» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10989 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982025 នាក់

តើ​ឈ្មោះ​ធុច អឿន ជា​ប្ដី​និង​ប្រពន្ធ​ឈ្មោះ​យក់ បឿន​មានអំណាច​អ្វី​បានជា​ថ្លើមធំ​តាំងខ្លួន​ជា​ជើង​ខ្លាំង​ប្រចាំ​ភូមិ​កោះ​ខ្ទុ​ម​ដើរ​កាប់​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់​ធ្វើជា​កម្មសិទ្ធិ​ឬ​លក់​ទៅ​ឲ្យ​អ្នកដទៃ​?

 (​កំពង់ឆ្នាំង​)៖​យោង​ប្រភព​ព័​ត៌​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា មាន​ស្ត្រី​ម្នាក់​ឈ្មោះ​យក់ បឿន​នឹង​ប្តី​ឈ្មោះ​ធុច អឿន​ដើរ​ចង្អុល​ដី​ដែន​ជំរក​សត្វព្រៃ​នៅ​ចំណុច​អ្នក​តាពរ​ខាងត្បូងរ​ម្មណី​យ៏​ដ្ឋា​នប​វៀត ស្ថិតនៅ​ក្នុងភូមិ​កោះ​ខ្ទុ​ម ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​កំពុង​កាប់​ដុត​ទន្ទ្រាន​យក​ដី​ដែន​​ជម្រក​សត្វព្រៃ​ឱ​រ៉ា​ល់​ទាំងនោះ​លក់​យ៉ាង​អនាធិបតេយ្យ​បំផុត​ដូច​ស្រុក​អត់​មាន​អាណា​ទទួលខុសត្រូវ​ចឹ​ង​?​។​a land chan 

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ខាងលើ​បាន​ឲ្យ​ដឹងថា​ទាំ​ពីរ​នាក់​ប្ដី​ប្រពន្ធ​កំពុង​កាប់ឆ្ការ​ទន្ទ្រាន​យក​ដីព្រៃ​មួយកន្លែង​ដែលមាន​ទំហំ​ជាង​១០០ ហិកតា​ហើយ​បាន​កាប់ឆ្ការ​រួច​ពី​៥០​ទៅ​៦០​ភាគរយ ទើប លក់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ខ្លះ​និង​លក់​ទៅ​ឲ្យ​ឈ្មួញ​អ្នក​នៅ​ឆ្ងាយ​តំបន់​នោះ​ខ្លះ​រួចហើយ​ប្ដី​ប្រពន្ធ​ទាំងពី​នាក់​ខាងលើ​និង​និង​កូនចៅ​បាន​បន្ត​កាប់ឆ្ការ​និង​ដុត​ព្រៃ​នៅ​ចំណុច​អ្នក​តាពរ​ខាងត្បូង​ជាប់​នឹង​រមណីយដ្ឋាន​ទឹកធ្លាក់​បរវៀ​ត​ដើម្បី​យក​លក់​ឲ្យ​ឈ្មួញ​បន្តទៀត​តែ​ពុំមាន​​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឬ​ឃាត់​នោះឡើយ​។​

​ចំណែក​លោក​ម៉ឹង ហ៊ីម​ប្រធាន​ស្នាក់ការ​បរិស្ថាន​ដែន​ជម្រក​​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​ទីស្នាក់ការ​នៅ​ចំការ​ម៉ុ​ច​បាន​ឲ្យ​ដឹងថា​៖​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាងលើ​ពិតជា​បាន​កាប់​ទន្ទ្រាន​យក​ដី​ដែន​​ជម្រក​សត្វព្រៃ​នៅ​តំបន់​នោះ​ពិតប្រាកដ​មែនហើយ​លោក​ក៏បាន​ធ្វើ​កិច្ចសន្យា​ជាច្រើនលើក​សារ​មកហើយ​ដែរ​នឹង​បាន​កសាង​សុំ​ណុំ​រឿង​រាប់រយ​សំណុំរឿង​ដាក់​ទៅដល់​តុលាការ​ខេត្តហើយ​តែ​ពុំ​ឃើញ​តុលាការ​ចាត់ការ​នោះឡើយ​ដូចនេះ​លោក​មិនដឹង​ធ្វើ​របៀប​ណា​ទៀត​នោះទេ​(​ស៊ិ​ក​)​។​

​មេ​បរិស្ថាន​រូបនេះ​បាន​បន្តទៀតថា​ឲ្យ​គាត់​ចាប់ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ​យកទៅ​កន្លែង​ណា​ទៀត​បើ​តុលា​ការមិន​ចំណាត់ការ​ផង​?​។​បើ​ថា្នក់​លើ​នឹង​តុលា​ការមិន​ចំណាត់ការ​នូវ​សុំ​រឿង​របស់គាត់ ចឹ​ង​គាត់​ក៏​គិតពី​សុ​វត្ត​ភាព​របស់​ពួកគាត់​ដែរ​ព្រោះ​ស្នាក់ការ​របស់​ពួកគាត់​នៅ​ច្របូកច្របល់​ជាមួយ​ប្រជាពលរដ្ឋ​។​

​តែ​ប្រជាជន​ដែល​រស់នៅ​តំបន់​នោះ​ដាក់​ការសង្ស័យថា​ប្រធាន​ស្នាក់ការ​បរិស្ថាន​រូបនេះ​ជាប់​ពាក់ព័ន្ធ​នឹង​ឃុបឃិត​បើកដៃ​ឱ្យ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​បន្ត​កាប់ឆ្ការ​យក​ដី​លក់​បន្តទៀត ព្រោះ​ពី​នាក់​ប្តី​ប្រពន្ធ​ខាងលើ​បាន​ផ្អាក​អស់​មួយ​រយះ​មកហើយ​អត់​ហ៊ាន​កាប់​ដុត​ទន្ទ្រាន​ទេ​ព្រោះ​កាលនោះ​ជាប់​បណ្តឹង​ជាមួយ​ប្រជាពលរដ្ឋ​លើ​ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​។​

​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះបាន​ឲ្យ​ដឹងថា​ពួកគាត់​បាន​ទិញ​ដី​ពី​នា​ប្ដី​ប្រពន្ធ​ពីរ​នាក់​ហ្នឹង​ដើម្បី​យកមក​ធ្វើ​ចំការ​តែ​ត្រូវបាន​ប្ដី​ប្រពន្ធ​ខាងលើ​បង្ក​អុកឡុក រំខាន​ដោយ​ដុត​ព្រៃ​បណ្ដាលឱ្យ​ឆេះ​ចំការ​ពួកគាត់​និង​បិទ​ទឹក​ដែល​អង្គការ​ត​ទុយោ​បង្ហូរ​ពីលើ​ភ្នំ​សម្រាប់​ស្រោចស្រប់​ដំណាំ​របស់​ប្រជាពលរដ្ឋ​និង​ការកាប់បំផ្លាញ​ទូ​យោ​ដែល​អង្គ​ការតភ្ជាប់​ពីលើ​ភ្នំ​នោះ​និង​កាប់បំផ្លាញ​ទុយោ​និង​បំផ្លាញ​ដំណាំ​និង​ដុត​ម៉ូតូ​ពួកគាត់​ទៀតផង​។​

​កន្លងមក​ពួកគាត់​​បានដាក់​ពាក្យ​ប្ដឹង​ប្តី​ប្រពន្ធ​ជើង​ខ្លាំង​ខាងលើ​ដែល​ចេះតែ​បង្ក​អុកឡុក​ប្រជាៈ​ល​រដ្ឋ​។​​ចំណែក​តុលាការ​អស់​រយៈពេល​ជាង​២ ឆ្នាំ​មកហើយ​នៅ​មិនទាន់មាន​ចំណាត់​ការជូន​គាត់​នៅឡើយ​ទេ​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើនេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​កោះ​ខ្ទុ​ម ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​សូម​សំណូមពរ​ដល់​ឯកឧត្តម ឈូរ ច័ន្ទ​ឌឿ​ន​ភិ​បាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​មេត្តាជួយ​ចាត់វិធានការ​និង​រក​យុត្តិធម៌​ជូន​ពួកគាត់​ផង​។​a land chan1 a land chan2