» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9135 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699306 នាក់

សំណុំរឿង​ជិះ​រថយន្ត​ចូលទៅ​ធ្វើ​សកម្មភាព ចាក់​សម្លាប់​ជនរងគ្រោះ​ជាតិចិន​ម្នាក់ នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុងព្រះសីហនុ ចាប់ខ្លួនបាន​ហើយ​


​ខេត្ត​ព្រះសីហនុ ៖ កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២៤ នេះ សំណុំរឿង​ឃាតកម្ម​ដែល​ជនសង្ស័យ​ជា​ឃាតករ​បាន​ជិះ​រថយន្ត​ចូលទៅ​ធ្វើ​សកម្មភាព ចាក់​សម្លាប់​ជនរងគ្រោះ​ជាតិចិន​ម្នាក់ នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុងព្រះសីហនុ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ផែន​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គ ស្នងការដ្ឋាន​នគរបាល​ជាតិ និង​នគរបាល​ខេត្តកំពត ចាប់ខ្លួនបាន​ហើយ គឺ​ជនដៃដល់​ជា​ជន​ជាតិចិន​ដូចគ្នា ។​a china kill2 

​ជនសង្ស័យ​មានឈ្មោះ TIAN WENXIANG ភេទ​ប្រុស អាយុ​៣៩ ឆ្នាំ ជា​ជន​ជាតិចិន មុខរបរ រកស៊ី និង​ទីលំនៅ មិន​ពិតប្រាកដ ។​​ករណី​យ៍​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២៤ បង្កឡើង​ដោយ​ជនសង្ស័យ​ម្មាក់ បាន​ជិះ​រថយន្ត​១​គ្រឿង ម៉ាក​GS៣០០ ពណ៌​ស ទៅ​ឈប់​នៅ មុខ​សណ្ឋាគារ ហាយ​ជឺ​កាង ផ្លូវ​ប៉ូ​ឡូ​វៃ ភូមិ​លេខ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ហើយ​ជនសង្ស័យ​បាន​ចេញពី​រថយន្ត​ដើរ​សំដៅ​ឡើង​ទៅជា​ន់ទី​៣ ចូល​បន្ទប់​លេខ​៣០២ ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ជនរងគ្រោះ បណ្ដាលឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម រួច​ជនសង្ស័យ​ចុះមក​វិញ​ឡើង​ជិះ​រថយន្ត ជិះ​គេចខ្លួនបាត់ ។​

​ជនរងគ្រោះ​ឈ្មោះ CHENG GUI YANG ភេទ​ប្រុស អាយុ​២៧ ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។ ដោយមាន​ការសម្របសម្រួល​និតិ​វី​ធី​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​ផែន​នគរ​បា ល​ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ តែ​រយៈ ពេល​១២​ថ្ងៃ រហូត​ឈានដល់​ការ​បំបែកសំណុំរឿង និង​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច​ក្នុងភូមិ​ព្រៃ​ព្រួស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត ដែល​ជន​ជា​ឃាតករ​បាន​រត់គេចខ្លួន​ទៅ​ទីនោះ ។ អំពើ​ឃាតកម្ម​នោះ ពាក់ព័ន្ធ គំនុំ​ផ្ទាល់ខ្លួន​រវាង​ជនសង្ស័យ និង​ជនរងគ្រោះ អាច​បណ្ដាលមកពី ភាពមិនស្មោះត្រង់ ក្នុង​មុខរបរ រកស៊ី ជាមួយគ្នា ។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ផែន​ព្រហ្មទណ្ឌ​ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះ តាម​នីតិវិធី​ច្បាប់ ៕a china kill1 

​