» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12372 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702543 នាក់

បរាជ័យ​ជំនួប​ត្រាំ​គីម​នៅ​វៀតណាម​បង្ក​ឲ្យ​មានការ​ត្រៀម​យុទ្ធសាស្ត្រ​ថ្មី​នៅ​ឧបទ្វីប​កូរ៉េ​


​អាមេរិក​៖ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន ហ្សូ​អា​បេ និង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ គ្រោង​ធ្វើ​កិច្ចចរចា​កាលពី​ថ្ងៃទី​២៦ ខែមេសា នៅ​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ជំរុញ​ឲ្យ​សហគមន៍​អន្ដរជាតិ អនុវត្ដ​ពេញលេញ​នូវ ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​!​។ ទីភ្នាក់ងារសារព័ត៌មាន ក្យូ​ដូជ​ប៉ុន នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹងថា​។​a tram japon 

​លោក អា​បេ និង​លោក ត្រាំ ទំនងជា​បញ្ជាក់​ពី​តម្រូវការ សម្រាប់​សហគមន៍​អន្តរជាតិ ក្នុងការ​អនុវត្តន៍​យ៉ាង​ពេញលេញ នូវ​ទណ្ឌកម្ម​របស់​ស​ហ​ភាព​អឺរ៉ុប ទៅលើ​កូរ៉េខាងជើង ដើម្បី​បង្ខំ​ឱ្យ​ប្រទេស​នេះ លុបចោល​នូវ​អាវុធ​នុយក្លេអ៊ែរ​និង​ធ្វើការ​ពិភាក្សា​អំពី​ការ ធ្វើ​ពាណិជ្ជកម្ម​ផងដែរ បន្ទាប់ពី​ការចាប់ផ្តើម​សប្តាហ៍​នេះ នៃ​ការចរចារ​ថ្មី សម្រាប់​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​ទ្វេភាគី ។​

ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន ហ្សូ​អា​បេ និង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ​គឺនឹង​ធ្វើឡើង​ក្នុងពេល​ដែលមាន​ពត៍​មាន​ថា​នឹងមាន​ជំនួប​កំពូល​ដំបូង រវាង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន និង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន នៅ​សប្តាហ៍​ក្រោយនេះ​ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ របស់​ទីភ្នាក់ងារសារព័ត៌មាន យុន​ហាប់ នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩​។​

​ជំនួប​នេះ​បានធ្វើ​ឲ្យ​ក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​វ៉ាស៊ីនតោន ខឹងសម្បា ចំពោះ​ការពង្រឹង​ការទូត ជាមួយ​ក្រុង​ម៉ូស្គូ នេះ​។​សូមបញ្ជាក់ថា​នៅពេលដែល​ព​តិ​មាន​ស្តីពី​ជំនួប​កំពូល​អាមេរិក​ជប៉ុន​និង​កូ​រ៉​ខាងជើង​រុស្ស៊ី​លេចឡើង​នោះ​លោក​គីម ជុង​អ៊ុន ត្រូវបាន​គេ​មើលឃើញថា បាន​បញ្ចេញ​រូបភាព នៃ​ការត្រួតពិនិត្យ​ការ ធ្វើតេស្ត​អាវុធ​យុទ្ធសាស្ត្រ កាលពី​ថ្ងៃ​ពុធ ដែលជា​ទីភ្នាក់ងារ ព័ត៌មាន​កណ្តាល​កូរ៉េ (KCNA) បាន​ពិពណ៌នា​ថា​ជា “​មាន​សារៈសំខាន់​ខ្លាំងណាស់​” ។​
​ការធ្វើ​តេស្ត​សាកល្បង​នេះ ក៏ត្រូវ​បាន​គេ​កត់សម្គាល់ថា ជា​លើកដំបូង​ហើយ​ចាប់តាំងពី ជំនួប​កំពូល​រវាង​លោក​ប្រធានាធិបតី គីម ជុង​អ៊ុន និង​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​២៨​ខែកុម្ភៈ​បរាជ័យ ។​

​លោក​គីម​បាន​និយាយ នៅពេលនោះ​ថា អាវុធ​នេះ​គឺជា “​ការបង្ហាញ​ពី​សមត្ថភាព ការពារជាតិ​យ៉ាង​ឆាប់រហ័ស របស់​យើង​ឆ្ពោះទៅកាន់ តំបន់​ទាំងមូល​” ។ អស់​រយៈពេល​ជិត​មួយឆ្នាំ​មកហើយ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ផ្អាក​ការធ្វើ​តេស្ត​អាវុធ រួមទាំង​អាវុធ​នុយក្លេអ៊ែរ និង​កាំជ្រួច​មី​ស៊ី​ល​ក្នុង​គោលបំណង ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​សន្តិភាព មួយ​ជាមួយ​សហរដ្ឋអាមេរិក និង​ប្រទេស​កូរ៉េខាងត្បូង ដែល​ចាប់តាំងពី​ឆ្នាំ ១៩៥៣ នៅ​ចុងបញ្ចប់​នៃ​សង្គ្រាម​កូរ៉េ មានតែ​បទ​ឈប់​បាញ់​គ្នា មួយ​ដែល​មិន​ច្បាស់លាស់ ជាមួយ​ប្រទេស​បងប្អូន​កូរ៉េ​នេះ ដែល​មិនមែនជា​សន្ធិសញ្ញា សន្តិភាព​ពេញលេញ​ទេ ។​

ក្រៅពី​ការបង្ហាញ​រូបភាព​ស្តីពី​ការ​ថ្វើ​តេស​ត្ត​សាកល្បង​អាវុធ ជាថ្មី​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ទី​១៨​មេសា​អង្គការ​ឃោសនា​របស់​កូរ៉េខាងជើង បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ចំពោះ​ការធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋ​អាម​រិ​ក ដែល​ខ្លួន​ហៅថា​ជា​«​អំពើ​បង្ករឿង​»​ដែល​បំផ្លាញ​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​។​
​សារព័ត៌មាន​អន​ឡាញ​របស់​រដ្ឋ​Uriminzokkiri​បាន​ថ្កោលទោស​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ចំពោះ​ការខ្វះ​ចេតនា​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​យោធា​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​កូរ៉េ​ទាំងពីរ​កាលពី​ឆ្នាំមុន ខណៈ​យោធា​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​វាយ​ឡើងគោក​នៅ​ជិត​ទីក្រុង​ប៉ូ​ហាង ក្នុង​ខេត្ត​ក្យុ​ង​សាង​ខាងជើង កាលពី​ថ្ងៃ​៣​មេសា និង​សមយុទ្ធ​មួយទៀត​កាលពី​ខែមីនា​ដែល​ទាហាន​ម៉ា​រី​ន​អាមេរិក​បាន​ចូលរួម​។​

​នៅ​ថ្ងៃ​១៨​មេសា​នេះដែរ កូរ៉េខាងជើង​កាន់តែ​បង្ហាញ​ជំហរ​តឹង​ត្អឹង​ឡើង ដោយបាន​និយាយថា​កូរ៉េខាងជើង​លែង​ត្រូវ​ការអោយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ម៉ៃ ប៉ុមប៉េអូ ចូល​ពាក់ព័ន្ធ​ក្នុង​កិច្ចពិភាក្សា​នុយក្លេអ៊ែរ​លើក​ក្រោយៗ ដោយ​ស្នើអោយ​ជំនួស​នរណាម្នាក់​ដែល​«​មានការ​ប្រយ័ត្នប្រយែង​និង​ចាស់ទុំ​ជាង​នៅក្នុង​ការធ្វើទំនាក់ទំនង​»​នេះ​បើតាម​ការប្រកាស​របស់​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​KCNA របស់​កូរ៉េខាងជើង​។​a tram japon1 a tram japon2 a trump poutin 

 

​