វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2689 នាក់
ម្សិលមិញ 2691 នាក់
សរុប 13066990 នាក់
កោះកុង៖អ្នកដំណើរចំនួន៥នាក់បានរងរបួសក្នុងនោះ របួសធ្ងន់ ០២នាក់( ស្រី ១នាក់)ដោយសារ រថយន្តក្រុងរបស់ក្រុមហ៊ុនទ្រូម៉ានីក្រឡាប់ធ្លាក់ផ្លូវនៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រុងទេសចរណ៍ ដែលជួបគ្រោះថ្នាក់នេះពាក់ផ្លាកលេខ ភ្នំពេញ 3C-6354 បើកពីភ្នំពេញ-កោះកុងផ្ទុកមនុស្ស ៤៤នាក់ តែមានអ្នករងរបួស ៥នាក់ របួសធ្ងន់ ០២នាក់ ស្រី ១នាក់។ក្រោយកើតហេតុអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបាន រត់គេចខ្លួនបាត់។ ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម សហការជាមួយកម្លាំងអន្តរាគមន៍ខេត្ត ចុះជួយសង្គ្រោះអ្នករងបួស ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕