពេលនេះ ។តាមរយៈ​Tel:017655514​លោក អួ​ង វឹង អ្នកកាសែត​បាន ប្រតិកម្ម​ឆ្លើយតប​ចំពោះ​ការចុះផ្សាយ​អត្ថបទ​ព័ត៌មាន អំពី​ទីតាំង​ជល់​មាន់ និង ល្បែង​យូគី នៅក្នុង​អាណាចក្រ​ស្រុក​ជុំ​គិរី ខេត្តកំពត ថា​: លោក​ពុំមែន​ជា​ម្ចាស់​ទីតាំង​ជល់​មាន់ និង​ល្បែង​ស៊ី​សង​ទេ ។ លោក​ពុំមាន​ជាប់ ពាក់ព័ន្ធ​និង​ករណី​កាង​រត់​ការបើក​ទីតាំង​ជល់​មាន់អី​ទាំងអស់ ។ លោក អួ​ង វឹង បញ្ជាក់ថា លោក​គ្រាន់តែ​ជា​អ្នកកាសែត​ដូច អ្នកកាសែត​ផ្សេងៗ​ទៀត​ដែរ​ទេ ប៉ុន្តែ​លោក​ទទួលស្គាល់ថា​៖​មាន​អ្នកកាសែត​ជាច្រើន​នាក់​បាន​ទៅសុំ​លុយ​ថ្លៃ​បាយទឹក សាំង​ឡាន ម៉ូតូ​ពី ម្ខា​ស់​ទីតាំង​ជល់​មាន់នៅ​ទីនោះ ។ ហើយ​ថា​ពួក អ្នកកាសែត​ទៅសុំ​លុយ​ពី​កន្លែង​ជល់​មាន់​នោះ​ឬ​ក​ធំ​ជាង​ចៅហ្វាយខេត្ត​ទៀត​?! ។គេមិនដឹងថាហេតុអីលោកអួងវឹងដឹងឬកកាសែតទៅសុំលុយនោះទេ?។ តែ​បើ​ផ្អែក​តាម​ការអះអាង​តាម​ទូរស័ព្ទ​ពី លោក វឹង ពិតជា​នៅ​ទីនោះ​មាន​ទីតាំង​ល្បែង​ជល់ មាន់​បើក​លេង​ពិតប្រាកដ​មែន ។ ប៉ុន្តែ​សំរាប់​អង្គភាព គេហទំព័រ សារព័័ត៌មាន មាតុភូមិ គឺ​មិនមាន​សហការី ឬ បុគ្គ​លឹក​ណា​ម្នាក់​ទៅ​ចុះបញ្ជីរ​ឈ្មោះ លា​បាតដៃ​សុំ​លុយ ដ៏​ក៏​ខ្វក់​ពី ម្ចាស់​ទីតាំង​ជល់​មាន់​នោះទេ !!​។​

a_kok_chuma1

សូមបញ្ជាក់ថា កន្លងមក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់​ដាក់បទបញ្ជា​យ៉ាង​ម៉ើ​ង​ម៉ាត់ ឲ្យ​កងកម្លាំង​មន្ត្រី​មាន​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់​ត្រូវតែ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ។ ប៉ុ​ន្ត​បទបញ្ជា​នេះ​ត្រូវបាន​លោក ម៉ី សុខុម យកមក​ទ្រាប់​គូថ​អង្គុយ​ធ្វើ​មិនដឹង មិនឮ ។ សូម​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធិ ស្នងការ​នគរបាល​ខេត្តកំពត​ដែល​ល្បី​ថា​មិន​អនុគ្រោះ​បទល្មើស​មេត្តា ពិនិត្យមើល​កូនចៅ​លោក​ផង​ទាន ។​

a_kok_chuma
​