» ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5429 នាក់

ម្សិលមិញ 8227 នាក់

សរុប 14132310 នាក់

បើកសវនាការ​ដំបូង អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ​បដិសេធ​រឿង​ធ្វើឃាត​ស្រី​ស្នេហ៍​!


​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ បាន​លើកយក​សំណុំរឿង​លោក ឡាយ វណ្ណ​: អតីត អភិបាលខេត្ត​តាកែវ​និង​បងប្រុស​រួមជាមួយ​មនុស្ស​២​នាក់​ទៀត ដែល​ជាប់ចោទ​លើ​ករណី​ឃាតកម្ម​ស្រី​កំណាន់​គឺ​នាង​ចេ​វ សុ​វ​ឌ្ឍ​នា ។a laya

ប្រភពពី​មន្ត្រី​តុលាការ​ឲ្យ​ដឹងថា​៖ សវនាការ​ដឹកនាំ​ដោយ លោក ហម ម៉េង​សែ អនុប្រធាន​សាលាដំបូង​និង​ជា​ប្រធាន​ក្រុមប្រឹក្សារ​ជំនុំជម្រះ​បាន ធ្វើឡើង បន្ទាប់ពី​បើក​ការ​ស៊ើបសួរ អស់​រយៈពេល​ជាង​៩​ខែ​រួចមក បន្ទាប់ពី លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង បក្ខពួក​៣​នាក់​ទៀត ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨ ។​

សវនាការ​នា​ថ្ងៃ​ដំបូង​នេះ ជនជាប់ចោទ​ឡាយ វណ្ណៈ បាន​សារភាពថា​បាន​ស្គាល់​ចេ​វ សុ​វ​ឌ្ឍ​នា នា​អំឡុង​ឆ្នាំ​២០១៦​តាមរយៈ​មេ​គយ​ខេត្តតាកែវ ដែល ជា​ប្រធាន ក្រុមការងារ​យុវជន ក្រៅប្រទេស ។​​ក្នុង​រយៈពេល​នៃ​ការស្រលាញ់គ្នា​លួចលាក់​នេះ​លោក​ជាមួយនិង​វ​ឌ្ឍ​នា​មានការ​រកាំរកូស​គ្នា​ជា​ញឹកញាប់​ដោយសារតែ​វ​ឌ្ឍ​នា មាន ចិត្ត ប្រ ចាន់​ហួងហែង​ច្រើន រហូត​មានពេលខ្លះ​គាត់​បាន​លេបថ្នាំ​ប៉ុនប៉ង​សម្លាប់ខ្លួន គំរាម លោក មិនអោយ​ទៅ​ប្រទេស​ម៉ា​រ៉ុ​ក​ជាមួយនិង​ភរិយា ។​

ថ្ងៃមួយ​លោក​បាន​ជ្រុលដៃ​ទះកំភ្លៀង​វ​ឌ្ឍ​នា​២​ដៃ​ដោយសារតែ​លោក​ខឹង​វ​ឌ្ឍ​នា ទៅតាម​រក រឿង លោក ដល់ ផ្ទះ ឱ​ពុក​ក្មេក លោក ដោយ​ចោទថា​លោក​មាន​ស្រី​លាក់​នៅក្នុង​ផ្ទះ ។​រហូតដល់​ថ្ងៃទី ២៥ ថ្ងៃទី ២៦​មិនា ឆ្នាំ​២០១៨ លោក​មានទំនាស់​ជា​ពាក្យសម្ដី​តិចតួច​ជាមួយ​វ​ឌ្ឍ​នា​ដោយសារតែ​នាង​បាន​បង្ខំ​អោយ​លោក​មក​រស់នៅ​ក្នុងផ្ទះ​ជាមួយ​រូបនាង​តែម្ដង ក្នុងនោះ​វ​ឌ្ឍ​នា​បាន​ស្នើអោយ​រូបលោក​ស្រលាញ់​នាង​ដូចដើម ហើយ​ទី​២​យក​នាង​ជា​ប្រពន្ធ​ទី​២ ប៉ុន្តែ​និយាយ​គ្នា​មិនត្រូវ​លោក​ក៏​ត្រឡប់ទៅផ្ទះ​វិញ ។​a lay3 

​លុះដល់​ថ្ងៃទី ២៦​មិនា ពេល​ចេញពី​ប្រជុំ​លោក​ក៏បាន​អោយ​អ្នកបើកបរ​ជូន​លោក​មក​ផ្ទះ​វ​ឌ្ឍ​នា​ម្ដងទៀត​ដើម្បី​ហូបបាយ​ជុំគ្នា ប៉ុន្តែ​ពេល​ទូរស័ព្ទ​ទៅ​ស្រាប់តែ​វ​ឌ្ឍ​នា​បាន​មកដល់​ភ្នំពេញ​ទៅហើយ​ដោយសារ​នាង​យល់​ច្រ​លំ​ថា​មក​ហូបបាយ​នៅផ្ទះ​នាង​បឹង​ស្នោ ។ ពេលនោះ​នាង​ក៏បាន​មកវិញ​ជាមួយ​ចាន់ រី​និង​ប្ដី ។​

​ពេលមកដល់​ជួបគ្នា​នៅ​ព្រលប់​នោះ​ពួកលោក​បាន​និយាយ​គ្នា​ម្ដងទៀត ប៉ុន្តែ​និយាយ​គ្នា​មិនត្រូវ​សោះ​លោក​ក៏​ត្រឡប់​ទៅវិញ ពេលនោះ​វ​ឌ្ឍ​នា​បា​និយាយ​ពីលើ​ជណ្ដើរ​មក​ថា បើ​ថ្ងៃនេះ​បង​ចេញ​ផុតពី​មាត់ទ្វារ​ផ្ទះ​បង​នឹង​លែង​បាន​ជួប​មុខ​អូន​រហូត​ហើយ ពេលនោះ​លោក​នៅតែ​ដើរចេញ ទៅ​ឡើង​ឡាន​មក​ផ្ទះ​វិញ ។ លុះ​ពេលមកដល់​ផ្ទះ​ស្រាប់តែ​ចាន់ រី ទូរស័ព្ទ​មក​ប្រាប់ថា វ​ឌ្ឍ​នា យក កាំបិត​អា​ដៃ​ប៉ុន្តែ​នាង​និង​ប្ដី​បាន​ដណ្ដើមយក​កាំបិទ​ហើយ ។

មួយ​សន្ទះ​ក្រោយមក​ស្រាប់តែ​ចាន់ រី ទូរស័ព្ទ​មក​ម្ដង​ទៀតថា វ​ឌ្ឍ​នា​ចងក​សម្លាប់ខ្លួន​ហើយ​។ ពេលនោះ​លោក​មិន​ជឿ​ទេ ប៉ុន្តែ​បានអោយ​សា ម៉ៃ​ទៅ​មើល ពេលទៅដល់​សា​ម៉ៃ​ប្រាប់​តាម​ទូរស័ព្ទ​ថា​បងស្រី​ចងក​សម្លាប់ខ្លួន​មែន ។ លោក​តក់ស្លុត​ហើយ​បាន​ប្រាប់​អោយ​សា​ម៉ៃ​យក​ទូរស័ព្ទ​របស់​វ​ឌ្ឍ​នា​មក​ទុក​ដោយសារ​ក្នុង​ទូរស័ព្ទ​មាន​ថតរូប​លោក​ជាមួយ​វ​ឌ្ឍ​នា​យ៉ាងច្រើន​ខ្លាច​ធ្លាក់​ដល់ដៃ​អ្នកកាសែត ។ បន្ទាប់មក​លោក​ក៏បាន​អោយ​អ្នកបើកបរ​ម្នាក់ទៀត​ជូន​លោក​មក​ភ្នំពេញ​មើល​កូន​ឈឺ​និង​ប្រាប់​រឿង វ​ឌ្ឍា​នា​ចងក​សម្លាប់ខ្លួន​អោយ​ប្រពន្ធ​ដឹង ។ ក្នុងពេល​នោះដែរ​ស្រាប់តែ​ម្ដាយ​វ​ឌ្ឍ​នា​និង​កូន​ទី​២​បាន​ទូរស័ព្ទ​មក​លោក​ប្រាប់​ពី​រឿង​វ​ឌ្ឍ​នាច​ងក ពេលនោះ​លោក​ក៏​សុំ​ប្រពន្ធ​មក​តាកែវ​វិញ​ដើម្បី​ចាត់ចែង​សុំ​យក​សាកសព​មក​ធ្វើបុណ្យ​នៅ​ភ្នំពេញ ។​

​សវនាការ​នេះ​បាន​សាកសួរ លោក​ឡាយ វណ្ណៈ បាន​ត្រឹម​ប៉ុណ្ណឹង​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​ក៏បាន​សម្រេច​ផ្អាក​សវនាការ​ដោយសារ​ដល់​ម៉ោង​បញ្ចប់​ទៅហើយ ដោយ​សវនាការ​បន្ទាប់​តុលាការ​នឹង​ជូនដំណឹង​ពេល​ក្រោយ ។​

​សូមបញ្ជាក់ថា ជនជាប់ចោទ​ក្នុង​រឿងនេះ​មាន​៤​នាក់​រួមមាន​៖ ទី​១៖ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​អាយុ​៤៥​ឆ្នាំ​ជាប់ចោទ​ប្រកាន់​ពីបទ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

, ទី​២៖ លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ទី​៣៖​ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នកបើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ទី​៤៖ ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​មានឈ្មោះ ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឱ្យ​លោក ឡាយ ណា​រិ​ទ្ធ​។​

លោក ឡាយ ណា​រិ​ទ្ធ អាយុ​៤៦​ឆ្នាំ ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង ឈ្មោះ ជឹម វុ​ធ ហៅ​ថូត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពីបទ​លាក់​បំបាំង​តម្រុយ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ​។​a lay9 

​យោងតាម​ច្បាប់ក្រម​ព្រហ្មទណ្ឌ បាន​ចែងថា មាត្រា​១៩៩: បទ​ឃាតកម្ម​៖ អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ ដោយ​គ្មាន​ស្ថាន​ទម្ងន់​ណាមួយ​ដូច​បានកំណត់​ក្នុង​មាត្រា​២០០ (​បទ​ឃាតកម្ម​គិតទុក​ជាមុន​) ដល់​មាត្រា​២០៥ (​បទ​ឃាតកម្ម​ដោយមាន​ទារុណកម្ម អំពើ​ឃោរឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ​) នៃ​ក្រម​នេះ គឺជា​ឃាតកម្ម​។​

​ឃាតកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១០(​ដប់​)​ឆ្នាំ ទៅ​១៥(​ដប់​ប្រាំ​)​ឆ្នាំ​។ មាត្រា​៥៣២៖ បទ​លាក់​បំបាំង​តម្រុយ​៖ អំពើ​កែប្រែ លុបបំបាត់ ឬ​លាក់​បំបាំង​តម្រុយ ឬ​ស្លាកស្នាម​នៅលើ​ទីកន្លែង​នៃ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ក្នុង​គោលបំណង​ធ្វើជា​ឧបសគ្គ​ដល់​ការស្វែងរក​ឲ្យ​ឃើញ​នូវ​ការពិត ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១(​មួយ​)​ឆ្នាំ ទៅ​៣(​បី​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២,០០០,០០០(​ពីរលាន​)​រៀល ទៅ​៦,០០០,០០០(​ប្រាំមួយ​លាន​)​រៀល​។​ក្រោយពី​សួរនាំ​លោក​ឡា​វយ​ណ្ណៈ​រួច​សវនាការ​បាន​បន្តទៅ​ថ្ងៃក្រោយ​ទៀត​ព្រោះ​មិនទាន់​អស់​គ្នា​!។a lay8 

 


​ជនរងគ្រោះ​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា​អាយុ ៣៦​ឆ្នាំ​មានកូន ៣​នាក់​ក្នុងបន្ទុក​។​ដំបូង​ឡើយ​ត្រូវបាន​រកឃើញថា​ស្លាប់​ដោយ​ចងក​ដែល សមត្ថកិច្ច​ខេត្តតាកែវ អះអាង​កាលពី​ពេលនោះ​ថា ជនរងគ្រោះ ធ្វើ អត្តឃាត​ខ្លួនឯង​។ ប៉ុន្តែ​ក្រោយ​ការស៊ើបអង្កេត​របស់​ស​ម​ត្ថ​កិច្ច​ក្រសួងមហាផ្ទៃ​មួយក្រុម​បង្ហាញថា​ស្ត្រីជន​រងគ្រោះ​ត្រូវបាន​ធ្វើឃាត​ទៅវិញ ទើប​រឿងក្ដី​ត្រូវបាន​សើរើ ហើយ​តុលាការ​រាជធានី​ភ្នំពេញ​បាន​បញ្ជា​អោយ​សមត្ថកិច្ច​ចាប់​លោក​ឡាយ វណ្ណៈ លោក​ឡាយ ណា​រិ​ទ្ធ ម៉េ​ម សា​ម៉ៃ និង​ជឹម វុ​ធ មក​ដាក់​ឃុំខ្លួន​។​a chev1 a chev2 a chev