» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12127 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702298 នាក់

លោក ថាក់ស៊ីន អតីត​នាយករដ្ឋមន្ត្រី​ថៃ គ្រោង​នឹង​វិល មកកាន់​ប្រទេស វិញ នៅ​ថ្ងៃទី​២២​សីហា​?

​ប្រទេស​ថៃ ៖ ប្រភពពី​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២៣​ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី​ថៃឡង់​ដ៏ គ្រោង​នឹង​វិល​ត្រឡប់មក​ព្រះរាជាណាចក្រ​ថៃ វិញ​នៅ​ថ្ងៃ​អង្គារ ទី​២២ ខែសីហា​ខាងមុខនេះ​បន្ទាប់​ពិ​បាន​លើក​ពេល​កាលពី​ថ្ងៃទី​១០​សីហា​កន្លងទៅ​។​ការលើក​ពេល​គឺ​ដោយសារ​សភា​មិនអាច​ធ្វើការ​ប្រជុំ​ដើម្បី​បោះឆ្នោត​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ដោយសារ​តុលាការ​ធម្មនុញ្ញ​ថៃ​មិនអាច​ប្រកាស​សម្រេច​លើក​លោក​ភី​ថា​ជា​រើ​នរ​ត្ន័​មេបក្ស​ឆ្ពោះទៅមុខ​ថា​អាច​ឬ​មិនអាច​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​បាន​ឬ​អត់​គឺ​រង់ចាំ​រហូតដល់​ថ្ងៃទី​១៦​សីហា​ទើប​សម្រេចបាន​ថា​មិនអាច​។a thak come1

​មហាសេដ្ឋី​វ័យ​៧៤​ឆ្នាំ​ដែលជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ ត្រូវបាន​បណ្តេញ​ចេញពី​អំណាច នៅក្នុង​ការធ្វើ​រដ្ឋប្រហា​រ ដោយ​យោធា​នៅក្នុង​ឆ្នាំ ២០០៦ ហើយ​បាន​ចំណាយពេល​អស់​១៥​ឆ្នាំ ក្នុងការ​និរទេស​ខ្លួនឯង ចេញពី​ប្រទេស ។​​លោក ថាក់ស៊ីន បាន​ថ្លែង​ជា​យូរ​មកហើយ​ថា គាត់​ចង់​ត្រឡប់មកផ្ទះ​វិញ ប៉ុន្តែ​ត្រូវ​ប្រឈមមុខ​នឹង​បទឧក្រិដ្ឋ​ជាច្រើន ដែល​គាត់​បាន​ថ្លែងថា មាន​ហេតុផល​ទាក់​ទិ​នឹង​រឿង នយោបាយ​ប៉ុណ្ណោះ ។​
​កូនស្រី​របស់គាត់ លោកស្រី Paetongtarn Shinawatra ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ភឿ​ថៃ​សម្រាប់​ការបោះឆ្នោត​ក្នុង​សភា​ថ្ងៃទី​២២​សីហា​ខាងមុខ បានប្រកាស​ឲ្យ​ដឹង​នៅលើ​បណ្តាញ​សង្គម Instagram ថា “​នៅ​ថ្ងៃ​អង្គារ ទី​២២ ខែសីហា ម៉ោង​៩​ព្រឹក ខ្ញុំ​នឹង​ទៅ​ទទួល​លោកឪពុក​របស់ខ្ញុំ​ថាក់ស៊ីន នៅឯ​អាកាសយានដ្ឋាន Don Muang” ។​

​ថ្ងៃទី​២២​សីហា​ដែលជា​ថ្ងៃ​តែមួយ ខណៈដែល​ការបោះឆ្នោត សភា​សំខាន់ៗ អាច​បញ្ចប់​ភាពជាប់គាំង ខាង​ផ្នែក​នយោបាយ​ផងដែរ​។​សម្រាប់​ការវិលត្រឡប់​នេះ លោក Wissanu Krea-ngam ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងយុត្តិធម៌​ថៃ​បាន​ឲ្យ​ដឹងថា អតីត​នាយករដ្ឋមន្ត្រី​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​ត្រា ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​អស់​រយៈពេល ១៧ ឆ្នាំ​មកនេះ នឹងត្រូវ​ជាប់ពន្ធនាគា​រ នៅពេល​លោក​ត្រឡប់​ចូល​ស្រុក​វិញ ។​​លោក Wissanu បាន​លើកឡើងថា អាជ្ញាធរ​បានរៀបចំ​រួចជាស្រេច​សម្រាប់​ការវិល​ត្រលប់​ចូល​ស្រុក​វិញ​របស់លោក ថាក់ស៊ីន ហើយ​នៅពេល​យន្តហោះ​ឯកជន​របស់លោក​ចុះចត​នៅក្នុង​តំបន់​ពិសេស​ដែល​បាន​បម្រុង​ទុក​ហើយ​នោះ មន្ត្រី​អន្តោប្រវេសន៍​នឹង​ទៅ​ទទួល​លោក ថាក់ស៊ីន ដោយផ្ទាល់​តែម្ដង ហើយ​បន្ទាប់មកទៀត ក្រុមមន្ត្រី​ក៏​នឹង​នាំ​លោក​ទៅកាន់​នាយកដ្ឋាន​កែប្រែ និង​ពន្ធនាគារ​កណ្តាល Klong Prem ក្នុង​សង្កាត់ Chatuchak នៃ​ទីក្រុង​បាងកក ។​​

រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងយុត្តិធម៌​រូបនេះ​បាន​និយាយទៀតថា មុនពេល​ចូលទៅក្នុង​ពន្ធនាគារ លោក ថាក់ស៊ីន នឹងត្រូវ​ពិនិត្យ​រាងកាយ​ដូច​អ្នកទោស​ដទៃទៀត​ដែរ ហើយ​លោក​មិន​ច្បាស់​ទេ​ថា តើ​សមាជិក​ក្រុមគ្រួសារ និង​សាច់ញាតិ​របស់លោក ថាក់ស៊ីន អាច​ទៅ​ជួប​លោក​ក្នុង​ពន្ធនាគារ​បាន​ភ្លាមៗ​ឬ​យ៉ាងណា​នោះ ។​​លោក Wissanu បាន​បញ្ជាក់ថា លោក ថាក់ស៊ីន ក៏​អាច​ស្វែងរក​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​ផងដែរ ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ ប្រសិនបើ​សំណើ​នេះ​ត្រូវបាន​បដិសេធ លោក​នឹងត្រូវ​រង់ចាំ​រហូតដល់​ពេល ២ ឆ្នាំ ទើប​អាចដាក់​ញត្តិ​ស្នើសុំ​សាជាថ្មី ។​សូមបញ្ជាក់ថាបេក្ខភាពនាយករដ្ឋមន្ត្រិមកពីបក្សភឿថៃប្រសិនបើមិនអាចជាប់ថ្វើជានាយករដ្ឋមន្ត្រីទេអាណាគត់ថាស៊ីនក៏អាចមានបញ្ហាមិនខាន។

​សម្រាប់​ផែនការ​វិលត្រឡប់​រប​ស់​ឪពុក​ខ្លួន​នេះ​កូនស្រី ២ រូប​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​ត្រា នៅ​ថ្ងៃអាទិត្យ​នេះ​បាន​ទៅ​បួងសួង​ដល់​ព្រះ​នៅ​វិមាន​វប្បធម៌ Pillar Shrine ក្នុង​ទីក្រុង​បាងកក ដើម្បី​សុំ​ឲ្យ​ការវិល​ត្រលប់​ចូល​ស្រុក​វិញ​របស់​ឪពុក​នា​ថ្ងៃ​អង្គារ​នេះ ទទួលបាន​សុខ​សុវត្ថិភាព ។​​ក្រោយពី​បួងសួង​នៅ​ទី​សក្ការ​មួយ​នេះហើយ បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ភឿ​ថៃ​លោកស្រី ផេ​ថង​ថា​ន និង​បងស្រី ពី​ន​ថង​តា រួមជាមួយ​ស្វាមី និង​មិត្តភក្តិ​ផ្សេងទៀត ក៏​បន្តទៅ​បន់ស្រន់​នៅ​ប្រាសាទ​ពុទ្ធសាសនា Emerald ក៏ដូចជា ទៅ​មើល​ព្រះរាជ​បល្ល័ង្ក Prasat Phra Thep Bidon ដែល​សុទ្ធសឹង​នៅក្នុង​បរិវេណ​វិមាន​វប្បធម៌ ដើម្បី​គោរព​ដល់​រូបសំណាក​របស់​ស្តេច​មុនៗ​ផងដែរ ។​a thak come 

​